+855 92 92 1000
Logo
ដៃគូផ្គត់ផ្គង់សំភារៈកីឡាស្តង់ដាអន្តរជាតិដ៏ល្អសម្រាប់លោកអ្នក
Updated on: June 6, 2022, 5:02 p.m.
Published on: September 28, 2018, 2:15 a.m.

ដៃគូផ្គត់ផ្គង់សំភារៈកីឡាស្តង់ដាអន្តរជាតិដ៏ល្អសម្រាប់លោកអ្នក


ក្រុមហ៊ុនផ្តត់ផ្គង់សំភារៈកីឡា SEARA គឺជាក្រុមហ៊ុនដ៏ធំមួយក្នុងការចែកចាយសំភារៈកីឡា គ្រប់ប្រភេទមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេប៉ុន្តែពាសពេញតំបន់អាស៊ីអាគ្នេយ៍។

ក្រុមហ៊ុនបានបើកដំណើរការរយៈកាលជាង២០ឆ្នាំហើយដែលមានបេសកម្មនាំយកសំភារៈកីឡាដែលស្របតាមស្តង់ដាអន្តរជាតិមកកាន់ទីផ្សារអាស៊ី។ ទោះបីជាមានតម្រូវការទីផ្សារនៃសំភារៈកីឡាដែលមានស្តង់ដានៅមានកម្រិតទាបនៅឡើយក៏ក្រុមហ៊ុន SEARA នៅតែជឿជាក់ថាទីផ្សារមួយនេះនឹងមានតម្រូវការកើនឡើងស្របពេលដែលតំបន់អាស៊ីកាន់តែរីកចម្រើនផ្នែកសេដ្ឋកិច្ច និងយល់កាន់តែច្បាស់អំពីសុខភាព និងការធ្វើលំហាត់ប្រាណ។  

តួយ៉ាងតំបន់អាស៊ីអាគ្នេយ៍យើងឃើញថាទីផ្សារអចលនទ្រព្យកំពុងតែរីកចម្រើនគួរឲ្យកត់សំគាល់។ ចាប់ពីឆ្នាំ២០០០មកម្ចាស់គម្រោងអភិវឌ្ឍន៍បានរៀបចំក្លឹបកីឡាដែលត្រូវការសំភារៈកីឡាដែលមានស្តង់ដារខ្ពស់កាន់តែច្រើនសម្រាប់គម្រោងរបស់ពួកគេ។ ដូចនេះហើយបានជាក្រុមហ៊ុន SEARA ចាប់ផ្តើមត្រូវបានគេទទួលស្គាល់កាន់តែច្រើន។

ក្រុមហ៊ុនផ្គត់ផ្គង់សំភារៈកីឡា SEARA មានកេរ្តិ៍ឈ្មោះល្បីយ៉ាងខ្លាំងដោយសារតែការផ្តល់ជូនសំភារៈកីឡាដែលមានគុណភាពខ្ពស់ក៏ដូចជាការតំឡើងតុបតែងក្លឹបកីឡាសម្រាប់សណ្ឋាគារ រីស៊ត និងគម្រោងលំនៅដ្ឋានប្រណិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ ការិយាល័យកណ្តាលគឺស្ថិតនៅទីក្រុងបាងកកដែលមានការិយាល័យ និងការិយាល័យតាំងបង្ហាញនៅតាមតំបន់ដូចជា៖ ភូកេត ផាតាយ៉ា​ កោះសាម៉ុយ ខេត្តហ៊ួហីន ទីក្រុងហូជីមិញ ហ៊ាណយ ទីក្រុងយ៉ានហ្គូន ទីក្រុងដាកា និងទីក្រុងភ្នំពេញ។

នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន SEARA បានផ្គត់ផ្គត់ និងតំឡើងសំភារៈកីឡាជូនដល់ ស្ថានទូត សណ្ឋាគារ ក្រុមហ៊ុន ក្លឹបកីឡាល្បីៗជាច្រើនដូចជា៖ ស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញ សណ្ឋាគារ និងក្លឹបកំសាន្តណាហ្គាវើល សណ្ឋាគារភូគីត្រា សណ្ឋាគាររ៉ូសវ៉ូដ សណ្ឋាគារ  Marriott Courtyard ភ្នំពេញ និងMarriott Courtyard សៀមរាប សណ្ឋាគារ Intercontinental (ដែលបច្ចុប្បន្នត្រូវបានគេស្គាល់ថាជា the Great Duke) សណ្ឋាគារ Raffles le Royal សណ្ឋាគារ Le Meridien Angkor  រីស៊តភូមិបៃតង សណ្ឋាគារ Garden City Hotel សណ្ឋាគារភ្នំពេញ សណ្ឋាគារ Sun & Moon គម្រោង Embassy Residences & Embassy Central សាលារៀនអន្តរជាតិភ្នំពេញ ក្លឹបវាយកូនហ្គោល Huione ក្លឹបវាយកូនហ្គោល Cambodian Country Club ក្លឹបហាត់ប្រាណបន្ទាយ ក្លឹបហាត់ប្រាណនៅផ្សារទំនើបអ៊ីអ៊នម៉ល សែនសុខ សណ្ឋាគារ The Royal Sands Koh Rong ក្រុមហ៊ុន DHL Cambodia ក្រុមហ៊ុនស្រា បៀរកម្ពុជា ខុនដូ Sky 31 , Shinta Mani Angkor និងមានជាច្រើនទៀត។ ការិយាល័យតាំងបង្ហាញសំភារៈកីឡាស្ថិត នៅមហាវិថីព្រះនរោត្តមដែលអនុញ្ញាតិឲ្យអតិថិជនសាកល្បងជាមួយនឹងសំភារៈផ្ទាល់តែម្តង មុននឹងពួកគេសម្រេចចិត្តទិញ។

ក្រុមហ៊ុន SEARA បានផ្តល់ជូនសម្រាប់អតិថិជនដែលសមស្របនឹងគម្រោងរបស់ពួកគាត់ទាំងខ្នាតតូច និងធំ។ សេវាកម្មផ្គត់ផ្គង់ទាំងនោះផ្តល់ជូនទាំងសេវាកម្មសម្រាប់អតិថិជនបែបពាណិជ្ជកម្ម និងលក្ខណឯកជន។ ផ្តល់ជូនសំភារៈកីឡា ហើយក៏ជួយតំឡើង និងតុបតែងផ្នែកខាងក្នុងដើម្បីឲ្យសមស្របទៅនឹងទំហំកន្លែងរបស់អតិថិជន។ សំភារៈកីឡាទាំងអស់ស្របតាមបទដ្ឋានអន្តរជាតិដែលសាកសមទៅនឹងអតិថិជនដែលមានតម្រូវការសំភារៈកីឡាសម្រាប់គេហដ្ឋាន និងការិយាល័យផងដែរ។

ក្រុមហ៊ុន SEARA គឺជាក្រុមហ៊ុនផ្តគ់ផ្គង់សំភារៈកីឡាឈានមុខគេក្នុងដែលផ្តល់ជូនសំភារៈកីឡាទំនើបៗប្រកបដោយស្តង់ដាខ្ពស់ដែលមានម៉ាស៊ីនហាត់ប្រាណដូចជាប្រភេទ៖ Life Fitness, Hammer Strength, Octane Fitness, Power Plate, Vectra Fitness, Balanced Body, Escape Fitness, SCI-FIT, MyEquilibria, HydroMassage និងមានម៉ាស៊ីនហាត់ប្រាណជា ច្រើនទៀត។ ក្រុមហ៊ុន SEARA ក៏បានសហការជាមួយនឹងក្រុមហ៊ុន ICAROS ដែលបានផ្តល់បទពិសោធន៍ជាមួយនឹងការធ្វើលំហាត់ប្រាណ និងការកំសាន្តសប្បាយជាមួយនឹងហ្គេម។ ការបញ្ចូលគ្នារវាងការហាត់ប្រាណនិងបច្ចេកវិទ្យា Virtual reality លើសពីការហាត់ប្រាណតែវាហាក់បីដូចជាការពិត។ ពួកយើងអាចធ្វើឲ្យលោកអ្នកហោះហើរបាន!​

ជាអ្នកផ្តល់ប្រឹក្សា ជាអ្នកផ្គត់ផ្គង់ និងរៀបចំសំភារៈកីឡាសម្រាប់លំនៅដ្ឋាន សម្រាប់អាជីវកម្ម ក៏ដូចជាក្លឹបកីឡាជាដើម។ ក្រុមហ៊ុន SEARA ផ្តល់ជូនសេវាកម្ម និងការរៀបចំសំភារៈកីឡា ប្រកបដោយវិជ្ជាជីវៈ ស្របតាមតម្រូវការរបស់អតិថិជន៕  

ទាក់ទងមកកាន់៖

លោក៖ Anthony S. Gaglardi

ប្រធានគ្រប់គ្រងប្រចាំកម្ពុជា

អ៊ីម៉េល៖ anthony@searasports.com

ទូរសព្ទ៖  016 577 669

អាស័យដ្ឋាន៖ ផ្ទះលេខ142 អគារ Camned ជាន់ទី៤ មហាវិថីព្រះនរោត្តម ខណ្ឌចំការមន ភ្នំពេញ

ភ្ជាប់ទំនាក់ទំនងជាមួយនឹងព្រឹត្តិបត្តិអេឡិកត្រូនិករបស់ Realestate.com.kh ឥឡូវនេះដើម្បីទទួលបានព័ត៌មានអំពីអចលនទ្រព្យចុងក្រោយបំផុត!

Comments