រំលងទៅមាតិកា
ព័ត៌មាន

គម្រោងអភិវឌ្ឍទីក្រុងទំនើបនៅក្នុងតំបន់បឹងទំពុន និងជើងឯកនឹងចាប់ផ្តើមឆ្នាំ២០២០

គម្រោង អ៊ីង ស៊ីធី (ING City) ជាការអភិវឌ្ឍន៍ដ៏ធំមួយនៅប៉ែកខាងត្បូងទីក្រុងភ្នំពេញ លាតសន្ធឹងតាមបណ្តោយផ្លូវសម្តេច ហ៊ុន សែន។​ អ៊ីង ស៊ីធី ជាគម្រោងទីក្រុងរណបដ៏ធំមួយ ដែលនឹងត្រូវអភិវឌ្ឍជាតំប…

28 សីហា 2019Updated 7 មិថុនា 2022អាន 1 នាទី24,148 អ្នកអានចែករំលែកFacebookLinkedInXEmail

គម្រោង អ៊ីង ស៊ីធី (ING City) ជាការអភិវឌ្ឍន៍ដ៏ធំមួយនៅប៉ែកខាងត្បូងទីក្រុងភ្នំពេញ លាតសន្ធឹងតាមបណ្តោយផ្លូវសម្តេច ហ៊ុន សែន។​ អ៊ីង ស៊ីធី ជាគម្រោងទីក្រុងរណបដ៏ធំមួយ  ដែលនឹងត្រូវអភិវឌ្ឍជាតំបន់ពាណិជ្ជកម្ម និងលំនៅដ្ឋានទំនើប និងចម្រុះ ដើម្បីធានាផ្តល់ជូនរបៀបរស់នៅដ៏មានផាសុខភាព។ 

ថ្មីៗនេះ ក្រុមហ៊ុន ING Holdings សហការដៃគូជាមួយក្រុមហ៊ុន Causeway Bay Group និង ក្រុមហ៊ុន SINO Bay Construction Investment មកពីទីក្រុងហុងកុង ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើបមួយ ឈ្មោះថា «ទីក្រុងនាគ» ស្ថិតនៅក្នុងទីក្រុងរណបតំបន់បឹងទំពុន និងជើងឯក។  

ទីក្រុងទំនើបនេះគ្រោងនឹងអភិវឌ្ឍលើផ្ទៃដី ៥.៤ ហិកតាក្នុងតំបន់ទីក្រុងរណបបឹងទំពុន និងជើងឯង តាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ហើយការសាងសង់នឹងចាប់ផ្តើមក្នុងឆ្នាំ២០២០ ខាងមុខនេះ។ គម្រោងទាំងមូលនឹងពង្រីកគ្របដណ្តប់លើផ្ទៃដីរហូតដល់ ២៥ ហិកតា។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខានៅភ្នំពេញ លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ  ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ING Holdings បានលើកឡើងពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ទីក្រុងរណប ING City ដែលបានអនុវត្តទៅតាមគោលការណ៍រប​ស់រដ្ឋាភិបាល ដើម្បីជំរុញភាពរីកចម្រើននៅប៉ែកខាងត្បួងនៃទីក្រុង។  «ក្រុមហ៊ុន ING Holdings បានទទួលគោលការណ៍ពីរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍការពង្រីកទីក្រុង ING City នៅភាគខាងត្បូងនេះ»។

«ចក្ខុវិស័យរបស់យើង គឺឲ្យភ្នំពេញមានភាពសម្បូរ៍បែប ជាមួយសេវាកម្មប្រើប្រាស់ចម្រុះ ដូចជាហាងទំនិញ ការិយាល័យធ្វើការ កន្លែងស្នាក់នៅ លំនៅដ្ឋាន និងទីកន្លែងលម្ហែកាយ និងការកំសាន្ត ប្រកបដោយភាពងាយស្រួល និងបរិស្ថានធម្មជាតិល្អប្រសើរបំផុត»។ នេះជាការបញ្ជាក់របស់លោកឧកញ៉ា។ 

លោក Chen Zhi ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Causeway Bay Group ជឿជាក់ថាកិច្ចព្រមព្រៀងនេះនឹងរួមចំណែកកសាងមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយ ដែលជាការឆ្លើយតប នឹងភាពរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា និងកំណើនប្រជាជនក្នុងរាជធានីភ្នំពេញ៕

ប្រភព (Fresh News) 

 ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ ឬអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញនៅថ្ងៃនេះ! 

អានរឿងនេះព្រោះអ្នកចង់ទិញ?

តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។

ស្វែងរកផ្ទះទាំងអស់ ›
ក្រុមហ៊ុន Realestate.com.kh បានបើកសាខាថ្មីនៅបុរី ប៉េង ហួត ដើម្បីជួយដល់ការទិញ លក់ ជួល និងប្រឹក្សាយោបល់អចលនទ្រព្យ22 មិថុនាស្ពានអាកាសមរតកតេជោ នឹងបើកអោយប្រើប្រាស់ជាស្ថារពរនៅខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ2 មិថុនាចូលរួមទាំងអស់គ្នាក្នុងកម្មវិធី Cambodia Investment Forum ឆ្នាំ 20266 ឧសភា