ក្រុមហ៊ុន API Global សហការជាមួយក្រុមហ៊ុន Leander Group ផ្ដល់ជូនប្រជាជនកម្ពុជានូវឱកាសវិនិយោគដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស

9 ខែ ធ្នូ ឆ្នាំ 2020, 15:08

ឱកាសនៃការវិនិយោគលើអចលនទ្រព្យសម្រាប់ប្រជាជនកម្ពុជាតាមរយៈក្រុមហ៊ុន API Global និង ក្រុមហ៊ុនLeander Group។ 

តើលោកអ្នកដែលមានចំណាប់អារ្មមណ៍វិនិយោគ ឬចង់ក្លាយខ្លួនជាម្ចាស់អចលនទ្រព្យនៅចក្រភពអង់គ្លេសដែរឬទេ? ក្រុមហ៊ុន API Global កំពុងសហការជាមួយក្រុមហ៊ុន Leander Group ដើម្បីចូលខ្លួនក្នុងទីផ្សារអចលនទ្រព្យនៃព្រះរាជាណាចក្រកម្ពុជាដោយផ្ដល់ជូននូវអ្វីដែលពិសេស។

ក្រុមហ៊ុន API Global សហការជាមួយក្រុមហ៊ុន Leander Group

ក្រុមហ៊ុន API Global គឺជាក្រុមហ៊ុនអចលនទ្រព្យមួយដែលមានមូលដ្ឋានគ្រឹះនៅប្រទេសអង់គ្លេស ដែលមានជំនាញក្នុងការផ្ដល់ជូននូវដំណោះស្រាយសម្រាប់អ្នកវិនិយោគលើបញ្ហាដែលពួកគេកំពុងជួបប្រទះក្នុងវិស័យរបស់ពួកគេ។ ក្រុមហ៊ុន API Global ផ្ដោតសំខាន់លើការសហការគ្នាជាមួយគម្រោងអភិវឌ្ឍន៍ឈានមុខ និងល្បីៗដើម្បីធានាសុវត្ថិភាពនៃការវិនិយោគដែលពួកគេ។ ភាពឧស្សាហ៍ព្យាយាមរបស់ ក្រុមហ៊ុន API Global ក៏ធានាសុវត្ថិភាពដើមទុនដែលកំពុងមានកំណើនផងដែរដោយក្រុមអ្នកជំនាញរបស់ពួកគេដែលផ្លាស់ប្តូរទីផ្សាដ៏ធំដើម្បីទទួលបានឱកាសល្អបំផុត។

ក្រុមហ៊ុន Leander Group ជាក្រុមហ៊ុនវិនិយោគឯកជនមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ នៅហុងកុង ដែលជាក្រុមហ៊ុនវិនិយោគដ៏ជោគជ័យមួយ ជំនាញលើការរកទិញដីធ្លី និងគម្រោងអភិវឌ្ឍន៍ដែលទាំងផ្ដល់ជូននូវឱកាសវិនិយោគលើវិស័យអចលនទ្រព្យក្នុងប្រទេសអង់គ្លេស និងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ក្រុងចក្រភពអង់គ្លេស ក្រុមហ៊ុន Leander Group បានវិនិយោគជាទឹកប្រាក់ចំនួន ១០០ លានផោន ទៅក្នុងតម្លៃក្នុងស្រុកសរុប (GDV) នៃគម្រោងនៅទីក្រុងឡុង និងខេមប្រ៊ីដ។ ក្រុមហ៊ុន Leander Group ថ្មីៗនេះបានលើកគម្រោងទឹកប្រាក់ជាង ៥០ លានផោន សម្រាប់គម្រោងចំនួន ១០ ក្នុងទីផ្សារអចលនទ្រព្យចក្រភពអង់គ្លេស។ លើសពីនេះ ការផ្តល់ជូនរបស់ក្រុមហ៊ុន Leander Group បច្ចុប្បន្នត្រូវបានរួចផុតពីពន្ធលើដីទំនេរ (SLDT) រហូតដល់ខែមីនាឆ្នាំ ២០២១ ។

ក្នុងទ្វីបអាស៊ីប៉ាស៊ីហ្វិក បច្ចុប្បន្ននេះក្រុមហ៊ុន Leander Group បានខិតខំប្រឹងប្រែងពង្រីកខ្លួននៅក្នុងប្រទេសកម្ពុជា អាចត្រូវបានគេមើលឃើញនៅក្នុងគម្រោងខេត្តកំពត និងសៀមរាបដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាមេរិក។ ផ្ទៃដីដែលស្ថិតក្រោមគម្រោងអភិវឌ្ឍន៍ទាំងនោះត្រូវបានបែងចែកទៅជាគម្រោងលំនៅដ្ឋានខ្នាតធំៗជាច្រើន ហើយនេះជាសញ្ញានៃការរីកចម្រើនជាបន្តបន្ទាប់លើវិស័យអចលនទ្រព្យ និងបន្តទៅអភិវឌ្ឍន៍ទូទាំងព្រះរាជាណាចក្រកម្ពុជា។

ភាពជាដៃគូរបស់ក្រុមហ៊ុន Global Global និងក្រុមហ៊ុន Leander Group បច្ចុប្បន្នកំពុងផ្តល់ជូនអតិថិជនកម្ពុជានូវសេវាកម្មវិនិយោគលំដាប់ខ្ពស់មួយដែលយកចិត្តទុកដាក់លើដំណើរការវិនិយោគក្រៅប្រទេសទាំងមូល។ ក្នុងពេលដំណាលគ្នានេះ ភាពជាដៃគូកំពុងផ្តល់ឱកាសដល់វិនិយោគិននៅកម្ពុជាក្នុងការទិញអចលនទ្រព្យនៅ Birmingham ចក្រភពអង់គ្លេស៖ គម្រោង The APEX Lofts។

គម្រោង The APEX Lofts

គម្រោង The APEX Lofts គឺជាគម្រោងអភិវឌ្ឍន៍ដែលលិចរូបរាងនៅចំកណ្តាលគម្រោងហេដ្ឋារចនាសម្ព័ន្ធទីក្រុងដែលគួរឱ្យចាប់អារម្មណ៍ និងទាក់ភ្នែកជាច្រើននាពេលឆាប់ៗខាងមុខនេះ។ វាត្រូវបានរចនាឡើងដោយផ្តោតជាសំខាន់លើការបំពេញនូវតម្រូវការរបស់អ្នកកាន់កាប់ តាមរយៈការច្នៃប្រឌិតលើផ្នែកស្ថាបត្យកម្ម ការធ្វើសមាហរណកម្មទីក្រុងថ្មី និងការផ្តល់នូវលក្ខណៈពិសេសប្លែកៗ។

គម្រោង The APEX Lofts ផ្តល់ជូននូវគេហដ្ឋានដែលត្រូវបានរចនាយ៉ាងល្អប្រណិត មានជម្រើសច្រើនដូចជា ១បន្ទប់គេង ២បន្ទប់គេង ផ្ទះល្វែងដែលមានជាងប្រាំបួនជាន់ ផ្ដល់ជូននូវទស្សនីយភាពដែលល្អឥតខ្ចោះរបស់ទីក្រុង Birmingham។ និមិត្តរូបនៃបេតិកភណ្ឌឧស្សាហកម្មនៃតំបន់នេះ​គឺ ដំបូលបែប “Saw Tooth” ដែលត្រូវបានរួមបញ្ចូលក្នុងការរចនាគម្រោង The APEX Lofts ។

យូនីតនៃគម្រោង The APEX Loft មានអមមកជាមួយគ្រឿងសង្ហារឹមសុទ្ធតែជាម៉ាកល្បីដែលមានបំពាក់រួចជាស្រេចនៅតាមបន្ទប់ផ្ទះបាយ បន្ទប់ទឹក។ ចំពោះការតុបតែងផ្ទៃខាងក្នុងវិញរបស់គម្រោង APEX Lofts ដែលទទួលឥទ្ធិពលបែបសហសម័យ។ បង្អួចពីរជាន់ដែលអាចបត់ចេញចូលបាន ដែលអាចអនុញ្ញាតឲ្យពន្លឺ និងខ្យល់អាចចេញចូលក្នុងបន្ទប់បានយ៉ាងល្អ។ ការប្រើប្រាស់លំហធំទូលាយ និងពន្លឺធម្មជាតិទាំងនេះ គឺជាប្រភេទផ្ទះល្វែងដែលមានជំនាញ និងគិតគូបានខ្ពស់ដែលត្រូវបានរចនាឡើងដើម្បីឱ្យសមស្របទៅនឹងរបៀបរស់នៅបែបមមាញឹកនៃទីក្រុង។

ចំនុចសំខាន់នៃអចលនទ្រព្យ

  • ១បន្ទប់គេង ២បន្ទប់គេង ២ជាន់ ឬច្រើនជាន់ ទំនេរ
  • បញ្ចប់ការសាងសង់នៅប្រមាណត្រីមាសទី៣នៃឆ្នាំ២០២១
  • បំពាក់គ្រឿងសង្ហារឹមជូន
  • សេវាកម្មប្រឹក្សាផ្នែកច្បាប់ កម្ចី និងពន្ធ

គ្រឿងបរិក្ខារផ្សេងទៀតក៏ត្រូវបានផ្ដល់ជូននូវក្នុងគម្រោងនេះផងដែរដូចជា កន្លែងចត ហាងទំនិញ ក្លឹបហាត់ប្រាណសម្រាប់អ្នករស់នៅ និងសូនច្បារនៅលើដំបូលអគារ។

តំបន់ដែល APEX Lofts មានទីតាំងស្ថិតនៅត្រូវបានគេកំណត់ថាជាតំបន់មានកំណើនលំនៅដ្ឋានដ៏សំខាន់របស់ទីក្រុង ហើយក៏ជាទីតាំងនៃស្ថានីរថភ្លើង HS2 ថ្មីមួយទៀតនៅជុំវិញកាច់ជ្រុងផ្លូវ Curzon ។ ស្ថានីរថភ្លើងថ្មីនេះត្រូវបានគេប៉ាន់ស្មានថាអាចធ្វើដំណើរទៅកាន់រដ្ឋធានីឡុងកាន់តែជិតនៅត្រឹម ៤៩ នាទីប៉ុណ្ណោះ។ លើសពីនេះ គេរំពឹងថានឹងទាក់ទាញការវិនិយោគថ្មីប្រមាណ ១,៥ កោដិផោន និងបង្កើតការងារ ២២.០០០ នៅក្នុងតំបន់។

ទីក្រុង Birmingham ត្រូវបានគេស្គាល់ថាជាទីក្រុងធំទី២ដែលនៅជិតទីក្រុងឡុង វាគឺជាគោលដៅអាជីវកម្មឈានមុខគេដែលមានសេដ្ឋកិច្ចក្នុងតំបន់ជាង ៩០ ពាន់លានផោន។ ចំណាប់អារម្មណ៍ក្នុងអាជីវកម្មនេះដោយសារតែការផ្លាស់ប្តូរទីតាំងរបស់ធនាគារ Deutsche និងធនាគារ HSBCដែលបាននាំមកជាមួយអ្នកជំនាញដែលមានទ្រព្យសម្បត្តិច្រើនដើម្បីចំណាយនៅក្នុងទីក្រុងដែលកំពុងរីកចម្រើនមួយនេះ។

ការធ្វើជំនួញធំៗមិនមែនជាកម្លាំងជំរុញតែមួយគត់នៅក្នុងទីក្រុងទេ ដោយសារតែសកលវិទ្យាល័យធំៗចំនួន៥ ដែលមានទីតាំងនៅក្នុងទីក្រុងនេះ ដែលជាមូលហេតុធ្វើឲ្យសិស្សជាតិចំនួន ៧៣,០០០នាក់ និងនិស្សិតអន្តរជាតិផ្សេងទឿតជ្រើសយុទីក្រុង Birmingham ដើម្បីសិក្សាបន្ត និងបង្កើតមុខរបរផ្ទាល់ខ្លួន។ មូលហេតុទាំងនេះបានធ្វើឲ្យទីក្រុងនេះមានការរីកចម្រើនផ្នែកទីផ្សារឥតឈប់ឈរសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងវិនិយោគិនដែលកំពុងសម្លឹងមើលការអភិវឌ្ឍន៍រយៈពេលវែង។

ចំនូលចិត្ត

សូមបំពេញព័ត៌មានផ្ទាល់ខ្លួនមុនពេលរក្សាទុកអ្វីដែលអ្នកពេញចិត្ត។ បើកនៅលើការកំណត់ប្រូហ្វាល់.

ដើម្បីទទួលបានភាពងាយស្រួលក្នុងការស្វែងរកអចលនទ្រព្យ សូមទាញយក​ App លើទូរស័ព្ទដៃ: