ខុនដូក្នុងទីក្រុងភ្នំពេញ៖ គម្រោងល្អៗសម្រាប់ការអភិវឌ្ឍន៍និងការរស់នៅ
កំណើនខុនដូបានកើនឡើងជាលំដាប់ ហើយខុនដូក៏មានប្រជាប្រិយគួរឲ្យកត់សំគាល់ផងដែរសម្រាប់មនុស្សសម័យថ្មីដែលចូលចិត្តរស់នៅក្នុងស្តង់ដារមួយដែលមានភាពស៊ីវិល័យ។ ភ្នំពេញគឺជាទីក្រុងមួយដែលមានសក្តានុពលស…
ស្វែងរកតាមរយៈអចលនទ្រព្យ
ស្វែងរកតាមរយៈទីតាំង
ស្វែងរកតាមរយៈអចលនទ្រព្យ
ស្វែងរកតាមរយៈទីតាំង
កំណើនខុនដូបានកើនឡើងជាលំដាប់ ហើយខុនដូក៏មានប្រជាប្រិយគួរឲ្យកត់សំគាល់ផងដែរសម្រាប់មនុស្សសម័យថ្មីដែលចូលចិត្តរស់នៅក្នុងស្តង់ដារមួយដែលមានភាពស៊ីវិល័យ។ ភ្នំពេញគឺជាទីក្រុងមួយដែលមានសក្តានុពលស…
![]()

កំណើនខុនដូបានកើនឡើងជាលំដាប់ ហើយខុនដូក៏មានប្រជាប្រិយគួរឲ្យកត់សំគាល់ផងដែរសម្រាប់មនុស្សសម័យថ្មីដែលចូលចិត្តរស់នៅក្នុងស្តង់ដារមួយដែលមានភាពស៊ីវិល័យ។ ភ្នំពេញគឺជាទីក្រុងមួយដែលមានសក្តានុពលសម្រាប់ការវិនិយោគមកពីក្រៅប្រទេស។ តួយ៉ាងក៏មានកំណើនជនបរទេសមកស្នាក់នៅក្នុងប្រទេសកម្ពុជាយើងយ៉ាងច្រើនដោយសារការចាយវាយនៅក្នុងប្រទេសមានកម្រិតទាប ហើយជាទិសដៅក្នុងការវិនិយោគ។
ទីក្រុងភ្នំពេញគឺជាទីក្រុងនៃទីផ្សារលំនៅដ្ឋានថ្មីមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលគេមើលឃើញថាការអភិវឌ្ឍន៍ខុនដូមានការកើនឡើង។ ដែលក្នុងនោះបានផ្លាស់ពីអគារសំណង់អគារទាបទៅជាអគារខ្ពស់ៗដែលមានលក្ខណៈទំនើប និងអគារមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងទីក្រុងភ្នំពេញជាដើម។
បច្ចុប្បន្នមានគម្រោងអភិវឌ្ឍន៏ខុនដូថ្មីៗមួយចំនួនក្នុងទីក្រុងដែលអ្នកទិញអាចរកទិញបាន។
ត្រឹមតែត្រីមាសទី៣ក្នុងឆ្នាំ២០១៦មានគម្រោងអភិវឌ្ឍន៍ខុនដូប្រហែលជាង៧៤គម្រោងដែលមានជាង៣០,១៣០យូនីតក្នុងទីក្រុងភ្នំពេញ នេះបើតាមរបាយការណ៍របស់ក្រុងមហ៊ុន (CBRE Cambodia report.)។ មានការកើនឡើងប្រហែល៨.៣%ពីត្រីមាសមុនៗ។ គម្រោងអភិវឌ្ឍន៏ថ្មីនឹងបន្ថែមដល់២២,៣៦៦យូនីតហើយការផ្គត់ផ្គង់ខុនដូកើនឡើងប្រហែល៨៤២%នៃការផ្គត់ផ្គង់សរុបនៅចុងឆ្នាំ២០១៨។ ខណៈដែលក្រហ៊ុន CBRE Cambodiaក៏បានពន្យល់ដែរថាគម្រោងខុនដូភាគច្រើនរបស់កម្ពុជាមានជាគម្រោងខុនដូ “កម្រិតមធ្យម” និង “កម្រិតខ្ពស់”។
ប៉ុន្តែដោយសារតែខុនដូមានច្រើនលំដាប់ តើអ្នកគួរតែជ្រើសរើសប្រភេទណាមួយដើម្បីវិនិយោគ?
ដើម្បីឱ្យជីវិតរបស់លោកអ្នកកាន់តែមានភាពងាយស្រួល realestate.com.kh បានជ្រើសរើសគម្រោងអភិវឌ្ឍន៏ល្អៗមួយចំនួននៅក្នុងទីក្រុងដូចខាងក្រោម៖
គម្រោងខុនដូ One Park ត្រូវបានរចនាឡើងដោយក្រុមហ៊ុន GRED សហការជាមួយក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីរបស់សិង្ហបុរីឈ្មោះ DPA Singapore។ គម្រោងមានការរចនាម៉ូតបែបអឺរ៉ុបប្រើប្រាស់ឈើក្រាលធ្វើផ្លូវដើរយ៉ាងធំទូលាយព័ទ្ធជុំវិញហាងលក់ទំនិញ បារ ហាងកាហ្វេ និងភោជនីយដ្ឋាននៅក្នុងបរិវេណអគារ។ នៅចំកណ្តាលនៃអគារគម្រោងនឹងធ្វើផ្សារផ្លាហ្សាដែលឆ្លងកាត់រវាង គម្រោងលំនៅដ្ឋានភ្លោះទាំងនោះ។

គម្រោងខុនដូ One Park នឹងប្រើប្រាស់ដីជាង៧.៩ហិចតា ហើយស្ថិតនៅចំកណ្ដាល នៃមជ្ឍមណ្ឌលទីក្រុងភ្នំពេញ។ គម្រោងនេះស្ថិតនៅក្នុងមជ្ឈមណ្ឌលរាជធានីភ្នំពេញ ហើយក៏ស្ថិតនៅជិតស្ថាប័នរដ្ឋ និងស្ថាប័នហិរញវត្ថុនៅតាមបណ្ដោយមហាវិថីសហព័ន្ធ រុស្សី។
ខុនដូ One Park មានតម្លៃ១៧០,០០០ដុល្លារក្នុងមួយយូនីតបំពាក់ដោយគ្រឿងសង្ហារឹមគ្រប់គ្រាន់។
ស្វែងយល់បន្ថែមអំពីគម្រោងខុនដូ One Park!
គម្រោងនេះត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន SPRING CJW Development Pte Ltd ជាមួយក្រុមការងារមកពីប្រទេសសិង្ហបុរី។ អ្នករស់នៅក្នុងគម្រោងអាចរីករាយជាមួយសេវាកម្មដូចជាប្រព័ន្ធសូឡាPVចំណតរថយន្តចំនួន៦ជាន់ដែលអាចផ្ទុករថយន្តបាន៥៦៦គ្រឿងប្រព័ន្ធសុវត្ថិភាព៣ជាន់មាន កន្លែងហាត់ប្រាណទាំងខាងក្នុង និងខាងក្រៅការអភិវឌ្ឍន៍ចម្រុះមានដូចជា៖ សម្រាប់ប្រជុំ និងស្វ័យសិក្សា ហាងទំនិញ ភោជនីយដ្ឋាន កន្លែងអាំងសាច់ កន្លែងក្មេងលេង សួនច្បារ អាងហែលទឹកទំហំ៥០ម៉ែត្រនឹងសម្ភារៈហាត់ប្រាណជាច្រើនទៀតនៅនឹងកន្លែង។
Axis Residences ស្ថិតនៅតាមបណ្ដោយផ្លូវ ដួង ងៀបលេខ៣ បត់ពីផ្លូវ២០០៤ នៅជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

តម្លៃក្នុងមួយយូនីតរបស់គម្រោង Axis Residences ចាប់ពី ១០០,០០០ដុល្លារ។
ស្វែងយល់បន្ថែមអំពីគម្រោង Axis Residences!
គម្រោង The Gateway ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន TACC (C.R) Ldt,. វាគឺជាគម្រោងអភិវឌ្ឍន៏ចម្រុះ ដែលមាន លំនៅដ្ឋាន យូនីតពាណិជ្ជកម្ម និងយូនីតការិយាល័យ។ គម្រោងអភិវឌ្ឍន៍នេះមានអគារការិយាល័យកម្ពស់៣៦ជាន់ ដែលអគារការិយាល័យ ២៩៩ យូនីត ភ្ជាប់ជាមួយប្លង់កម្មសិទ្ធិរួម យូនីតលំនៅដ្ឋានមានកម្ពស់ ៣៩ជាន់ មាន៥៧២យូនីត ហើយមានហាងលក់ទំនិញចំនួនពីរជាន់។ គម្រោងមានរួមបញ្ចូលសេវាកម្មជាច្រើនដូចជា អាងហែលទឹក កន្លែងហាត់ប្រាណ កន្លែងអាំងសាច់ ចំណតរថយន្ត និងមានផ្សេងៗទៀត។

គម្រោងនេះមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សីុ និងជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញនិងតំបន់ពាណិជ្ជកម្មក្នុងទីក្រុងភ្នំពេញ។ គម្រោងមួយនេះក៏ស្ថតិនៅជិតផ្សារទំនើបផាកសិនហើយក៏ស្ថិតនៅជិតទីស្ដីការគណៈរដ្ឋមន្រ្តី គ្រឹះស្ថានហិរញវត្ថុ ស្ថានទូត មន្ទីរពេទ្យ សាលារៀនជាតិ និងអន្តរជាតិ និងអាជីវកម្មផ្សេងផេ្សងៗ ទៀត។
គម្រោង Axis Residences ជាទូទៅក្នុងមួយយូនីតមានតម្លៃចាប់ពី ១៥០,០០០ដុល្លារ។
ស្វែងយល់បន្ថែមអំពីគម្រោង The Gateway!
គម្រោង East One គឺជាគម្រោងអគារខ្ពស់២៣ជាន់ដែលអភិវឌ្ឍន៏ដោយក្រុមហ៊ុន Guangzhou Yuetai Group Co., Ltd.។ គម្រោងផ្ដល់នូវសេវាកម្មដូចសណ្ឋាគារដែរមានដូចជា៖ អាងហែលទឹក នៅដំបូល ហាងកាហ្វេ ចំណតរថយន្ត និងសេវាកម្មថែទាំ។ ហើយមានអាជីវកម្មសំខាន់ៗមួយចំនួននៅជិតនោះផងដែរមានដូចជា ធនាគារ ផ្សារទំនើប KFC ហាងកាហ្វេ Brown Coffee ការិយាល័យអាកាសចរណ៍ ក្លឹបកំសាន្ត និងបារជាច្រើនក៏ស្ថិតនៅតាមបណ្តោយផ្លូវដ៏ពេញនិយមរបស់ទីក្រុងនៅតាមបណ្ដោយផ្លូវ៥១។

គម្រោង East One Apartment មានទីតាំងស្ថិតនៅកែងផ្លូវ២១៤និងផ្លូវ៥១ស្ថិតនៅចន្លោះវិមានឯករាជ្យ សារមន្ទីរជាតិ ព្រះបរមរាជវាំង និងផ្សារថ្មី។ វាគឺជាទីតាំងដ៏សំខាន់ដែលស្ថិតនៅជិតស្ថានទូត ស្ថានប័នក្រសួង និងតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្មទៀតផង។
ក្នុងមួយយូនីតមានតម្លៃចាប់ពី ៩០,០០០ដុល្លារឡើងទៅ។
ស្វែងយល់បន្ថែមអំពីគម្រោង East One Apartment!
គម្រោង 88 Suites គឺជាគម្រោងលំនៅដ្ឋានជាមួយការិយាល័យ(SoHo)ដំបូងគេនៅក្នុងប្រទេសកម្ពុជា។ គម្រោង 88Suites ផ្ដល់ជូនដល់អតិថិជនរបស់ខ្លួននូវភាពជាឯកជន និងភាពងាយស្រួល។ វាមានសេវាកម្មដូចជា៖ អាងហែលទឹក កន្លែងហាត់ប្រាណ កន្លែងអង្គុយលេង បន្ទប់ប្រជុំ សាលសន្និសិទ្ធ និងមជ្ឈមណ្ឌលពាណិជ្ជកម្មគម្រោងនេះក៏ផ្ដល់នូវប្រព័ន្ធសុវត្ថិភាពចំនួន៤ជាន់ផងដែរ។

គម្រោងថ្មីនេះមានទីតាំងស្ថិតនៅក្នុងបឹងកេងកង១ស្ថិតនៅតាមបណ្ដោយមហាវិថីម៉ៅសេទុង ហើយនៅជិតមហាវិថីព្រះនរោត្តម
គម្រោង 88 Suites មានតម្លៃចាប់ពី ១០០,០០០ដុល្លារក្នុងមួយយូនីត។
ស្វែងយល់បន្ថែមអំពីគម្រោង 88 Suites!
គម្រោងខុនង Habitat គឺជាគម្រោងថ្មីមួយក្នុងទីក្រុងភ្នំពេញដែលមានត្រឹមតែ១៣យូនីតប៉ុណ្ណោះ។ យូនីតនីមួយៗត្រូវបានរចនាម៉ូតឡើងដើម្បីផ្ដល់ភាពជាឯកជននិងរបៀបរស់នៅបែបទំនើប។ អតិថិជននឹងរីករាយជាមួយសេវាកម្មដូចជា៖ អាងហែលទឹកទំហំ ១០ម X ៤ម នៅលើដំបូល កន្លែងហាត់ប្រាណបំពាក់ដោយសម្ភារៈគ្រប់គ្រាន់កន្លែងអាំងសាច់ និងកន្លែងកម្សាន្តនៅខាងលើដំបូល។ គម្រោងខុនដូ Habitat មានប្រព័ន្ធចតរថយន្តដោយស្វ័យប្រវត្តិដែលអាចចំណេញពេលវេលា។ គម្រោងមានផ្ដល់ជូននូវចំណតរថយន្តឯកជន និងសុវត្ថិភាពខ្ពស់សម្រាប់អតិថិជន។

គម្រោងខុនដូ Habitat ស្ថិតនៅខាងក្រោយមហាវិថីព្រះសុធារសក្នុងសង្កាត់ទន្លេបាសាក់តាមបណ្ដោយផ្លូវម៉ៅសេទុង។ វាស្ថិតនៅជិតតំបន់បឹងកេងកង១ចំកណ្ដាលនៃទីក្រុងភ្នំពេញនិងក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើន។ Habitat ស្ថិតនៅជិតសាកវិទ្យាល័យសាលារៀន បារ ភោជនីដ្ឋាន គ្រឹះស្ថានមីក្រូហិរញវត្ថុ និងអាជីវកម្មផ្សេងៗទៀត។
ក្នុងមួយយូនីតមានតម្លៃចាប់ពី២៣៥,០០០ដុល្លារ។
ស្វែងយល់បន្ថែមអំពីគម្រោង Habitat Condo!
គម្រោង The Edge គឺជាគម្រោងដែលមានបរិបទមួយហៅថា Retail Office Versatile Office (ROVO)។ ក្រុមហ៊ុន Shukaku Inc បានចាប់ដៃគូជាមួយក្រុមហ៊ុន GRED ដើម្បីនាំមកនូវរបៀបរស់នៅថ្មី រួមជាមួយការធ្វើអាជីវកម្មសម្រាប់មនុស្សសម័យថ្មីក្នុងប្រទេសកម្ពុជា។ យូនីត ROVO គឺត្រូវបានរចនាឡើងដោយមានភាពបត់បែនបំផុតដោយផ្ដល់កន្លែងធ្វើអាជីវកម្ម ទៅតាមការចង់បានរបស់អតិថិជន។ គម្រោងមួយនេះស្ថិតនៅជិត ហាងកាហ្វេ ភោជនីដ្ឋាន ការិយាល័យពាណិជ្ជកម្ម ធនាគារ សណ្ឋាគារ ហាងទំនិញ បន្ទប់ប្រជុំ ឬស្ទូតយូតន្រ្តីជម្រើសគឺមានផ្តល់ជូនគ្មានដែនកំណត់។

គម្រោងអភិវឌ្ឍន៍ចម្រុះមួយនេះមានទីតាំងស្ថិតនៅកណ្ដាលមជ្ឈមណ្ឌលទីក្រុងភ្នំពេញ ដែលជា គម្រោងអភិវឌ្ឍន៍ទីក្រុងដំបូងគេរបស់ប្រទេសកម្ពុជា ហើយវានឹងក្លាយជាតំបន់ពាណិជ្ជកម្មរបស់ទីក្រុងភ្នំពេញនាពេលអនាគត។ ក្នុងតំបន់នេះក៏មានសេវាកម្មជាច្រើនរួមមាន ផ្សារទំនើប ផ្សាររាត្រី ហាងលក់ម្ហូបអាហារ និងភេសជ្ជៈ សាលារៀន ស្ថាប័នរដ្ឋ និងមានច្រើនទៀត។
ស្វែងយល់បន្ថែមអំពីគម្រោង The Edge!
គម្រោងខុនដូ TK Royal One មានបំណងផ្ដល់នូវភាពប្រណិត សុវត្ថិភាព និងភាពជាឯកជន។ វាគឺជាគម្រោងអភិវឌ្ឍន៏ចម្រុះគម្រោងទាំងមូលមានយូនីតការិយាល័យ៤ជាន់យូនីតលំនៅដ្ឋាន ១៤ជាន់ ចំណតរថយន្ត៤ជាន់ និងមានផ្តល់ជូនសេវាកម្មទូទៅដូចជាអាងហែលទឹក កន្លែងហាត់ប្រាណ និងកន្លែងអង្គុយលេងនៅលើដំបូល។

គម្រោងខុនដូ TK Royal One មានទីតាំងស្ថិតនៅចំកណ្ដាលនៃទីក្រុងភ្នំពេញ នៅតាមបណ្ដោយ មហាវិថីសហព័ន្ធរុស្សីនិងទល់មុខសាកលវិទ្យាល័យភូមិនភ្នំពេញ។ នេះគឺជាគម្រោងដ៏ល្អបំផុតមួយពីព្រោះវាព័ទ្ធជុំវិញដោយសេវាកម្មដូចជា៖ ហាងលក់ទំនិញ ស្ថាប័នរដ្ឋ គ្រឹះស្ថានហិរញវត្ថុ សាលារៀនជាតិ និងអន្តរជាតិ និងមន្ទីរពេទ្យ។ ជានេះទៅទៀត យើងអាចចំណាយពេលត្រឹមតែ ៥នាទីប៉ុណ្ណោះធ្វើដំណើទៅព្រលានយន្តហោះ អន្តជាតិភ្នំពេញ។
តម្លៃក្នុងមួយយូនីតចាប់ពី ១៩៤,០០០ដុល្លារឡើងទៅ។ យូនីតទាំងអស់មាន៣ប្រភេទ ដែលមានចាប់ពី ១ទៅ៣បន្ទប់គេង។
ស្វែងយល់បន្ថែមអំពីគម្រោង TK Royal One!
គម្រោង The Peak មានបីអគារខ្ពស់ៗជាមួយអគារភ្លោះពីរនឹងសាងសង់ជាលំនៅដ្ឋាន។ អគារទីបី២០ជាន់ខាងលើសម្រាប់ប្រើប្រាស់ជាអគារលំនៅដ្ឋាន ហើយយូនីតដែលនៅសល់សម្រាប់ទុកធ្វើជាការិយាល័យ។ គម្រោងនេះត្រូវបានអភិវឌ្ឍន៏ដោយក្រុមហ៊ុនអន្តរជាតិ Oxley International របស់សិង្ហបុរី និងក្រុមហ៊ុនក្នុងស្រុក Cambodia’s Worldbridge Land។

គម្រោង The Peak ស្ថិតនៅក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ។ គម្រោងនេះក៏ស្ថិតនៅជិតណាហ្គាវើល១ និងណាហ្គាវើល២ ផ្សារទំនើបអ៊ីអន និងសាលសន្និសិទ្ធតំបន់ពាណិជ្ជកម្មកោះពេជ្រ។
គម្រោងនេះមានតម្លៃចាប់ពី ៧៩,០០០ឡើងទៅ។
ស្វែងយល់បន្ថែមអំពីគម្រោង The Peak!
គម្រោងនេះគឺជាគម្រោងអភិវឌ្ឍន៍បែបទាន់សម័យមួយដែលមានការរួមបញ្ចូលគ្នាទាំងរចនាបទបែបខ្មែរបុរាណនិងស្ថាបត្យកម្មសម័យទំនើប។ គម្រោងនេះគឺជាគម្រោងអភិវឌ្ឍន៏ចម្រុះសម្រាប់ទាំងលំនៅដ្ឋាននិងអាជីវកម្ម គម្រោងអគារលំនៅដ្ឋាននឹងមាន៣៨ជាន់និងមានយូនីតសរុប៧៣៦យូនីត។ គម្រោងត្រូវបានរចនាឡើងដើម្បីផ្ដល់នូវកន្លែងមានភាពស្ងប់ស្ងាត់ និងកន្លែង សម្រាកលំហែកាយ។ អ្នករស់នៅក្នុងគម្រោងនេះនឹងត្រូវបានធានាសុវត្ថិភាពកម្រិតខ្ពស់ និងមានបម្រើសេវាកម្មដូចជា៖ ភោជនីយដ្ឋានកន្លែងហាត់ប្រាណដែលបំពាក់ដោយសម្ភារៈគ្រប់គ្រាន់ហាងលក់ទំនិញនិងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ។

គម្រោងខុនដូ East View មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្ដមហើយស្ថិតនៅជិតអគ្គកុងស៊ុលនិងតំបន់ពាណិជ្ជកម្មដ៏មមាញឹក។ វាគឺជាកន្លែងបណ្ដាញសេដ្ឋកិច្ចនិងដឹកជញ្ជូនដ៏មានភាពងាយស្រួល។ យើងអាចធ្វើដំណើរត្រឹមតែពីរបីនាទីប៉ុណ្ណោះទៅផ្សារទំនើបអ៊ីអនម៉ល វិមានឯករាជ្យ និងកន្លែងសំខាន់ៗជាច្រើនទៀត។
សម្រាប់គម្រោង East View តម្លៃក្នុងមួយយូនីតមានចាប់ពី៧០,០០០ដុល្លារឡើងទៅ។
ស្វែងយល់បន្ថែមអំពីគម្រោងខុនដូ East View Residence!
ជម្រើសក្នុងការវិនិយោគមានច្រើនក្នុងទីក្រុងភ្នំពេញហើយតម្លៃវិញមានទំហំផ្សេងៗគ្នា។ ប្រសិនបើអ្នកពិតជាចង់វិនិយោគក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា សូមស្វែងបន្ថែមអំពីច្បាប់ទាក់ទងនឹងអចលនទ្រព្យឥឡូវនេះ។
តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។
ស្វែងរកផ្ទះទាំងអស់ ›