+855 92 92 1000
Logo
មហាព្រឹត្តិការណ៍ពិព័រណ៌លំនៅដ្ឋាន និងជីវិតទាន់សម័យដ៏ធំរបស់កម្ពុជាឆ្នាំ២០២០​ជិតមកដល់ហើយ
Updated on: June 6, 2022, 5:01 p.m.
Published on: February 5, 2020, 11:02 a.m.

មហាព្រឹត្តិការណ៍ពិព័រណ៌លំនៅដ្ឋាន និងជីវិតទាន់សម័យដ៏ធំរបស់កម្ពុជាឆ្នាំ២០២០​ជិតមកដល់ហើយ


ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យដែលរៀបចំឡើងដោយក្រុមហ៊ុន Realestate.com.kh ជាគេហទំព័រអចលនទ្រព្យដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជាបានត្រឡប់មកវិញហើយ។ ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យកម្ពុជាឆ្នាំ២០២០ នឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំនិងជោគជ័យបំផុតរបស់ប្រទេសម្តងទៀតជាមួយនឹងការលក់ចេញនូវអចលនទ្រព្យដែលមានតម្លៃរាប់លានដុល្លារក្នុងរយៈពេលត្រឹមតែពីរថ្ងៃប៉ុណ្ណោះ។

ស្តង់មានកំណត់ ដូច្នេះសូមទូរស័ព្ទមកយើងឥឡូវនេះតាមរយៈលេខ ០៩២ ៩២ ១០០០ ដើម្បីធ្វើការកក់ស្ដង់របស់អ្នក និងចូលរួមតាំងបង្ហាញផលិតផល និងសេវាកម្មរបស់អ្នកនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំបំផុតរបស់កម្ពុជា។ មកទល់ពេលបច្ចុប្បន្ននេះ ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យកម្ពុជាឆ្នាំ២០១៩ នៅតែគ្រោងតំណែងជាព្រឹត្តិការណ៍ពិព័រណ៍ដែលធំជាងគេបំផុតមានអ្នកចូលរួមច្រើនរហូតដល់ជាង២ម៉ឺននាក់ និងលក់អចលនទ្រព្យបានច្រើនជាងគេបំផុតគិតជាទឹកប្រាក់ច្រើនជាង៣០លានដុល្លារក្នុងរយៈពេលត្រឹម២ថ្ងៃប៉ុណ្ណោះ។

ការចូលរួមក្នុងពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យកម្ពុជាឆ្នាំ២០២០ មានន័យថាអ្នកនឹងចូលរួមតាំងបង្ហាញគម្រោងរបស់អ្នកជាមួយក្រុមធំៗច្រើនជាង ១០០ ដែលនឹងធ្វើការបង្ហាញគម្រោងរបស់ពួកគេពីគ្រប់ទិសទីក្នុងប្រទេសកម្ពុជា មានដូចជា បុរី ខុនដូ អាផាតមិន​ វីឡាទំនើប និង គម្រោងចម្រុះជាច្រើនផ្សេងទៀត។

តើពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យកម្ពុជាឆ្នាំ២០២០នឹងប្រារព្ធធ្វើនៅឯណា?

ព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យកម្ពុជាឆ្នាំ២០២០ នឹងប្រារព្ធធ្វើតែ២ថ្ងៃប៉ុណ្ណោះគឺនៅថ្ងៃទី ២៤ និង ២៥ ខែមេសាឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រដែលជាកន្លែងតាំងពិព័រណ៍លំដាប់ពិភពលោក និងធំជាងគេបង្អស់នៅរាជធានីភ្នំពេញ។

សាលពិព័រណ៍កោះពេជ្រមិនត្រឹមតែជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ព្រឹត្តិការណ៍ដ៏ធំបែបនេះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងដែលប្រជាជនក្នុងស្រុកនិងជនបរទេសដែលរស់នៅក្នុងរាជធានីភ្នំពេញនិយមចូលចិត្តទៅ។

តើអ្នកណាខ្លះនឹងចូលរួមព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យកម្ពុជាឆ្នាំ២០២០នេះ?

ដោយមានការតាំងបង្ហាញនូវគម្រោងថ្មីៗរាប់រយគម្រោងមកពីគ្រប់ទិសទីនៃប្រទេសកម្ពុជា ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យកម្ពុជាឆ្នាំ២០២០នឹងទាក់ទាញអ្នកស្វែងរកអចលនទ្រព្យគ្រប់ប្រភេទដែលភាគច្រើនជាជនជាតិខ្មែរ មានដូចជា៖ អ្នកដែលមានបំណងចង់ទិញផ្ទះដំបូង គ្រួសារដែលមានជីវភាពមធ្យម និងអ្នកមានទ្រព្យច្រើន។ ពិព័រណ៍នេះក៏នឹងទាក់ទាញអ្នកវិនិយោគមកពីគ្រប់ទីកន្លែងរួមទាំងអ្នកក្នុងតំបន់មកចូលរួមផងដែរ មានដូចជា៖ វិនិយោគិន ចិន ហុងកុង សឹង្ហបុរី តៃវ៉ាន់ ម៉ាឡេស៊ី ថៃ ជប៉ុន និង កូរ៉េ។

ការដើរទិញទំនិញ មានការបញ្ចុះតម្លៃច្រើនសន្ធឹកសន្ធាប់ និងការដើរកំសាន្ដជុំគ្រួសារ

ក្រៅពីវិស័យអចលនទ្រព្យក៏មានការតាំងបង្ហាញពីវិស័យផ្សេងៗជាច្រើនទៀត ដូចជា៖ ធនាគារ មីក្រូហិរញ្ញវត្ថុ យានយន្ត ទូរស័ព្ទ គ្រឿងសង្ហារិម សម្ភារផ្ទះបាយ គ្រឿងអលង្ការ​ និងសម្លៀកបំពាក់។

អ្វីដែលកាន់តែពិសេស អ្នកចូលរួមក្នុងព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យកម្ពុជាឆ្នាំ២០២០ក៏នឹងមានឱកាសពិភាក្សាគ្នាជាមួយអ្នកតំណាងមកពីធនាគារ និងមីក្រូហិរញ្ញវត្ថុឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដើម្បីស្វែងយល់បន្ថែមអំពីតម្រូវការ ឬ នីតិវិធីក្នុងការស្នើសុំកម្ចីសម្រាប់ទិញផ្ទះ ឬ​ យានយន្ដ។

ព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យកម្ពុជាឆ្នាំ២០២០ គឺជាព្រឹត្តិការណ៍មួយដ៏ល្អសម្រាប់ឲ្យគ្រួសារទាំងមូលអាចចូលរួម និងចំណាយពេលជាមួយគ្នាពេញមួយថ្ងៃ។ ក្នុងពិព័រណ៍នេះក៏មានការលក់ម្ហូបអាហារ ភេសជ្ជៈ និង​ ការរៀបចំសកម្មភាព និងកន្លែងកំសាន្ដផ្សេងៗលក្ខណៈគ្រួសារផងដែរ។

ក្រុមហ៊ុនឈានមុខគេជាច្រើននៅកម្ពុជាបានកក់កន្លែងរួចរាល់សម្រាប់ព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យកម្ពុជាឆ្នាំ២០២០

ខណៈពេលនេះមានក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងអចលនទ្រព្យធំៗជាច្រើននៅក្នុងប្រទេសកម្ពុជា ក៏ដូចជា ធនាគារ ស្ថាប័នមីក្រូហិរញ្ញវត្ថុ ភ្នាក់ងារអចលនទ្រព្យ និងក្រុមហ៊ុនស្ថាបត្យកម្មមួយចំនួនបានកក់កន្លែងរបស់ពួកគេរួចរាល់ហើយសម្រាប់ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យឆ្នាំ២០២០​ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៤​ និង ២៥ ខែ មេសា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។

ក្រុមហ៊ុនទាំងនោះរួមមាន៖ Prince Real Estate (Cambodia) Co., Ltd, Morganford Investment (Cambodia) Co., Ltd,  Urban Village, La Vista One, Garden One, Creed Group, Parc 21 Residence, The Peninsula Private Residences, The Hexa, Golden Century, E City,  Borey VIP, Borey Lorn City, Borey The Flora, Borey Mongkul Phnom Penh, Aristo Developers, CBRE Cambodia, CPL, MZ Design, ACMA-Hitachi, RHB Bank, Lotus Broadcasting Services, Asian Markets Business Consultancy (CAMBC) and E&A Consultant Co., Ltd  

ម្ចាស់ឧបត្ថម្ភកម្មវិធី: B2B CAMBODiA, foodpanda and Tnoat News. 

សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និងការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធី

សូមទំនាក់ទំនងទៅកាន់៖

នីន កាំំង (ខ្មែរ និង ចិន)

+855 78 637 323

+855 93 552 305

nin.kang@realestate.com.kh

Tyler Stuart (English)

+855 12 599 699

+855 81 599 669

tyler.stuart@realestate.com.kh

អត្ថបទដោយ៖

 

 

Comments