+855 92 92 1000
Logo
ទស្សនាវដ្ដីអចលនទ្រព្យកម្ពុជាលេខទី២បានចេញផ្សាយហើយ!!!
Updated on: June 6, 2022, 5:04 p.m.
Published on: October 11, 2016, 10:14 a.m.
Realestate News

ទស្សនាវដ្ដីអចលនទ្រព្យកម្ពុជាលេខទី២បានចេញផ្សាយហើយ!!!


magazine ជូនចំពោះប្រិយមិត្តអ្នកអានទាំងអស់ជាទីរាប់អាន

យើងមានភាពរីករាយក្នុងការផ្សព្វផ្សាយពីការបោះពុម្ពផ្សាយនូវទស្សនាវដ្ដី “អចលនទ្រព្យកម្ពុជា” សម្រាប់ខែតុលា ឆ្នាំ២០១៦ ដែលរក្សាសិទ្ធិគ្រប់យ៉ាងដោយ Realestate.com.kh!

ក្នុងនាមជាអតិថិជនដែលបានចុះឈ្មោះក្នុងគេហទំព័ររបស់យើង អ្នកនឹងមានឱកាសក្នុងការទទួលបាននូវទស្សនាវដ្តីតាមប្រព័ន្ធអនឡាញរបស់យើងមុនអ្នកផ្សេងទៀតនៅក្នុងប្រទេសនេះ!

នៅក្នុងការបោះពុម្ពលើកនេះយើងសិក្សាពី៖
  • ចំណុចមួយចំនួនទាក់ទងទៅនឹងការវិនិយោគដីឡូតិ៍ក្នុងប្រទេសកម្ពុជា
  • កំណើននៃការវិនិយោគនៅតំបន់ផ្សារទួលទំពូងក្នុងទីក្រុងភ្នំពេញ
  • ការពិចារណា លើបញ្ហានៅក្នុងការវាយតម្លៃលើអចលទ្រព្យកម្ពុជា និងស្វែងរកវិធីសាស្រ្ដដ៏ល្អបំផុតដើម្បីដោះស្រាយនូវការប្រឈមទាំងនេះ។

ជាការពិតណាស់អ្នកអាចស្វែងរកនូវជម្រើសជាច្រើននៃអចលនទ្រព្យសម្រាប់ជួល និងលក់នៅទូទាំងប្រទេស និងអាចស្វែងយល់ពីការសិក្សាពីគម្រោងអចលនទ្រព្យថ្មីនៅកម្ពុជា។

អ្នកទិញ និងអ្នកលក់អចលនទ្រព្យដ៏ឆ្លាតវៃ ត្រូវតែដឹងឲ្យបានច្បាស់អំពីលក្ខខណ្ឌនៃទីផ្សារ អចលនទ្រព្យមុនពេលធ្វើការសម្រេចចិត្តណាមួយ។ ដោយសារតែកត្តាទាំងនេះបានជា ទស្សនាវដ្ដី "អចលនទ្រព្យកម្ពុជា" បានដាក់បញ្ចូលទាំងការវិភាគ និងដំបូន្មានដ៏មានសារៈសំខាន់ពីទីផ្សារអចលនទ្រព្យកម្ពជា ហើយទស្សនាវដ្ដីនេះជាមគ្គទេសក៍មួយដែលងាយស្រួលអានក្នុងការស្វែងយល់ពី របៀបវិនិយោគអចលនទ្រព្យនៅកម្ពុជាដោយភាពឆ្លាតវៃ។

Get your Free Copy!

Comments