+855 92 92 1000
Logo
ឆ្នេរតារាចន្ទ កំពុងទទួលបានការអារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន ជាមួយនឹងលក្ខខណ្ឌទិញត្រលប់ មិនធ្លាប់មានពីមុនមក
Updated on: June 3, 2022, 4:14 a.m.
Published on: September 3, 2020, 6:51 a.m.

ឆ្នេរតារាចន្ទ កំពុងទទួលបានការអារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន ជាមួយនឹងលក្ខខណ្ឌទិញត្រលប់ មិនធ្លាប់មានពីមុនមក


ការវិនិយោគលើវិស័យអចលនទ្រព្យ ទោះបីផ្ដល់ផលចំណេញច្រើននិងឆាប់រហ័ស ប៉ុន្តែក៏មានហានិភ័យខ្ពស់ផងដែរ។ មុននឹងសម្រេចចិត្តទិញផ្ទះ ខុនដូ ឬ ប្រភេទអចលនទ្រព្យណាមួយ អ្នកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងគិតគូរឱ្យបានល្អិតល្អន់អំពីចំណុចសំខាន់ៗ ដូចជា តម្លៃ ទីតាំង គុណភាពសំណង់ ភាពស្របច្បាប់នៃគម្រោង កេរ្តិ៍ឈ្មោះ​នៃ​​ម្ចាស់​គម្រោង និងពិសេសបំផុតគឺ លក្ខខណ្ឌធានាបន្ថែមពីម្ចាស់គម្រោង ដើម្បីធានាថាការវិនិយោគរបស់អ្នកនឹងទទួលបានផ្លែផ្កាយ៉ាងពិតប្រាកដ។ ផ្អែកលើកត្តាគន្លឹះសំខាន់ៗដូចបានរៀបរាប់ខាងលើ គម្រោង ឆ្នេរតារាចន្ទ គឺពិតជាជម្រើសវិនិយោគដ៏អំណោយផល និងមានហានិភ័យទាប​ ដែលជាឱកាសវិនិយោគដ៏កម្រ ដែលលោកអ្នកមិនអាចមើលរំលងបានឡើយ។

ឆ្នេរតារាចន្ទ ផ្ដល់ជូនជម្រើសផ្ទះវីឡា និងផ្ទះបឹងហ្គាឡូ ចំនួន៦ប្រភេទ​ ចាប់ពីយូនីតបន្ទប់គេង១ ដល់ បន្ទប់គេង៣​​​ ដែលមានទំហំចាប់ពី​ ៣៥ម៉ែត្រការ៉េ​ ដល់ ៣០២ម៉ែត្រការ៉េ។ ផ្ទះក្នុងគម្រោងនេះអាចត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត ដែលអាចប្រើប្រាស់ជាលំនៅឋានអចិន្រ្តៃយ៍ ផ្ទះលំហែកាយ ឬ សម្រាប់ជួលរកចំណូលប្រចាំខែ ជាមួយនឹងតម្លៃចាប់ផ្ដើមសមរម្យ ត្រឹមតែ ៥៦,៣២០ ដុលា្លរ ប៉ុណ្ណោះ។ កាន់តែពិសេស សម្រាប់អតិថិជនដែលធ្វើការកក់ ឬ ទិញលំនៅឋានក្នុងគម្រោង ឆ្នេរតារាចន្ទ នៅពេលនេះ ម្ចាស់គម្រោងនឹងផ្ដល់ជូនលក្ខខណ្ឌធានាទិញត្រលប់ក្រោយពេល ២ឆ្នាំ និង ៤ឆ្នាំ (គិតចាប់ពីថ្ងៃប្រគល់លំនៅឋាន) ពោលគឺផ្ដល់ជូនលោកអ្នកនូវជម្រើសក្នុងការលក់ផ្ទះមកកាន់ម្ចាស់គម្រោងវិញក្នុងតម្លៃដើម​ (ក្រោយពេល ២ឆ្នាំ) ឬ ១.២ដងនៃតម្លៃដើម (ក្រោយពេល ៤ឆ្នាំ)។ នេះមានន័យថា ក្រោយពេលប្រើប្រាស់ហើយមិនពេញចិត្ត លោកអ្នកអាចលក់ត្រលប់មកវិញដោយគ្មានការខាតបង់ប្រាក់​ ហើយថែមទាំងមានឱកាសចំណេញ ២០% ថែមទៀតផង ក្រោយរយៈពេល៤ ឆ្នាំ។ លក្ខណៈដ៏ពិសេសនេះបានធ្វើឱ្យគម្រោង ឆ្នេរតារាចន្ទ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជនក្នុងស្រុកនិងអន្តរជាតិ ដូច្នេះ សូមប្រញាប់រួសរាន់ឡើង ដើម្បីកុំឱ្យបាត់បង់ឱកាសដ៏កម្រនេះ។

ឆ្នេរតារាចន្ទ គឺជាឋានសួគ៍លំហែកាយបែបវប្បធម៍ និងអេកូឡូស៊ី តាមបណ្ដោយឆ្នេរសមុទ្រ ដែលមានទីតាំងស្ថិតនៅក្នុង ស្រុកបុទុមសាគរ ខេត្តកោះកុង។ ឆ្នេរតារាចន្ទ​ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ទីក្រុងលម្ហែកាយខ្នាតយក្ស តារាសាគរ ដែលលាតសន្ធឹងលើផ្ទៃដីទំហំ ៣៦០ គីឡូម៉ែត្រការ៉េ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតប្រវែង ៩០ គីឡូម៉ែត្រ។ គម្រោង តារាសាគរ ជាគម្រោងអភិវឌ្ឍន៍គន្លឹះនៃគោលនយោបាយ «ខ្សែក្រវាត់មួយ ផ្លូវមួយ» ក្រោមកិច្ចសហប្រតិបត្តិការទ្វេភាគីពីសំណាក់ប្រទេសចិន និង ប្រទេសកម្ពុជា ដោយមានក្រុមហ៊ុន Union Development Group Co.,Ltd ជាអ្នកទទួលបន្ទុកក្នុងការអភិវឌ្ឍគម្រោងទីក្រុងវិស្សមកាលដ៏ធំមហិមានេះ។ គម្រោងទាំងមូលរួមបញ្ចូលនូវតំបន់សេដ្ឋកិច្ចពហុវិស័យ រួមមាន វិស័យទេសចរណ៍ វិស័យដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ឧទ្យានឧស្សាហកម្ម វិស័យកសិកម្ម វិស័យវប្បធម៌ និង វិស័យសុខាភិបាល។ មកទល់សព្វថ្ងៃ បណ្តាញផ្លូវមួយខ្សៃប្រវែង ៣០០ គីឡូម៉ែត្រត្រូវបានសាងសង់រួចរាល់ជាស្ថាពរ ដោយរួមបញ្ចូលនូវផ្លូវល្បឿនលឿន ៦គន្លង ដែលផ្សារភ្ជាប់ តារាសាគរ ទៅកាន់ពិភពខាងក្រៅ។ ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដូចជា កំពង់ផែ (ចំណុះ ២ ម៉ឺនតោន) អាងស្តុកទឹក រោងចក្រចម្រោះទឹកស្អាត រោងចក្រផលិតថាមពល សណ្ឋាគារលំដាប់ផ្កាយប្រាំ ក្លិបវាយកូនហ្គោលស្តង់ដារអន្តរជាតិ និងរមណីយដ្ឋានធម្មជាតិបែបត្រូពិក ក៏ជាផ្នែកដ៏សំខាន់ផងដែរនៃគម្រោងនេះ ហើយអ្វីដែលអស្ចារ្យបំផុតនោះគឺ អាកាសយាន្តដ្ឋានអន្តរជាតិ តារាសាគរ​ ដែលនឹងត្រូវបើកដំណើរការជាផ្លូវការនាចុងឆ្នាំ ២០២០នេះ។

បើនិយាយពី គម្រោង ឆ្នេរតារាចន្ទ វិញ គម្រោងនេះមានទំហំអភិវឌ្ឍន៍សរុបប្រមាណ ៤.៥ លានម៉ែត្រការ៉េ​ គ្របដណ្ដប់លើផ្ទៃដី ២០គីឡូម៉ែត្រការ៉េ ដែលរួមបញ្ចូលនូវ លំនៅឋានលក្ខណៈឯកជន សណ្ឋាគារ​លំដាប់ផ្កាយប្រាំ និងរមណីយដ្ឋានអេកូឡូស៊ីជាប់ឆ្នេរសមុទ្រ។ ឆ្នេរតារាចន្ទ បានចាប់ផ្ដើមជាផ្លូវការនូវគម្រោងអភិវឌ្ឍន៍ដំណាក់កាលទី១​ ដែលរំពឹងថានឹងបញ្ចប់ការសាងសង់ជាស្ថាពរត្រឹមឆ្នាំ ២០២១។ ក្នុងដំណាក់កាលដំបូងនេះ ក្រុមហ៊ុនអភិវឌ្ឍន៍ផ្តោតសំខាន់លើការសាងសង់លំនៅឋានឯកជន ដែលគ្របដណ្ដប់លើផ្ទៃដី ១៧០,០០០ ម៉ែត្រការ៉េ ដោយមានជម្រើសផ្ទះវីឡា និង ផ្ទះបឹងហ្គាឡូ ៦បែប ដូចបានរៀបរាប់ខាងលើ។ ចំពោះការរចនាខាងក្នុងវិញ ស្ថាបត្យករបានរួមបញ្ចូលគ្នារវាងរចនាបថប្រពៃណីខ្មែរ និងស្ថាបត្យកម្មបែបរមណីយដ្ឋានវិស្សមកាល ដែលមិនត្រឹមតែនាំមកនូវភាពស្រស់ស្រាយ និងធូរស្បើយក្នុងអារម្មណ៍ ថែមទាំងបង្កើតនូវបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល​ ផ្អែមល្ហែម និងរ៉ូមេនទិក។ បន្ថែមលើអត្ថប្រយោជន៍នៃការធានាជួលត្រលប់ពីម្ចាស់គម្រោង អតិថិជនដែលទិញផ្ទះក្នុងគម្រោង ឆ្នេរតារាចន្ទ នឹងក្លាយជាសមាជិកអចិន្រៃ្តយ៍នៃរមណីយដ្ឋានវិស្សមកាល តារាសាគរ។

មិនថាលោកអ្នកមានបំណងចង់បានលំនៅឋានសម្រាប់ការរស់នៅយូរអង្វែង ផ្ទះលំហែកាយអំឡុងវិស្សមកាល ឬ ការវិនិយោគដែលមានផលចំណេញយ៉ាពិតប្រាកដប៉ុណ្ណោះទេ គម្រោង ឆ្នេរតារាចន្ទ គឺជាជម្រើសដ៏ប្រសើរបំផុតសម្រាប់លោកអ្នក។

សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោង ឆ្នេរតារាចន្ទ សូមទាក់ទងមកកាន់ 092 92 1000 ឬ info@realestate.com.kh។

យូនីតប្រភេទ A2a, បន្ទប់គេង១, ទំហំ ៣៥ ម៉ែត្រការ៉េ

យូនីតប្រភេទ A2b, បន្ទប់គេង១, ទំហំ ៣៥ ម៉ែត្រការ៉េ

យូនីតប្រភេទ B2a, បន្ទប់គេង១, ទំហំ ៤៨ ម៉ែត្រការ៉េ

យូនីតប្រភេទ B2b, បន្ទប់គេង១, ទំហំ ៤៨ ម៉ែត្រការ៉េ

យូនីតប្រភេទ C1, បន្ទប់គេង២, ទំហំ ៦០ ម៉ែត្រការ៉េ

យូនីតប្រភេទ D, បន្ទប់គេង៣ , ទំហំ ១២៨ ម៉ែត្រការ៉េ

Comments