រំលងទៅមាតិកា
ព័ត៌មាន

ទីផ្សារខុនដូកម្ពុជា ក្នុងបរិបទនៃការបិតខ្ទប់

សកម្មភាពទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញត្រូវគេសង្កេតថាមានការថមថយ ខណៈដែលប្រទេសកម្ពុជាកំពុងអនុវត្តន៍ការបិទខ្ទប់ដោយរួមមានទាំងបម្រាមគោចរណ៍ឆ្លងខណ្ឌ។ វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជ…

26 មេសា 2021Updated 6 មិថុនា 2022អាន 1 នាទី25,180 អ្នកអានចែករំលែកFacebookLinkedInXEmail

សកម្មភាពទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញត្រូវគេសង្កេតថាមានការថមថយ ខណៈដែលប្រទេសកម្ពុជាកំពុងអនុវត្តន៍ការបិទខ្ទប់ដោយរួមមានទាំងបម្រាមគោចរណ៍ឆ្លងខណ្ឌ។

វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា កំពុងតែជួបប្រទះបញ្ហាប្រឈម បន្ទាប់ពីមានការប្រកាស បិទខ្ទប់រាជធានីទាំងស្រុងកាលពីកំឡុងចូលឆ្នាំខ្មែរប៉ុន្មានថ្ងៃមុននេះ។ ចំពោះអាជីវកម្មជាច្រើន ក៏ដូចជាវិស័យអចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញជាពិសេស សុទ្ធតែកំពុងរៀបចំខ្លួនធ្វើយ៉ាងណា ដើម្បីអាចសម្របខ្លួនជាថ្មីម្តងទៀតទៅនឹងកាលៈទេសៈថ្មីនេះ។

យោងតាមរបាយការណ៍ទីផ្សារប្រចាំត្រីមាសទី១ របស់ក្រុមហ៊ុនអចលនទ្រព្យល្បី CBRE Cambodia កាលពីមុនពេលចូលឆ្នាំខ្មែរបានបង្ហាញថា ទីផ្សារខុនដូសម្រាប់ខុនដូតម្លៃថ្លៃទទួលបានការកើនឡើង ច្រើនជាងមុនរហូតដល់ ៤.៨% និងខុនដូតម្លៃទាបកើតឡើងប្រមាណ ៣.៥% ខណៈដែលខុនដូ តម្លៃមធ្យមមានទីផ្សារធ្លាប់ចុះបន្តិច​ ពោលគឺប្រមាណ ០.៤%។​

កំណើនទីផ្សារនៃការលក់ខុនដូតម្លៃថ្លៃនៅឆមាសទី១ឆ្នាំ២០២១នេះ គឺមានស្ថិតិគួរឱ្យចាប់អារម្មណ៍មួយ ដោយវាមានលក្ខណៈផ្ទុយគ្នាពីទីផ្សារអចលនទ្រព្យ កាលពីពេលដែលកម្ពុជាបានឆ្លងកាត់ព្រឹត្តការណ័ ឆ្លងសហគមន៍ ២៨វិច្ឆិកា។ ធនគារជាតិនៃកម្ពុជាបានធ្វើការប៉ាន់ស្មានថាសេដ្ខកិច្ចកម្ពុជានឹង ទទួលបានផលវិជ្ជមាននាឆ្នាំថ្មី២០២១នេះ ដែលនេះគឺជាការលើកឡើងមុនពេលដែលមាន ព្រឹត្តការណ៍២០កុម្ភៈ។​

តាមរយៈរបាយការណ៍ជាមួយគ្នានេះបានកត់សម្គាល់ដែរថា ក្នុងចំនោម១៩គម្រោងដែលកំណត់ថា នឹងបញ្ចប់ ការសាងសង់របស់ខ្លួននៅឆ្នាំ២០២០ មានតែគម្រោងខុនដូចំនួន១២ប៉ុណ្ណោះ ដែលពិតជា បានបញ្ចប់ការសាងសង់រួចរាល់។ ការពន្យាពេលបញ្ចប់នេះ ត្រូវបានមើលឃើញថាជាការបង្កដោយបញ្ហា ក្នុងការចែកចាយទំនិញទូទៅពិភពលោកទាំងមូលតែម្តង។

បើនិយាយអំពីថ្លៃជួលអលចនទ្រព្យវិញ ក្រុមហ៊ុន CBRE បានសិក្សាឃើញថាវាមានលក្ខណៈប្រសើរជាង កាលពីឆមាសមុនៗដូចគ្នា។ ក្នុងនោះប្រភេទអចលនទ្រព្យសម្រាប់ជួលតម្លៃខ្ពស់បានកើតឡើង ១.៣% និងប្រភេទតម្លៃមធ្យមកើនឡើង១.៧%។ រីឯការជួលតម្លៃទាបបានលោតឡើងខ្ពស់ជាងគេ ពោលគឺ កើនឡើងរហូតដល់ ៣.៥% ដោយសារតម្រូវការទីផ្សារចាប់ផ្តើមបែរមកផ្តោតគឺការជួលតម្លៃទាបច្រើន ជាងមុន។​

តាមការសិក្សាក័បានលើកឡើងដែរថា ថ្វីត្បិតតែយើងអាចមើលឃើញពីភាពវិជ្ជមាននៃកំណើនទីផ្សារ អចលនទ្រព្យកើនឡើងល្អជាងឆ្នាំមុនក៏ពិតមែន ប៉ុន្តែកាលក់និងជួលនៅដើមឆ្នាំ២០២១​នេះ នៅតែមិនទាន់មានលក្ខណៈប្រសើរនោះទេ ព្រោះថាបញ្ហាដែលកើតមានឡើងកាលពីឆ្នាំ២០២០ បានធ្វើឱ្យប៉ះពាល់ដល់ចំនូលអាជីវកម្មដែលត្រូវទទួលបានពីទីផ្សារច្រើនជាងនេះទៅទៀត។​​ តួយ៉ាង ថ្វីបើការជួលអចលនទ្រព្យតម្លៃថ្លៃមានការកើនឡើងក៏ពិតមែន ប៉ុន្តែតម្លៃអចលនទ្រព្យធាតុពិត ត្រូវបានធ្លាក់ចុះរហូតដល់៩.៤% បើធ្រៀបនឹងតម្លៃទ្រព្យតែមួយកាលពីដើម្បីឆ្នាំ២០២១។

ដើម្បីឱ្យទីផ្សារអចលនទ្រព្យកម្ពុជាទទួលបានលទ្ធផលប្រសើរឡើងវិញ កត្តាសំខាន់បំផុតគឺនៅពេល ដែលអតិថិជនចាប់ផ្តើមហ៊ានចេញទៅក្រៅ និងចំនាយឡើងវិញ។ នៅត្រីមាសទី១នេះ យើងមិនទាន់អាចនិយាយបានច្រើននោះទេ ពិសេសខណៈដែលប្រទេសកម្ពុជាកំពុងមានការបិទខ្ទប់ តាមកន្លែងដូច្នេះ ថាតើស្ថានភាពទីផ្សារពិតជាអាចប្រសើរឡើងជាងមុន រឺអាក្រក់ជាងឆ្នាំ២០២០៕

អានរឿងនេះព្រោះអ្នកចង់ទិញ?

តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។

ស្វែងរកផ្ទះទាំងអស់ ›
ក្រុមហ៊ុន Realestate.com.kh បានបើកសាខាថ្មីនៅបុរី ប៉េង ហួត ដើម្បីជួយដល់ការទិញ លក់ ជួល និងប្រឹក្សាយោបល់អចលនទ្រព្យ22 មិថុនាស្ពានអាកាសមរតកតេជោ នឹងបើកអោយប្រើប្រាស់ជាស្ថារពរនៅខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ2 មិថុនាចូលរួមទាំងអស់គ្នាក្នុងកម្មវិធី Cambodia Investment Forum ឆ្នាំ 20266 ឧសភា