+855 92 92 1000
Logo
ក្រុមហ៊ុន CPL ធ្វើការងារដើម្បីបំពេញតម្រូវការរបស់អតិថិជន
Updated on: June 6, 2022, 5:04 p.m.
Published on: May 15, 2017, 5:34 a.m.

ក្រុមហ៊ុន CPL ធ្វើការងារដើម្បីបំពេញតម្រូវការរបស់អតិថិជន


ទីផ្សារអចលនទ្រព្យកម្ពុជាបច្ចុប្បន្នកំពុងមានការប្រកួតប្រជែងដ៏ខ្លាំង។ នៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងបែបនេះ ក្រុមហ៊ុន CPL Cambodia Properties Limited កំពុងព្យាយាមនាំមកនូវតម្លាភាព និរន្តរភាពនិងការពេញចិត្ត​ តាមរយៈការផ្តល់សេវាកម្ម ដែលមានតម្លៃសម្រាប់អតិថិជនរបស់ខ្លួន។

CPL គឺជាក្រុមហ៊ុនអចលនទ្រព្យមួយដែលមានវ័យចំណាស់ក្នុងចំនោមក្រុមហ៊ុនអចលនទ្រព្យកម្ពុជា។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៧ក្រោមកិច្ចសហការគ្នារវាងអ្នកជំនាញអចលនទ្រព្យជនជាតិអាមេរិកម្នាក់ជាមួយនិងលោកឧកញ៉ា ចេង ខេង ដែលជាអ្នកមានបទពិសោធនន៍យ៉ាងច្រើនក្នុងវិស័យទិញលក់ជួលក៏ដូចជាការវាយតម្លៃអចលនទ្រព្យ។ ជាមួយនឹងការរីកចម្រើន និងការជឿទុកចិត្តពីសំណាក់អតិថិជនក្រុមហ៊ុន CPL បានក្លាយទៅជាសមាជិក និងជាដៃគូរបស់ក្រុមហ៊ុនអន្តរជាតិមួយចំនួនដូចជា៖ ក្រុមហ៊ុន Pacific Appraisal Co., Ltd (របស់កូរ៉េ) និង សមាគមន៏ VPC Asia Pacific, និងបានចូលរួមសហការជាមួយក្រុមហ៊ុន Cluttonsផងដែរ។

ក្នុងគោលបំណងដើម្បីស្វែងយល់បន្ថែមអំពីក្រុមហ៊ុននេះ Realestate.com.kh  បានពិភាក្សាជាមួយ លោក សុត សុខហេងដែលជាប្រធានគ្រប់គ្រងប្រតិបត្តិការនៃក្រុមហ៊ុន CPL Cambodia Properties Limited ។

តើមានអ្វីជាចំណុចខ្លាំងរបស់ក្រុមហ៊ុន CPL? លោក សុខហេង បាននិយាយថា “ក្រុមហ៊ុន CPL ផ្តល់ជូននូវសេវាកម្មជាច្រើនទាក់ទងនឹងវិស័យអចលនទ្រព្យ។ ក្នុងនោះយើងមានជំនាញក្នុងការ ទិញ​ លក់ ឬជួលអចលនទ្រព្យដែលមានលក្ខណៈជាលំនៅដ្ឋាន បែបពាណិជ្ជកម្ម បែបឧស្សាហកម្មព្រមទាំងការផ្តល់សេវាកម្ម ផ្នែកវាយតម្លៃអចលនទ្រព្យទូទៅផងដែរ។ ក្រុមហ៊ុន CPL ត្រូវបានអតិថិជនទទួលស្គាល់ថាជាក្រុមហ៊ុនដែលផ្ដល់សេវាកម្មអចលនទ្រព្យល្អប្រសើរមួយដោយសារក្រុមហ៊ុនមានក្រមសីលធម៌វិជ្ជាជីវៈពិតប្រាកដ និងអាចទុកចិត្តបានដែលបច្ចុប្បន្នក្រុមហ៊ុនបន្តប្រតិបត្តិការរបស់ខ្លួនក្នុងកម្រិតស្តង់ដារខ្ពស់បំផុត” ។

លោកបានបន្ថែមថា “ដោយផ្អែកលើបទពិសោធន៍ដ៏ជំនាញរបស់យើង​ក្រុមហ៊ុន CPL ទទួលបានការជឿទុកចិត្តពីស្ថាប័នហិរញ្ញវត្ថុអ្នកអភិវឌ្ឍន៍ និងវិនិយោគិនអន្ដរជាតិនៅទូទាំងសកលលោក”។​

លោក សុខហេង បានបន្តថាក្រុមហ៊ុនCPLកំពុងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការងារបែបទំនើបមួយហៅថា “Portal”  ដែលប្រព័ន្ធនេះដើរតួរយ៉ាងសំខាន់ក្នុងការគ្រប់គ្រងទិន្នន័យរបស់ក្រុមហ៊ុនការធ្វើទីផ្សារ​ ការស្រាវជ្រាវនិងការប្រើប្រាស់​ប្រព័ន្ធបច្ចេកវិទ្យាដ៏សម្បូរបែបដែលបុគ្គលិកអាច​ប្រើប្រាស់បានគ្រប់ពេលវេលា។ ​ជាមួយសេវាកម្មអនឡាញរបស់ក្រុមហ៊ុនក៏បានធ្វើអោយអតិថិជន មានភាពងាយស្រួលក្នុងការស្វែងរកអចលនទ្រព្យទៅតាមតម្រូវការរបស់ខ្លួនក៏ដូចជាអាចធ្វើការទំនាក់ទំនងជាមួយភ្នាក់ងាររបស់យើងបានគ្រប់ពេលផងដែរ។

ទាក់ទងទៅនឹងទីផ្សារលំនៅដ្ឋាននៅកម្ពុជា លោក សុខហេង​ បាននិយាយថា “ចំពោះការសាងសង់លំនៅដ្ឋានគឺនៅតែមានការកើនឡើងជានិច្ច។ តួយ៉ាងដូចយើងឃើញមានការផុសឡើងនូវគម្រោងថ្មីៗជាច្រើនដែលសំដៅទៅរកអតិថិជនដែលមានប្រាក់ចំណូលមធ្យម។ គម្រោង សាងសង់ថ្មីៗមាននៅតាមបណ្តោយផ្លូវជាតិលេខ១ លេខ២ លេខ៣​ លេខ៤និងលេខ៥ត្រូវបាន ទទួលការគាំទ្រជាច្រើនពីសំណាក់អតិថិជនដែលមានប្រាក់ចំណូលចាប់ពី២៥០ដុល្លាក្នុងមួយខែ។​

ទន្ទឹមនឹងនេះដែរទីផ្សារសម្រាប់អ្ន​កដែលមានប្រាក់ចំណូលខ្ពស់ហាក់ដូចជានៅទ្រឹងមួយកន្លែងអាស្រ័យដោយការផ្គត់ផ្គង់គឺ លើសតម្រូវការ​ទោះយ៉ាងណាក៏ដោយចំណុចនេះមិនបានបណ្តាលឲ្យតម្លៃរបស់លំនៅដ្ឋានមានការធ្លាក់ចុះនោះទេ។

ជាក់ស្តែងទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្ននេះគឺមិនបានធ្លាក់ចុះឡើយ។  គ្រាន់តែទីផ្សារបានធ្វើការផ្លាស់ប្តូរទិសដៅពីគ្រួសារដែលមានប្រាក់ចំណូលខ្ពស់ទៅគ្រួសារដែលមានប្រាក់ចំណូលមធ្យម។

ដូច្នេះវាក៏ជាឱកាសល្អមួយសម្រាប់ភ្នាក់ងារអចលនទ្រព្យធ្វើការផ្លាស់ប្ដូរទិសដៅពីធ្វើការជាមួយអ្នកដែលមានប្រាក់ចំណូលខ្ពស់ មកធ្វើការជាមួយអ្នកដែល មានប្រាក់ចំណូលមធ្យមដើម្បីទទួលបានភាពជោគជ័យទៅតាមតម្រូវការទីផ្សារបច្ចុប្បន្ន។

ចំណុចពិសេសរបស់ក្រុមហ៊ុន CPL គឺភ្នាក់ងារទាំងអស់មានការប្តេជ្ញាក្នុងការជួយ និងធានាដល់អតិថិជនឬម្ចាស់អាជីវកម្មឲ្យសម្រេចបាននូវគោលដៅរបស់ពួកគេ។ លោក សុខ ហេង បាននិយាយថា“យើងដឹងថាអតិថិជនចង់បានការពិភាក្សាជាមួយអ្នកប្រឹក្សាយោបល់ដែលមានចំណេះដឹងច្បាស់លាស់មានជំនាញនិងមានភាពស្មោះត្រង់។ យើងប្តេជ្ញាយ៉ាងមុតមាំដើម្បីសម្រេចបាននូវកិច្ចការទាំងអស់នេះសម្រាប់អតិថិជនរបស់យើង។”

លោកបានបន្ថែមទៀតថា“យើងយល់ឃើញថាអតិថិជនចង់ជួបពិភាក្សាជាមួយភ្នាក់ងារដែលមានបទពិសោធន៏និងចំណេះដឹងពិតប្រាកដ។ នោះហើយជាមូលហេតុដែលយើងផ្តោតសំខាន់លើការបង្កើតទំនាក់ទំនងដ៏រឹងមាំ និងដើម្បីទទួលបានការជឿទុកចិត្តពីអតិថិជនទាំងអស់របស់យើង។ នេះជាទស្សនវិស័យរបស់ក្រុមហ៊ុនដែលអាចជួយយើងឲ្យសម្រេចបាននូវការពេញចិត្តការលើកទឹកចិត្តខ្ពស់និងភាពជោគជ័យ។

លោក សុខហេង បានបន្តទៀតថា យើងហៅខ្លួនយើងថាជា “ភ្នាក់ងារអចលនទ្រព្យដំបូងដែលអតិថិជនធ្វើការជ្រើសរើស” (THE FIRST AGENCY OF CHOICE)។ យើងក៏ធ្វើការដើម្បីឲ្យក្លាយជាក្រុមហ៊ុននាំមុខគេដោយផ្តល់នូវការលក់ ការជួលនិងសេវាកម្មវាយតម្លៃល្អបំផុតក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។

“ក្រុមហ៊ុន CPL ក៏ចង់ប្រកាសដល់សាធារណជនដែលថា ក្រុមហ៊ុននឹងប្រារព្ធខួបលើកទី២០របស់ខ្លួននៅថ្ងៃទី៧ ខែកក្កដាឆ្នាំ ២០១៧ខាងមុខ។ កម្មវិធីនេះនឹងបង្ហាញពីការខិតខំធ្វើការងាររបស់យើងដែលបាននាំយើងពីចំណុចសូន្យរហូតដល់បច្ចុប្បន្ននេះ។ យើងសូមគោរពអញ្ជើញឯកឧត្ដម លោកជំទាវ លោកឧកញ៉ា​ លោក​ លោកស្រី និងអ្នកទាំងអស់គ្នាឲ្យចូលរួមជាមួយ ពួកយើងក្នុងឱកាសនេះនេះបើតាមលោកសុខហេងបានលើកឡើង។

សូមស្វែងរកអចលនទ្រព្យល្អៗជាមួយ CPLតាមរយៈ  Realestate.com.kh

borey-ads-580-x-90-khmer

Comments