+855 92 92 1000
Logo
ទស្សនទាន អំពីវិស័យអចលនទ្រព្យ៖ ស្ថានភាពទីផ្សារអចលនទ្រព្យកម្ពុជាកំលុងពេលបិទខ្ទប់ ជាមួយប្រធានCVEA លោកច្រឹក សុខនីម
Updated on: June 6, 2022, 5:00 p.m.
Published on: April 23, 2021, 10:23 a.m.

ទស្សនទាន អំពីវិស័យអចលនទ្រព្យ៖ ស្ថានភាពទីផ្សារអចលនទ្រព្យកម្ពុជាកំលុងពេលបិទខ្ទប់ ជាមួយប្រធានCVEA លោកច្រឹក សុខនីម


ប្រធានCVEA លោកច្រឹក សុខនីម បានផ្ដល់ឱ្យពួកយើងទស្សនទានរបស់លោក អំពីការឆ្លើយតបនៃទីផ្សារអចលនទ្រព្យកម្ពុជា ទៅនឹងវិធានការនៃការបិទខ្ទប់ ដែលត្រូវបានដាក់ចេញនៅរាជធានីភ្នំពេញ។ អត្ថបទនេះ គឺជាសេចក្ដីសង្ខេបនៃកិច្ចសម្ភាសន៍ ដែលអ្នកអាចមើលកិច្ចសម្ភាសន៍ទាំងស្រុងតាមរយៈទំព័រFacebook របស់Realestate.com.kh

នៅថ្ងៃទីមួយ នៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ (១៤ មេសា) រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តវិធានការបិទខ្ទប់យ៉ាងតឹងរឹង នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅដើម្បីបញ្ចៀសការរីករាលដាល នៃជម្ងឺកូវីដ-១៩។ ការចេញវិធានការដូច្នេះ ត្រូវបានបន្ថែមពីលើបំរាមគោចរណ៍ដែលមានស្រាប់ ចន្លោះពីម៉ោង៨យប់ដល់ម៉ោង៥ព្រឹក ដែលត្រូវបានអនុវត្តនៅរាជធានីភ្នំពេញ។ អាជីវកម្ម និងធុរកិច្ចជាច្រើន ជាពិសេសនៅក្នុងវិស័យអចលនទ្រព្យកំពុងមានចម្ងល់ថា៖ “តើមានអ្វីកំពុងកើតឡើង នាពេលនេះ?”

ប្រធានសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យនៅកម្ពុជា (CVEA) លោកច្រឹក សុខនីម បានចូលរួមជាមួយនាយកប្រតិបត្តិRealestate.com.kh លោក Tom O’Sullivan ក្នុងការពិភាក្សាអំពី ការរកច្រកចេញនៅក្នុងស្ថានភាពបច្ចុប្បន្ន និងការពិភាក្សា អំពីលទ្ធភាពនៃកំណែទម្រង់នានាដែលអនុញ្ញតឱ្យភ្នាក់ងារ និងវិស័យអចលនទ្រព្យទាំងមូល នៅតែអាចបន្តការធ្វើអាជីវកម្ម កំលុងពេលបិទខ្ទប់នេះ។

“គ្រប់គ្នាកំពុងតែជួបប្រទះការប្រឈម ក្នុងកំលុងពេលនៃការបិទខ្ទប់នេះ” ថ្លែងឡើងដោយលោកច្រឹក សុខនីម។ លោកច្រឹក សុខនីមបន្តថ្លែងថា “ការបិទខ្ទប់ ជាក់ជាប្រាកដ ប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យកម្ពុជា ជាពិសេសសម្រាប់រាជធានីភ្នំពេញ ប៉ុន្តែវាមិនបានរារាំងឆន្ទៈរបស់ពួកយើងក្នុងការបន្តអាជីវកម្ម ជាមួយនឹងជំនួយពីបច្ចេកវិទ្យានោះទេ។”

លោកច្រឹក សុខនីមផងដែរ ក៏បានកត់សម្គាល់ពីសារៈសំខាន់ នៃការទទួលស្គាល់គ្រោះថ្នាក់ ដែលកើតចេញពីជម្ងឺកូវីឌ-19 ដោយការអនុវត្តតាមវិធានការសុខាភិបាលចេញដោយរាជរដ្ឋាភិបាល និងការត្រួសត្រាយផ្លូវរកវិធីក្នុងការធ្វើជំនួញ បើទោះជាស្ថិតនៅក្នុងកាលៈទេសៈបច្ចុប្បន្នក៏ដោយ។

ចំណោទបញ្ហានៅត្រង់ថា តើការទិញដូរអចលនទ្រព្យ នៅតែបន្តឬអត់ នៅក្នុងទីផ្សារ ដោយលោកច្រឹក សុខនីមបញ្ជាក់ថា ទីផ្សារនៅតែបន្តការទិញ-លក់។ លោកលើកឡើងថា “កិច្ចសន្យាទិញ-លក់នៅតែត្រូវបានចុះ និងសម្របសម្រួល កំលុងពេលបិទខ្ទប់។”

ចំនួនអចលនទ្រព្យដែលត្រូវបានលក់ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ប៉ុន្តែភ្នាក់ងារអចលនទ្រព្យនៅតែទទួលបានសំណួរពីអតិថិជនដែលមានចំណាប់អារម្មណ៍។ ផងដែរ លោកច្រឹក សុខនីមសង្កេតឃើញថា គម្រោងដែលកំពុងតែអភិវឌ្ឍ មានភាពងាយស្រួលក្នុងការលក់ជាងផ្ទះដែលសង់ហើយស្រាប់ នៅក្នុងកំលុងពេលបិទខ្ទប់នេះ។

ប្រសិនជាអ្នកចង់ដឹងបន្ថែម អំពីគម្រោងអភិវឌ្ឍន៍ថ្មីៗដែលមានលក់នៅលើទីផ្សារកម្ពុជា សូមស្វែងរកព័ត៌មាននៅRealestate.com.kh

ជាទូទៅ “អ្នកស្វះស្វែងរកអចលនទ្រព្យ អាចទទួលបានគ្រប់ព័ត៌មានដែលពួកគេត្រូវការ នៅលើអ៊ីនធើណេត ហើយខ្ញុំគិតថា ពួកគេនឹងចូលមកស្វែងយល់ម្ដងទៀត អំពីទីផ្សារអចលនទ្រព្យ នៅពេលដែលវិធានការបិទខ្ទប់ ត្រូវបានដកចេញ។ ចង់ឬមិនចង់ របៀបនៃការធ្វើជំនួញ ក្នុងទីផ្សារអចលនទ្រព្យ គឺជាការសម្លឹងទុកមុន នូវអចលនទ្រព្យដែលសមគួរ” លោកច្រឹក សុខនីមលើកឡើង។ លោកច្រឹក សុខនីមសង្កត់ធ្ងន់លើការផ្ដល់ព័ត៌មាន តាមអនឡាញ ដែលជាមធ្យោបាយដ៏សំខាន់ក្នុងការទាក់ទាញ និងរក្សាចំណាប់អារម្មណ៍របស់អ្នកទិញ កំលុងពេលបិទខ្ទប់។

លោកក៏បានផ្ដល់ការពិចារណាររបស់លោកដែរថា ស្ថានការណ៍បច្ចុប្បន្នជារួម ស្ថិតនៅឆ្ងាយពីវិបត្តិខ្លាំងណាស់។ “ទីផ្សារអចលនទ្រព្យ នៅតែខ្លាំង ដោយសារនៅតែមានចំណាប់អារម្មណ៍ពីអ្នកចង់ទិញ។ វាគ្រាន់តែជាបញ្ហាថា តើអ្នកដែលចង់ទិញអាចមកមើលអចលនទ្រព្យដោយផ្ទាល់ បានដែរឬទេ ដូច្នេះអ្នកទិញ អាចធ្វើការសម្រេចចិត្តត្រឹមត្រូវសម្រាប់ពួកគេ” លោកច្រឹក សុខនីមលើកឡើង។ ផ្ទុយមកវិញ លោកឃើញថា ស្ថានការណ៍នាពេលបច្ចុប្បន្នជាឱកាសសម្រាប់ ភ្នាក់ងារអចលនទ្រព្យ ក្នុងការរៀនជំនាញថ្មីៗ ខណៈពេលដែលពួកគេត្រូវនៅផ្ទះ។

“មានធនធានអនឡាញជាច្រើន ដែលបង្រៀនពីជំនាញចរចារ លក់ និងធ្វើទីផ្សារ” លោកលើកឡើងដូចនេះ ខណៈលោកច្រឹក សុខនីមផ្ទាល់ ក៏កំពុងរៀនមុខវិជ្ជាអនឡាញមួយ ទាក់ទងនឹងជំនាញចរចារ និងគ្រប់គ្រងផងដែរ។ នេះគឺជាឱកាសល្អ សម្រាប់ភ្នាក់ងារអចលនទ្រព្យ ក្នុងការពង្រីក និងពង្រឹងជំនាញរបស់ពួកគេ ដូច្នេះពួកគេនឹងមានគុណតម្លៃកាន់តែច្រើន សម្រាប់ផ្ដល់ជូនអតិថិជន នៅពេលដែលស្ថានភាពទីផ្សារត្រលប់មករកប្រក្រតីភាពឡើងវិញ។”

ទស្សនាទាំងស្រុង Webinar នៅលើទំព័រFacebook របស់Realestate.com.kh

Comments