កិច្ចសម្ភាសន៍ លោក ហ៊ុន ចាន់សាន ប្រធានក្រុមហ៊ុន Re-Edge Architecture & Design ជាមួយ Realestate.com.khTV

16 ខែ កុម្ភៈ ឆ្នាំ 2017, 11:32

រៀបរាប់ត្រួសៗអំពីប្រវត្តិសិក្សា និងអាជីព៖ ខ្ញុំបានរៀននៅប្រទេសសិង្ហបុរីក្នុងឆ្នំា១៩៩៦ ហើយបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកស្ថាបត្សកម្ម និងសំណង់នៅទីក្រុងប៊ូស្តុន សហរដ្ឋអាមេរិក។ ចំណែកឯក្រុមហ៊ុន Re-Edge Architecture & Design ទទួលការងារផ្នែកសាងសង់ និងស្ថាបត្សកម្មច្រើនគួរសម្យ ពួកយើងមានការមមាញឹកយ៉ាងខ្លំាងជាមួយការងារសព្វថ្ងៃ។ ហេតុអ្វីលោកសម្រេចចិត្តរៀនជំនាញស្ថាបត្សកម្ម? កាលរៀននៅសិង្ហបុរី ខ្ញុំចំណាយពេលច្រើនក្នុងការគូររូបគំនូរ ហើយមានគ្រូម្នាក់កត់សម្គាល់ឃើញនូវអ្វីដែលខ្ញុំមាន ដូចនេះគាត់ក៏បានណែនំាខ្ញុំរៀនផ្នែកនេះតែម្តង។ ក្រោយមកខ្ញុំបានបន្តការ សិក្សានៅសហរដ្ឋអាមេរិកជំនាញនេះ មានការសិក្សាកាន់តែច្រើនស៊ីជម្រៅ និងការអនុវត្តន៍ផ្ទាល់ ខ្ញុំកាន់តែយល់ច្បាស់អំពីជំនាញមួយនេះ វាជាជំនាញមួយដែលមានឥទ្ធិពលយ៉ាងខ្លំាងទៅនឹងជីវភាពរស់នៅរបស់មនុស្សប្រចំាថ្ងៃ។ តើអ្នកណាជាគំរូ ឬជាបុគ្គលដែលធ្វើឲ្យលោកស្ងើចសរសើរ? អាចចាត់ទុកថាសំណាងមួយ ដែលខ្ញុំបានទៅសិក្សានៅក្រៅប្រទេស ខ្ញុំបានមើលឃើញច្រើនអំពីស្នាដៃរបស់បុគ្គលល្បីៗ និយាយរួមទៅរៀនជំនាញនេះយើងត្រូវតែមើលស្នាដៃរបស់គេឲ្យច្រើន ខ្ញុំបានទៅអ៊ឺរ៉ុប សហរដ្ឋអាមេរិកជាដើម។ មានបុគ្គលជាច្រើនដែលខ្ញុំស្ងើចសរសើរអំពីស្នាដៃរបស់ពួកគាត់ លោក Louis Khan ស្ថាបត្សករជនជាតិ អាមេរិក គម្រោងរបស់គាត់គិតពីទីតំាង មានការច្នៃប្រឌិតដោយរក្សាភាពជាធម្មជាតិ ខ្យល់អាកាសមើលទៅស្នាដៃរបស់គាត់នៅតែថ្មី។ Le Corbusier ជាស្ថាបត្សករជនជាតិបារំាងជាស្ងាបត្សករដែលមានគំនិតច្នៃប្រឌិតខ្ពស់ ហើយកាលជំនាន់ដើមគំនិតរបស់លោកត្រូវបាន គេច្រានចោល ប៉ុន្តែលោកបានធ្វើឲ្យគេទទួលស្គាល់ និងកោតស្ងប់ស្ងែងរហូតដល់ពេលបច្ចុប្បន្ន គាត់ក៏ជាគ្រូរបស់បិតាស្ថាបត្សករខ្មែរ លោក វ៉ាន់ ម៉ូលីវ៉ាន់ផងដែរ។ តើលោកមានរចនាបថស្ថាបត្សកម្មផ្ទាល់ខ្លួនមួយដែរឬទេ? បើនិយាយអំពីរចនាបថផ្ទាល់ខ្លួនវិញ ដូចជាមិនមានអ្វីដែលពិតប្រាកដឡើយ ជាធម្មតាយើងតែងតែមានអត្តចរិកផ្ទាល់ខ្លួនដែលជាគោលជំហររបស់បុគ្គលម្នាក់ ចំពោះខ្ញុំដូចមិនសូវផ្តោតទៅលើវាទេ ខ្ញុំផ្តោតទៅលើចំណុចសំខាន់មួយទៅលើអគារ ទីតំាង ការរិះរកពិចារណាអំពីការចង់បានរបស់អតិថិជន។ បច្ចុប្បន្នក្រុមហ៊ុនខ្ញុំទទួលគម្រោងចម្រុះមានដូចជា៖ បុរី ផ្ទះវីឡា និងខុនដូនៅក្នុង ក្រុងភ្នំពេញ។ តើលោកយល់យ៉ាងណាចំពោះវិស័យស្ថាបត្សកម្មក្នុងប្រទេសកម្ពុជានៅថ្ងៃខាងមុខ? ស្ថាបត្សកម្មនៅក្នុងប្រទេសកម្ពុជានឹងមានការអភិវឌ្ឍន៍ទៅមុខ ជាក់ស្តែងយើងមើលឃើញវិស័យអប់រំ និងការសិក្សានៅក្នុងស្រុកកាន់តែមានការប្រកួតប្រជែង និងស្តង់ដារខ្ពស់ជាងមុន។  អ្នកជំនាន់ក្រោយ មានការច្នៃប្រឌិតខ្ពស់ ស្របនឹងបច្ចេកវិទ្យាទំនើបធ្វើឲ្យការយល់ដឹងកាន់តែច្រើន ហើយការធ្វើដំណើរកំសាន្តទៅក្រៅប្រទេសរបស់ប្រជាជនក្នុងស្រុកក៏ច្រើនជាងមុន ទំាងអស់នេះធ្វើឲ្យពួកគាត់មានឱកាសបញ្ចេញសមត្ថភាព និងការបង្កើនចំណេះដឹងកាន់តែមានប្រសិទ្ធភាព និងជាចលករបណ្តុះគំនិតរបស់ពួកគាត់ឲ្យក្លាយជាស្ថាបត្សករគំរូ៕
Realestate.com.kh ផ្តល់នូវព័ត៌មានមានប្រយោជន៍ និងចំណេះដឹងអំពីអចលនទ្រព្យ!
realestateTV

ចំនូលចិត្ត

សូមបំពេញព័ត៌មានផ្ទាល់ខ្លួនមុនពេលរក្សាទុកអ្វីដែលអ្នកពេញចិត្ត។ បើកនៅលើការកំណត់ប្រូហ្វាល់.

ដើម្បីទទួលបានភាពងាយស្រួលក្នុងការស្វែងរកអចលនទ្រព្យ សូមទាញយក​ App លើទូរស័ព្ទដៃ។

ប្រាប់យើងពីតម្រូវការរបស់អ្នក នោះ៥ក្រុមហ៊ុននឹងទាក់ទងទៅអ្នក
តើអ្នកចង់រកទិញ ជួល ឬលក់អចលនទ្រព្យ? *
សូមជ្រើសរើសជម្រើសមួយ
តើទីតាំងណាដែលអ្នកចាប់អារម្មណ៍? *
សូមជ្រើសរើសទីតាំងអចលនទ្រព្យល្អបំផុតរបស់អ្នក។
តើប្រភេទអចលនទ្រព្យអ្វីខ្លះ? *
សូមជ្រើសរើសប្រភេទអចលនទ្រព្យដែលអ្នកពេញចិត្ត។
តម្លៃប៉ុន្មាន? *
សូមដាក់ចំនួនទឹកប្រាក់ដែលអ្នកមាន
សរសេរបន្ថែមព័ត៌មាន ពីតម្រូវការរបស់អ្នក
ព័ត៌មានទំនាក់ទំនង