រំលងទៅមាតិកា
ព័ត៌មាន

ទីផ្សារលំនៅដ្ឋានប្រភេទផ្ទាល់ដីទ​ន្ទឹងរងចាំអ្នកមានប្រាក់ចំណូលមធ្យម

របាយការទីផ្សារលំនៅដ្ឋានក្នុងទីក្រុងភ្នំពេញ ដែលចេញដោយក្រុមហ៊ុន VTrust កាលពីសប្ដាហ៍មុនបានបង្ហាញ ពីការកើនឡើងទំហំការវិនិយោគក្នុងវិស័យសំណង់ដែលមានទឹកប្រាក់សរុបជាង៨.៥រយលានដុល្លារក្នុងឆ្នា…

15 ឧសភា 2017Updated 6 មិថុនា 2022អាន 1 នាទី21,587 អ្នកអានចែករំលែកFacebookLinkedInXEmail

របាយការទីផ្សារលំនៅដ្ឋានក្នុងទីក្រុងភ្នំពេញដែលចេញដោយក្រុមហ៊ុន VTrust កាលពីសប្ដាហ៍មុនបានបង្ហាញ ពីការកើនឡើងទំហំការវិនិយោគក្នុងវិស័យសំណង់ដែលមានទឹកប្រាក់សរុបជាង៨.៥រយលានដុល្លារក្នុងឆ្នាំ២០១៦ នេះគឺបានមកពីការវិនិយោគដោយផ្ទាល់ពីបរទេសតែមួយប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយកត្តាទាំងនេះក្នុងទីផ្សារលំនៅដ្ឋានជាប់ដីបានធ្វើឱ្យមានចម្ងល់មួយចំនួនទាក់ទងទៅនឹងស្ថេរភាពនៃគម្រោងថ្មីៗទាំងនេះ និងគម្រោងអភិវឌ្ឍន៍ថ្មីៗជាពិសេសក្នុងតម្រូវការបច្ចុប្បន្ន។

បរិយាកាសទីផ្សារលំនៅដ្ឋានក្នុងទីក្រុងភ្នំពេញនៅតែមានសក្ដានុពលសម្រាប់ការវិនិយោគ បើធៀបទៅនឹងអ្វីដែលបានកើតឡើងកាលពីឆ្នាំ២០០២ ដែលជាពេលដែលគម្រោងបុរីបានចាប់កកើតឡើងដំបូង។ របាយការណ៍បានបង្ហាញថាទីផ្សារលំនៅដ្ឋានជាប់ដីក្នុងទីក្រុងភ្នំពេញបានកើនឡើងចាប់តាំងពីតម្រូវការលំនៅដ្ឋានបានងើបឡើងពេលនោះក្នុងខណ្ឌសែនសុខ។ បន្ទាប់មកការផ្គត់ផ្គង់លំនៅដ្ឋានក្នុងខណ្ឌផ្សេងៗបានកើនឡើងយ៉ាងឆាប់រហ័សហើយក្នុងឆ្នាំ២០១៧នេះគឺជាទីផ្សារលំនៅដ្ឋានដែលគួរឱ្យកត់សម្គាល់។

ក៏ប៉ុន្តែលោក  Miguel Chanco អ្នកវិភាគរបស់ក្រុមហ៊ុន Asean’s Economic Intelligence Unit បាននិយាយថា “មានសញ្ញាជាច្រើនកាលពីប៉ុន្មានឆ្នាំកន្លងទៅអំពីទីផ្សារលំនៅដ្ឋានជាពិសេសក្នុងទីក្រុងភ្នំពេញគឺមានការផ្គត់ផ្គង់លើសតម្រូវការ។” ដោយ សារតែគម្រោងអភិវឌ្ឍន៍ជាច្រើនត្រូវបានអនុញ្ញាតឱ្យសាងសង់។ នេះគឺប្រាកដណាស់សម្រាប់ទីផ្សារខុនដូនៅក្នុងប្រទេសតែម្ដង។​

តួយ៉ាងប្រភេទលំនៅដ្ឋានជាប់ដី ការផ្គត់ផ្គង់បានកើនឡើងដល់ ១០០​,២៧៨ យូនីតនៅចុងឆ្នាំ២០១៦នេះ។

បើយោងទៅតាមរបាយការទីផ្សារលំនៅដ្ឋានទីក្រុងភ្នំពេញ មានយូនីតជាង២៨,០៩៧បន្ថែមសម្រាប់ការផ្គត់ផ្គង់នៅចុងឆ្នាំ ២០១៧នេះ។

លោក Chanco ជឿជាក់ថាកាធ្វើដូចនេះធ្វើឱ្យការលក់មានការធ្លាក់ចុះនៅឆ្នាំខាងមុខៗទៀត។

ក៏ប៉ុន្តែលោក Chanco បាននិយាយថាការផ្គត់ផ្គង់លំនៅដ្ឋានប្រភេទនៅជាប់ដីខាងមុខនឹងនៅតែមានតម្រូវការនៅឆ្នាំខាងមុខៗ ហើយនេះក៏ព្រោះតែការកើនឡើងប្រាក់ខែរបស់អ្នកធ្វើការផងដែរ។

លោក Chanco បាននិយាយថាប្រជាជនក្នុងទីក្រុងមានចំនួនតិចនៅឡើយបើធៀបទៅនឹងទីក្រុងផ្សេងៗក្នុងតំបន់អាស៊ាន ហើយប្រាក់ខែក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។

កាលពីឆ្នាំកន្លងទៅប្រទេសកម្ពុជាទើបតែបានធនាគារពិភពលោកអះអាងថាជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រឹតទាប។ បើយោងទៅតាមការអះអាងនេះ “កម្ពុជាមានសេដ្ឋកិច្ចកើនឡើងប្រហែលជា៧.៦%ក្នុងមួយឆ្នាំកាលពីប៉ុន្មានទសវត្សកន្លងទៅបានធ្វើឱ្យប្រទេសរួចផុតចេញពីប្រទេសដែលក្រីក្របំផុតទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រឹតទាបនា ពេលបច្ចុប្បន្ននេះ។”

រដ្ឋាភិបាលបានបង្ហាញថាមិនមានសញ្ញាណាមួយនៃការធ្លាក់ចុះដើម្បីសម្រេចបានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០នោះទេ។

លោក Chanco នៅក្នុងបទសម្ភាសន៍ផ្សេងគ្នាមួយបាននិយាយអំពីបេសកកម្មរបស់រដ្ឋាភិបាលដូច្នេះថា “ខ្ញុំមិនគិតថាប្រទេសកម្ពុជាអាចទទួលបានប្រាក់ចំណូលមធ្យមកម្រឹតខ្ពស់នៅក្នុងឆ្នាំ២០៣៣នោះទេជាពិសេសដោយសារតែ មានការប្រកួតប្រជែងមកពីប្រទេសជាច្រើនក្នុងតំបន់ក៏កំពុងតែស្វែងរកប្រភេទលំនៅដ្ឋានសម្រាប់វិនិយោគដែលអាចធ្វើឱ្យប្រទេសកម្ពុជាមានសេដ្ឋកិច្ចកើនឡើងនៅ១០ទៅ១៥ឆ្នាំខាងមុខ។”

ក៏ប៉ុន្តែនេះគឺគ្រប់គ្រាន់ហើយដើម្បីឱ្យវិនិយោគិនទិញអចលនទ្រព្យនៅពេលអនាគត។ Chanco បានលើកឡើងថា “ខ្ញុំមិនហ៊ានប៉ាន់ប្រមាណសក្ដានុពេលរយៈពេលវែងនៃប្រាក់ចំណូលមធ្យមទាំងមូលរបស់កម្ពុជានោះទេ។”

កត្តាផ្សេងៗទៀតដែលជាសក្តានុពលឆ្លើយតបទៅនឹងការផ្គត់ផ្គង់លើសតម្រូវការរួមបញ្ជូលនូវការអនុវត្តនៃគម្រោងដែលអាច បត់បែនបានដូចជា៖ ជម្រើសនៃការបង់ប្រាក់ពីខ្ពស់មកទាបជាដើមលក្ខខណ្ឌទាំងនេះកំពុងតែត្រូវបានផ្ដល់ជូនទៅឱ្យអ្នកអភិវឌ្ឍន៍ជាច្រើនដើម្បីពង្រីកសក្ដានុពលទីផ្សារឆ្ពោះទៅរកអតិថិជនដែលមានប្រាក់ចំណូលមធ្យមកម្រឹតទាបការកើនឡើង ហិរញ្ញវត្ថុនេះនឹងធ្វើឱ្យតម្រូវការកើនឡើងក្នុងឆ្នាំ២០១៧នេះ។

“ក្នុងលក្ខខ័ណ្ឌសេដ្ឋអចលនទ្រព្យទីផ្សារលំនៅដ្ឋានអំឡុងពេលប៉ុន្មានឆ្នាំកន្លងទៅត្រូវបានគ្រប់គ្រងដោយ អ្នកអភិវឌ្ឍន៍ពីព្រោះ តែការផ្គត់ផ្កង់លើទីផ្សារមានតិចតួចបើធៀបទៅនឹងតម្រូវការទីផ្សារ ដូច្នេះតម្លៃបានកើនឡើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំនៅពេលដែលទីផ្សារលំនៅដ្ឋានបានងើបឡើងនេះបើតាមប្រសាសន៍របស់លោក ហ៊ឹម សីហា ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន Vtrust Appraisal និងជាអ្នកសរសេររបាយការណ៍នេះផងដែរ។

លោកសីហាបានបន្តនិយាយថា“ក៏ប៉ុន្តែដោយសារតែការផ្គត់ផ្គង់សព្វថ្ងៃការទាក់ទាញទីផ្សារមកវិញមានរយៈពេលយូរជាងមុន ដែលធ្វើឱ្យមានការធ្លាក់ចុះនូវការផ្គត់ផ្គង់ថ្មីហើយក៏ដូចជាតម្លៃ។ នេះបង្ហាញជាសញ្ញាណមួយនៃទីផ្សារលំនៅដ្ឋានឈានដល់ចំនុចលំនឹងនៃការផ្គត់ផ្គង់តម្រូវការ និងតម្លៃអាចដើរទន្ទឹមគ្នានៅពេលពីរបីឆ្នាំខាងមុខ។

របាយការណ៍បានថ្លែងថា “តម្លៃអចលនទ្រព្យអាចចាប់ផ្ដើមនៅថេរអំឡុងឆ្នាំ២០១៧ទៅឆ្នាំ២០១៨។ សម្រាប់អ្នកដែលទិញអចលនទ្រព្យបច្ចុប្បន្នពួកគេបានទិញ យូនីតដែលបានសាងសង់រួចជាច្រើនតាមរយៈគម្រោងអភិវឌ្ឍន៍ថ្មីៗដោយផ្ដល់នូវជម្រើសទីផ្សារ និងជម្រើសហិរញ្ញវត្ថុដែលអាចបត់បែនតបតាមតម្រូវការរបស់ពួកគេ

សូមស្វែងរកព័ត៌មានថ្មីៗបំផុតតាមរយៈ Realestate.com.kh​ ឥឡូវនេះ!

borey-ads-580-x-90-khmer

អានរឿងនេះព្រោះអ្នកចង់ទិញ?

តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។

ស្វែងរកផ្ទះទាំងអស់ ›
ក្រុមហ៊ុន Realestate.com.kh បានបើកសាខាថ្មីនៅបុរី ប៉េង ហួត ដើម្បីជួយដល់ការទិញ លក់ ជួល និងប្រឹក្សាយោបល់អចលនទ្រព្យ22 មិថុនាស្ពានអាកាសមរតកតេជោ នឹងបើកអោយប្រើប្រាស់ជាស្ថារពរនៅខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ2 មិថុនាចូលរួមទាំងអស់គ្នាក្នុងកម្មវិធី Cambodia Investment Forum ឆ្នាំ 20266 ឧសភា