ភ្នំពេញ ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៦៖ ក្រុមហ៊ុនវិនិយោគ C.I.A.C មានសេចក្ដីសោមនស្សរីករាយដើម្បីជម្រាបជូនអំពីការបង្កើតទីក្រុងរណបដែលជួយថែទាំបរិស្ថានដំបូងគេនៅប្រទេសកម្ពុជាគឺ ‘Le Urban Eco Park’។
គម្រោងអភិវឌ្ឍចម្រុះធ្វើឡើងតាមដងផ្លូវជាតិលេខ ៣ ដែលចំណាយពេលត្រឹម ១៥ នាទីពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និង ៣០ នាទីពីកណ្ដាលរាជធានី កំពុងលើកកម្ពស់បទដ្ឋានការងារថែទាំបរិស្ថានបៃតង និងកន្លែងរស់នៅល្អ ។ ឧទ្យាន Le Urban Eco បានបង្កើតឡើងតាមគោលការណ៍អភិវឌ្ឍសហគមន៍រួម និងពិសេស ដែលរួមបញ្ចូលក្នុងនោះមានទាំងតំបន់ឧស្សាហកម្ម ពាណិជ្ជកម្ម និងកន្លែងស្នាក់នៅ ដោយធ្វើតាមវិធីសាស្ត្រថ្មីមួយដើម្បីឆ្លើយតបចំពោះការយកចិត្តទុកដាក់នឹងបញ្ហាបរិស្ថាន។
ស្ថិតក្រោមការបំផុសគំនិតអំពីទស្សនៈវិស័យដែលមើលឃើញសហគមន៍មួយប្រកបដោយភាពជឿនលឿន តុល្យភាពសុខុដុមរមនាជាមួយនឹងបរិស្ថានល្អ និងដោយមើលឃើញអំពីការផ្លាស់ប្ដូរ និងផែនការថាមពលគ្រប់គ្រាន់ ក្រុមការងារវិនិយោគ C.I.A.C បានដាក់បញ្ចូលនូវការការអនុវត្តចម្រុះប្រកបដោយនិរន្តរភាព ជាមួយនឹងនវានុវត្តន៍ផ្នែកបច្ចេកវិទ្យា ដើម្បីកាត់បន្ថយសមាសធាតុកាបូនពីគ្រប់ទីកន្លែងទាំងអស់។ អាគារ និងកន្លែងធ្វើការនៅឧទ្សាន Le Urban Eco ដ៏មានមោទនភាពនេះបានរចនាឡើងក្នុងគោលបំណងសន្សំសំចៃថាមពល គ្រប់គ្រងធនធាន និងបន្ថយកាកសំណល់។
អត្ថប្រយោជន៍នៃការរស់នៅ និងប្រកបអាជីវកម្មបានស្រួលដោយសារមានការចំណាយទាបលើសេវាកម្មប្រើប្រាស់ គឺជាលទ្ធផលរបស់ស្ថាបនិកក្នុងការរចនាប្រព័ន្ធថាមពលប្រកបដោយប្រសិទ្ធភាពមានដូចជា ប្រព័ន្ធទឹកក្ដៅប្រើថាមពលសូឡា ការគ្រប់គ្រងរន្ទះកម្រិតខ្ពស់ ប្រព័ន្ធគ្រប់គ្រងការចេញចូលដោយប្រើប្រាស់កាតសុវត្ថិភាព និងប្រព័ន្ធបន្សុទ្ធទឹកស្តង់ដារបស់ប្រទេសសិង្ហបុរី។ ទីក្រុងរណបឧទ្យាន Le Urban Eco ជាសហគមន៍រួមដែលលើកកម្ពស់សុខុមាលភាពរបស់ម្ចាស់លំនៅដ្ឋានស្របនឹងបរិយាកាសរស់នៅប្រកបដោយភាពស្អាត និងបរិស្ថានល្អ។
ការប្រើប្រាស់ពន្លឺពីធម្មជាតិ និងរបកគំហើញសមាសធាតុមួយចំនួនដូចជា ឬស្សី ជួយធ្វើឲ្យឧទ្យានកាន់តែមានភាពត្រជាក់ កាន់តែមានពន្លឺ ហើយបរិស្ថានថាមពលកាន់តែមានប្រសិទ្ធភាពថែមទៀត ខណៈដែលមានការផ្ដល់អារម្មណ៍ និងទស្សនីយភាពទាន់សម័យ។ លើសពីនេះ ស្ថាបនិកនឹងផ្ដល់ជូនទីធ្លាដាំដើមឈើជាង ៣០ ភាគរយ ទុកសម្រាប់ប្រើប្រាស់ជាឧទ្យានសាធារណៈ ទីកន្លែងសម្រាកលំហែកាយ និងជាកន្លែងសម្រាប់វិស្សមកាល។ គំនិតរចនាសោភ័ណភាពដ៏ថ្មីស្រឡាងនឹងជាប្រយោជន៍សម្រាប់ការរស់នៅ និងប្រកបការងារដល់គ្រប់ៗគ្នាក្នុងមជ្ឍដ្ឋានថែទាំបរិស្ថាន។
“ជាមួយនឹងបទពិសោធន៍អស់រយៈពេលច្រើនជាង ២០ ឆ្នាំក្នុងឧស្សហកម្មអភិវឌ្ឍ និងអចលនទ្រព្យក្នុងប្រទេសកម្ពុជា យើងខ្ញុំចង់ជំរុញ និងផ្តួចផ្ដើមគោលគំនិតថ្មីដែលពិសេសជាមួយនឹងការថែរក្សាទុកថាមពល និងនិរន្តរភាពយូរអង្វែងដែលជាអាទិភាពរបស់យើង។”
យើងខ្ញុំជឿថាទាំងអស់គ្នាមានកាតព្វកិច្ចការពារបរិស្ថាន។ ក្នុងនាមជាស្ថានិក យើងខ្ញុំជាសមាជិកដែលមានតួនាទីទទួលខុសត្រូវលើសហគមន៍របស់យើង។ យើងខ្ញុំយកចិត្តទុកដាក់លើរបៀបប្រើប្រាស់ធនធានទឹក វត្ថុធាតុយើងត្រូវប្រើប្រាស់ វិធីចាត់ចែងកាកសំណល់ និងព្យាយាមរក្សាធនធានឲ្យបានច្រើនតាមដែលយើងអាចធ្វើបាននៅក្នុងតំបន់ដើម្បីបន្តគាំទ្រសហគមន៍ទាំងមូលឲ្យបានយូរអង្វែង។
យើងខ្ញុំក៏ចង់ឲ្យបុគ្គលិកធ្វើការក្នុងបរិយាកាសកាន់តែមានផាសុខភាពថែមទៀតដែរ ដែលសំដៅលើបរិយាកាសប្រកបដោយ ភាពស្អាត បរិស្ថាន និងសុខភាពល្អ។ យើងខ្ញុំជឿជាក់ថាបរិយាកាសការងារល្អនាំឲ្យសម្រេចបានលទ្ធផលកាន់តែប្រសើរ។
“ទីក្រុងរណបឧទ្យាន Le Urban Eco Park មាននិរន្តរភាពលើសមាហរណកម្ម អព្ភន្ដរញ្ញាណ និងនវានុវត្តន៍។៉
-លោក Kelvin Chua នាយកផ្នែកលក់ និងទីផ្សាររបស់ឧទ្យាន Le Urban Eco
ក្រុមហ៊ុនវិនិយោគ C.I.A.C. មានមោទនភាពជម្រាបជូនថា អាគារឧស្សាហកម្មរបស់ឧទ្យាន Eco បានទទួលរង្វាន់ Green Mark Gold Certification ពី BCA (អាជ្ញាធរគ្រប់គ្រងអាគារ និងការសាងសង់) ដែលមានប្រតិបត្តិការស្ថិតក្រោមក្រសួងអភិវឌ្ឍជាតិរបស់ប្រទេសសិង្ហបិរី។ ការដ្ឋានសាង់សង់ទាំងនេះនឹងសាងសង់រួចរាល់ជាមួយអាគារស្នាក់នៅរបស់និយោជិត កង់ទីន និងកន្លែងសម្រាក ហើយមានទំហំសរុប ១៨ ហិកតាដោយមានរហូតដល់ ១០០.០០០ ម៉ែត្រការ៉េសម្រាប់ជួល ឬទិញ។
ខុនដូរសម្រាប់ស្នាក់នៅមិនមានការរឹតត្បិតលើជនបរទេសចំពោះការទទួលបានកម្មសិទ្ធកាន់កាប់ទេ។ មានការធានាថាប្រគល់ជូន ៣០ % វិញក្នុងរយៈពេល ៥ ឆ្នាំ ហើយផ្ដល់អត្ថប្រយោជន៍យ៉ាងល្អក្នុងការជួល និងការបណ្ដាក់ទុនខ្ពស់គួរជាទីពេញចិត្ត។ មានធនាគារផ្ដល់កម្ចីហិរញ្ញរត្ថុសម្រាប់ទិញគេហដ្ឋានសម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ ក្នុងរយៈពេល ២៥ ឆ្នាំ អត្រាការប្រាក់ ៩ % ក្នុងមួយឆ្នាំ។ សំណង់គេហដ្ឋាននេះជិតរួចរាល់ហើយ ដោយអាចប្រគល់ជូនឲ្យស្នាក់នៅមុនចុងឆ្នាំ ២០១៦។
ការអភិវឌ្ឍនេះក៏បង្ហាញពីបទពិសោធន៍ទីផ្សារលក់រាយថ្មីផងដែរ “ផ្សារទំនើបអ៊ីកូ” រួមជាមួយពាណិជ្ជកម្ម និងក្រុមហ៊ុនអចលនទ្រព្យ ស្តង់លក់អាហារ និងបង្អែម ក្នុងតំបន់ប្រើប្រាស់រួមសម្រាប់អ្នកស្នាក់នៅ និងពាណិជ្ជកម្ម។ ផ្សារទំនើប គឺជាទីតាំងដំបូងបង្អស់នៅក្នុងតំបន់ បើកបម្រើដល់សាធារណៈជន ហើយនឹងផ្ដោតគោលដៅលើយុវវ័យ និងអាជីវកម្មលក់រាយនូវសម្ភារប្រើប្រាស់ បច្ចេកវិទ្យា ភាពងាយស្រួល និងហាងលក់សម្ភារទាន់សម័យ និងនាំមកឲ្យអ្នកប្រើប្រាស់ដែលជាយុវវ័យ គ្រួសារ និងអ្នកដំណើរជំនាន់ក្រោយរបស់ប្រទេសកម្ពុជា។ ផ្ទះសម្រាប់ប្រកបអាជីវកម្មមានលក់នៅក្នុងប្លង់ និងសម្ភោធជាផ្លូវការនៅថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០១៦ ជាមួយនឹងគំរូសំណង់ដែលនឹងបញ្ចប់នៅឆ្នាំ ២០១៧។
អំពីឧទ្យាន Le Urban Eco: ឧទ្យាន Le Urban Eco ជាគំនិត និងស្ថាបនាដោយក្រុមហ៊ុនរិនិយោគ C.I.A.C.លីមីធីត ជាអនុសាខារបស់ក្រុមហ៊ុន Ocean Sky Investment Pte Ltd., ប្រទេសសឹង្ហបុរី។ ដោយមានបទពិសោធន៍ជាង ២០ ឆ្នាំក្នុងវិស័យអភិវឌ្ឍន៍ឧស្សាហកម្ម និងអចលនទ្រព្យក្នុងប្រទេសកម្ពុជា កិច្ចប្រឹងប្រែងបៃតងរបស់ក្រុមហ៊ុន គឺលើសពីទិដ្ឋភាពប្រតិបត្តិការសម្រាប់អភិវឌ្ឍន៍ ប៉ុន្តែគឺដើម្បីរក្សាឥទ្ធិពលប្រកបដោយនីរន្តភាព និងវិជ្ជមានលើបរិស្ថាន។
អានរឿងនេះព្រោះអ្នកចង់ទិញ?តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។
ស្វែងរកផ្ទះទាំងអស់ ›