+855 92 92 1000
Logo
រាជរដ្ឋាភិបាលកម្ពុជាតម្រូវឲ្យមីក្រូហិរញ្ញវត្ថុទាំងអស់កំណត់អត្រាការប្រាក់ទាបត្រឹមតែ១៨%ក្នុង១ឆ្នាំ
Updated on: June 6, 2022, 5:04 p.m.
Published on: May 15, 2017, 5:48 a.m.

រាជរដ្ឋាភិបាលកម្ពុជាតម្រូវឲ្យមីក្រូហិរញ្ញវត្ថុទាំងអស់កំណត់អត្រាការប្រាក់ទាបត្រឹមតែ១៨%ក្នុង១ឆ្នាំ


យោងទៅតាមសេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ​២០១៧ ធនាគារជាតិបានសម្រេចទម្លាក់អត្រាការប្រាក់ឥណទាន(ឬប្រាក់កម្ចី)​ គ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជាឲ្យមានកម្រិតទាបត្រឹមតែ១៨%ប៉ុណ្ណោះក្នុង១ឆ្នាំ។​

ការកំណត់លើអត្រាការប្រាក់ឲ្យមានកម្រិតទាបមកត្រឹម១៨%ក្នុងមួយឆ្នាំឬ១.៥% ក្នុងមួយខែគឺដើម្បីចូលរួមចំណែកគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារផលប្រយោជន៍ប្រជាពលរដ្ឋជាពិសេសប្រជាពលរដ្ឋ​​ក្រីក្រទប់ស្កាត់បំណុលវ័ណ្ឌក និងកាត់បន្ថយភាពក្រីក្រ ការពារអតិថិជនពីការគិតការប្រាក់អត្រាខ្ពស់ពេកពីគ្រឹះស្ថានមីក្រូហិរញ្ញ​វត្ថុ និងជំរុញការប្រើប្រាស់ឥណទានឲ្យកាន់តែមានប្រសិទ្ធិភាព តាមរយៈការផ្ដល់ឥណទានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដោយមាន​ការប្រុងប្រយ័ត្នខ្ពស់ជាងមុន។

កន្លងមកអត្រាការប្រាក់គឺមិនមានការកំណត់ច្បាស់លាស់នោះទេហើយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនបានកំណត់អត្រាការប្រាក់យ៉ាងខ្ពស់រហូតដល់ ៣%​ ក្នុងមួយខែ ឬ ៣៦%ក្នុងមួយឆ្នាំ​​ដែលនេះជាកត្តាមួយដែលបានធ្វើឲ្យពលរដ្ឋជំពាក់បំណុលឯកជនកាន់តែច្រើន។

ពិនិត្យទៅតាមការប្រកាសថ្មីនេះវាជាសញ្ញាណដ៏ល្អមួយនៃការដោះស្រាយក៏ដូចជាការកាត់បន្ថយលើការជំពាក់បំណុលរបស់ពលរដ្ឋ ហើយវាក៏នឹងក្លាយជាប្រយោជន៍ដ៏ធំមួយសម្រាប់អាជីវកម្មខ្នាតតូច និងសកម្មសភាពសេដ្ឋកិច្ចផ្សេងៗទៀតជាច្រើននៅក្នុងប្រទេស។ប្រកាសរបស់ធនគារជាតិនៃកម្ពុជានេះនឹងត្រូវនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧តទៅជាកំហិត។

មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងដែរថាសេចក្តីប្រកាសនេះគឺអនុវត្តន៍សម្រាប់តែអតិថិជនថ្មីតែប៉ុណ្ណោះ ដោយ ឡែកដោយសម្រាប់អតិថិជនចាស់គឺរក្សាតាមគោលការណ៍អត្រាការប្រាក់ដដែល។

ស្វែងយល់បន្ថែមអំពីព័ត៌មានអចលនទ្រព្យសំខាន់តាមរយៈ Realestate.com.kh

borey-ads-580-x-90-khmer

Comments