+855 92 92 1000
Logo
ភាពស្មោះត្រង់ជាអ្វីដែល Key real estate ផ្តល់ជូនអតិថិនជន
Updated on: June 6, 2022, 5:04 p.m.
Published on: May 15, 2017, 4:52 a.m.

ភាពស្មោះត្រង់ជាអ្វីដែល Key real estate ផ្តល់ជូនអតិថិនជន



នៅក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាពិតជាទីផ្សារមួយដែលផ្តល់នូវទំនុកចិត្តសម្រាប់អ្នកវិនិយោគក៏ដូចជាភ្នាក់ ងារអចលនទ្រព្យផងដែរ។ ទន្ទឹមនឹងភាពជោគជ័យការងារជាភ្នាក់ងារអចលនទ្រព្យពិតជាមានការប្រកួតប្រជែងយ៉ាងខ្លំាង។

ក្រុមការងារ Realestate.com.kh បានជួបជជែកដោយផ្ទាល់ជាមួយ លោក ស៊ន សៀប នាយកប្រតិបត្តិរបស់ក្រុមហ៊ុនអចលនទ្រព្យ Key Real Estate

លោក ស៊ន សៀប បានប្រលូកនៅក្នុងវិស័យអចលនទ្រព្យជាង១០ឆ្នាំមកហើយនៅក្នុងប្រទេសកម្ពុជា លោកបានចាប់ដំណើរការក្រុមហ៊ុន Key Real Estate នៅក្នុងឆ្នាំ២០១០។ លោកបាននិយាថា “ខ្ញុំចាប់អារម្មណ៍ការរងារនៅក្នុងវិស័យអចលនទ្រព្យចាប់តាំងពីខ្ញុំរៀននៅមហាវិទ្យាល័យមកម្លេះវាគឺជាមុខរបរមួយដែលមានអនាគតវែងឆ្ងាយដែលអាចក្លាយជាជំនួញមួយដ៏ធំ ហើយសព្វថ្ងៃក្រុមហ៊ុនអចលនទ្រព្យរបស់យើងបានដំណើរការយ៉ាងរលូន”។ ទន្ទឹមនឹងភាពជោគជ័យការចាប់ផ្តើមពីដំបូងវាពិតជាពិបាកដោយសារប្រជាជនខ្មែរយើងនៅពេលនោះមិនទាន់បានដឹងថាអ្វីជាភ្នាក់ងារអចលនទ្រព្យនៅឡើយ។ ប៉ុន្តែសព្វថ្ងៃអ្វីៗកាន់តែប្រសើរដោយសារភ្នាក់ងារអចលនទ្រព្យត្រូវបានស្គាល់យ៉ាងទូលំទូលាយ។

លោកបានបន្ថែមថា “ក្រុមហ៊ុនយើងដំបូងគ្រាន់តែផ្តល់សេវាវាយតម្លៃអចលនទ្រព្យតែប៉ុណ្ណោះ បន្ទាប់មកនៅពេលដំណើរការបានបន្តិចពួកយើងបានបន្ថែមសេវាគ្រប់គ្រងអចលនទ្រព្យ និងសេវាលក់ឬជួល។”

នៅក្នុងប្រទេសកម្ពុជាជាទីផ្សារសេរីដូច្នេះអាជីវកម្មទាំងអស់មានសិទ្ធិស្មើគ្នាក្នុងការប្រកួតប្រជែងដោយឡែកយើងក៏ឃើញមានការប្រកួតប្រជែងគ្នាដោយអនាធិបតេយ្យដូចជាការយកតម្លៃសេវាទាបពេក ការធ្វើការដោយខ្វះវិជ្ជាជីវៈជាពិសេសមានបុគ្គលឯកជនដែលតាំងខ្លួនជាភ្នាក់ងារអចលនទ្រព្យ ឬភាសាសាមញ្ញហៅថាអ្នកគួកជេ។

លក្ខខណ្ឌទទួលស្គាល់អាជ្ញាប័ណ្ណសម្រាប់ក្រុមហ៊ុនអ​ចលនទ្រព្យហាក់បីដូចជាមិនមានភាពតឹងរឹងដែលជាហេតុធ្វើឱ្យគ្រប់គ្នាអាចបង្កើតក្រុមហ៊ុនអចលនទ្រព្យបានយ៉ាងងាយស្រួល។ បរិយាកាសនេះបានធ្វើឲ្យអ្នកប្រកបរបរអាជីវកម្មនៅក្នុងវិស័យនេះមួយចំនួនមិនបានគោរពវិជ្ជាជីវៈរបស់ខ្លួនឡើយ ជាក់ស្តែងករណីនេះបានធ្វើឲ្យអតិថិនជនបាត់បង់ទំនុកចិត្តដោយសារការបំប៉ោងតម្លៃជាដើម។

ក្នុងនាមជាក្រុមហ៊ុនអចលនទ្រព្យមួយក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Key Real Estate បានរក្សានូវគុណតម្លៃ និងវិជ្ជាជីវៈរបស់ខ្លួនក្នុងវិស័យមួយនេះ។ ប្រាកដណាស់ក្រុមហ៊ុនដែលបានបោះជំហានចូលក្នុងវិស័យនេះពិតជាខ្វះការបណ្តុះបណ្តាលច្រើនមែន ដោយគ្រាន់តែប្រកបរបនេះដោយគិតតែទទួលប្រាក់ចំណេញហើយមិនបានគិតគូដល់ក្រមសីលធម៌អ្វីឡើយ។ ពួកយើងតែងតែផ្តល់នូវលទ្ធផលជូនដល់អតិថិជនដែលបានមករកពួកយើង ទាំងគុណភាពសេវាកម្ម តម្លៃសមរម្យជាពិសេសភាពស្មោះត្រង់ដើម្បីរក្សាទំនាក់ទំនងយូរអង្វែងជាមួួយអតិថិជន។

ដើម្បីទទួលបានស្តង់ដារមួយមានភាពច្បាស់លាស់ចាំបាច់ណាស់ត្រូវមានការបណ្តុះបណ្តាលប្រកបដោយវិជ្ជាជីវៈនិងស្តង់ដាររួមគ្នាមួយ។ នៅពេលថ្មីនេះៗក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia បានចុះហត្ថលេខាអនុស្សរណៈយោគយល់គ្នាជាមួយនឹងសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីបើកវគ្គបណ្តុះបណ្តាលដល់ក្រុមហ៊ុនអចលនទ្រព្យកម្ពុជា។ នេះជាវគ្គបណ្តុះបណ្តាល លើកដំបូងនៅក្នុងប្រទេស នៅពេលដែលមានការបណ្តុះបណ្តាលមួយដ៏ពិតប្រាកដធ្វើឲ្យអតិថិជនក្នុងតំបន់ និងជនបរទេសមានទំនុកចិត្តកាន់តែខ្លាំងចំពោះភ្នាក់ងារអចលនទ្រព្យ ជាពិសេសចំណេះដឹងទាំងនេះអាចយកទៅប្រកួតប្រជែងយ៉ាងត្រឹមត្រូវនៅក្នុងទីផ្សារ។

លោក ស៊ន សៀប​មានគំនិតគាំទាំ្រយ៉ាងខ្លំាងជាមួយនឹងវគ្គបណ្តុះបណ្តាលទៅដល់ក្រុមហ៊ុន និងភ្នាក់ងារអចលនទ្រព្យ។ នៅពេលដែលយើងមានការបណ្តុះបណ្តាលមួយប្រកបដោយភាពច្បាស់លាស់ យើងទាំងអស់គ្នាស្ថិតនៅលើផ្លូវតែមួយដូចនេះយើងត្រូវជួយគ្នាដើម្បីឲ្យវិស័យមួយនេះដើរទៅរកការអភិវឌ្ឍន៍។ លោកបានបន្តទៀតថា “នេះជាការរួមគ្នាមួយដ៏ល្អសម្រាប់ការបង្កើនទីផ្សារដែលមានស្តង់ដារមួយ និងការពង្រឹងភាពខ្លាំងក្នុងទីផ្សារអចលនទ្រព្យហេតុនេះហើយបានជាខ្ញុំសម្រេចចិត្តធ្វើជាសមាជិករបស់សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា។”

យើងឃើញថាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅតែរក្សាកំណើន៧ភាគរយដដែលតួយ៉ាងវិស័យអចលនទ្រព្យក៏ជាផ្នែកមួយនៃការ ជួយជម្រុញផ្នែកសេដ្ឋកិច្ចផងដែរ។ វិស័យសេដ្ឋកិច្ចកាន់តែឆ្ពោះទៅមុខហើយយើងឃើញថាគម្រោងអភិវឌ្ឍន៍ធំៗមានវត្តមាននៅក្នុងកម្ពុជាយ៉ាងច្រើន។ ជាក់ស្តែងកម្មវិធី Cambodia Property Awards ឆ្នាំ ២០១៧ ខាងមុខនេះ លោក ស៊ន សៀប ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនអចលនទ្រព្យ Key Real Estate បានត្រូវជ្រើសរើសជាគណកម្មការក្នុងកម្មវិធីដ៏ធំមួយ​នេះ។ លោកបានបន្ថែមថា “នេះជាមោទនភាពដែលខ្ញុំត្រូវបានគេជ្រើសរើសធ្វើជាគណកម្មការក្នុងកម្មវិធីមួយនេះ។​ ខ្ញុំគិតថាកម្មវិធីនេះវាពិតជាជម្រុញឲ្យវិស័យអចលនទ្រព្យ និងវិស័យសាងសង់របស់ប្រទេសកម្ពុជាយើងវិវត្តន៍ទៅរកភាពល្អប្រសើរឡើង៕”

ស្វែងរកអចលនទ្រព្យជាមួយក្រុមហ៊ុន Key Real Estate តាមរយៈ Realestate.com.kh

borey-ads-580-x-90-khmer

Comments