+855 92 92 1000
Logo
Realestate.com.kh បានធ្វើបច្ចុប្បន្នថ្មីលើទំព័រភ្នាក់ងារដើម្បីបង្កើតភាពងាយស្រួលជាងមុន
Updated on: June 6, 2022, 5:00 p.m.
Published on: November 25, 2021, 7:37 a.m.

Realestate.com.kh បានធ្វើបច្ចុប្បន្នថ្មីលើទំព័រភ្នាក់ងារដើម្បីបង្កើតភាពងាយស្រួលជាងមុន


កម្ពុជា​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ចូល​រួម​ក្នុង​ទីផ្សារ​អចលន​ទ្រព្យ​កាន់​តែច្រើន​ឡើងៗ​ ។ ជាលទ្ធផល ភ្នាក់ងារក្នុងស្រុក និងអន្តរជាតិជាច្រើនបានបង្ហោះបញ្ជីអចលនទ្រព្យតាមរយៈវេទិកា (Platform) ជាច្រើនដើម្បីជួយម្ចាស់អចលនទ្រព្យ និងអ្នកស្វែងរកដូចគ្នាក្នុងការភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក ។

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកទឹកចិត្តដល់សកម្មភាពបង្ហោះបញ្ជីអចលនទ្រព្យនេះ គេហទំព័រ Realestate.com.kh បានចាប់ដៃគូជាមួយភ្នាក់ងារល្បីឈ្មោះបំផុតរបស់ព្រះរាជាណាចក្រ និងបង្កើតបញ្ជីឈ្មោះភ្នាក់ងារពេញលេញដែលមានវិជ្ជាជីវៈត្រឹមត្រូវដែលរួមមាន និមិត្តសញ្ញា (Logo) , ការពិពណ៌នា (Description) និងបញ្ជីអចលនទ្រព្យរបស់ពួកគេ ដើម្បីជាប្រយោជន៍ដល់ម្ចាស់អចលនទ្រព្យ និងអ្នកស្វែងរក !

Realestate.com.kh ថ្មីៗនេះបានធ្វើបច្ចុប្បន្នភាពបញ្ជីភ្នាក់ងាររបស់ខ្លួន ហើយឥឡូវនេះកំពុងភ្នាក់ងារទាំងអស់ ទាំងថ្មី និងចាស់អាចធ្វើបច្ចុប្បន្នភាពការពិពណ៌នា បញ្ជីឈ្មោះ និងរូបថត របស់ខ្លួនដើម្បីឱ្យកាន់តែមានភាពល្អប្រសើរជាងមុន ។

ចំណុចសំខាន់បំផុតមួយចំនួនដែលត្រូវធ្វើបច្ចុប្បន្នភាពសម្រាប់ភ្នាក់ងារ ៖

  • ធ្វើបច្ចុប្បន្នភាពនិមិត្តសញ្ញាភ្នាក់ងារ
  • ធ្វើបច្ចុប្បន្នភាពការពិពណ៌នារបស់ភ្នាក់ងារដោយអាចបង្ហាញពានរង្វាន់ណាមួយដែលលោកអ្នកបានទទួល
  • ធ្វើបច្ចុប្បន្នភាពរូបថតភ្នាក់ងារ (ប្រសិនបើមាន)
  • ធ្វើបច្ចុប្បន្នភាពបញ្ជីដែលបានចុះឈ្មោះ
  • ធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះភ្នាក់ងារ

Realestate.com.kh ខិតខំបង្កើនទំនុកចិត្តរវាងភ្នាក់ងារ និងអ្នកស្វែងរកអចលនទ្រព្យ និងម្ចាស់ ដោយបង្កើតបញ្ជីឈ្មោះដែលងាយស្រួលក្នុងការរុករក ។ ប្រសិនបើអ្នកជាភ្នាក់ងារដែលបានចុះបញ្ជី និងមានបញ្ជីអចលនទ្រព្យនៅលើគេហទំព័រ Realestate.com.kh នេះគឺជាឱកាសរបស់អ្នកក្នុងការបង្កើតទម្រង់វិជ្ជាជីវៈនៃសេវាកម្មរបស់អ្នកនៅថ្ងៃនេះ ៕

Comments