ចាំអង្កាល់ទៀត! ផ្ទះ និងខុនដូបញ្ចុះតម្លៃរហូតដល់៤០%ក្នុងកម្មវិធីនេះ!

25 ខែ វិច្ឆិកា ឆ្នាំ 2020, 16:01

នៅមិនដល់ប៉ុន្មានម៉ោងទៀតទេ ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ តាមអនឡាញ នឹងចាប់ផ្ដើមដំណើរការជាផ្លូវការនៅលើគេហទំព័ររបស់ yearendpropertysale.realestate.com.kh។

ព្រឹត្តការណ៍ពិព័រណ៍តាមអនឡាញនេះ នឹងត្រូវបានប្រារព្ធឡើងពីថ្ងៃទី ២៧ ខែវិច្ជិកា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ ក្នុងកម្មវិធីនេះ មានការចូលរួម ពីគម្រោងអភិវឌ្ឍន៍ល្បីៗ ជាង២០គម្រោង ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ជាមួយនឹងការបញ្ចុះតម្លៃដែលមិនធ្លាប់មានរហូតដល់ ៤០%ឯណោះ។

ពិព័រណ៍នេះផងដែរក៍មានការដាក់តាំងលក់អចលនទ្រព្យជាច្រើនប្រភេទទៀត រួមមានដី និងផ្ទះដែលមានតម្លៃក្រោមទីផ្សារបច្ចុប្បន្ន។​ លោកអ្នកក៏អាចធ្វើការប្រឹក្សាយោបល់ជាមួយ​ អ្នកជំនាញអចលនទ្រព្យរបស់កម្មវិធី ចំពោះចម្ងល់អំពីគម្រោងផ្ទាល់ ឬការ វិនិយោគផ្សេងៗដើម្បីទទួលបានប្រាក់ចំនេញខ្ពស់។​ លោកអ្នកអាចចូលរួមមើលការដាក់តាំង គម្រោងទាំងនេះបានដោយឥតគិតថ្លៃ ដោយគ្រាន់តែធ្វើការចុះឈ្មោះពីថ្ងៃនេះតទៅ។ លោកអ្នកអាចមើលតាមទូរស័ព្ទ ឬកុំព្យូទ័រនៅគេហដ្ឋានផ្ទាល់ ដោយមិនចាំបាច់ធ្វើដំណើរទៅក្រៅ។

គួរបញ្ជាក់ផងដែរថានេះជាឱកាសល្អបំផុតសម្រាប់ អតិថិជនដែលកំពុង ស្វែងរកអចលនទ្រព្យ ក្នុងតម្លៃពិសេស ដើម្បីទិញទុកសម្រាប់ចំនេញ វិនិយោគ ឬរស់នៅផ្ទាល់។​ ដូចគ្នាផងដែរ ពិព័រណ៍នេះមានក្រុមហ៊ុនល្បីៗចូលរួមជាច្រើនរួមមានដូចជា៖ បុរី អារ៉ាតា ហ្កាដិន រ៉េស៊ីឌិនស៏,​ គម្រោងខុនដូ Garden One, គម្រោងខុនដូ The Hexa, គម្រោងខុនដូ City Gem, គម្រោង Won Majestic, គម្រោង Phnom Penh Galaxy Garden, ក្រុមហ៊ុន ខេអេច លែន, គម្រោងខុនដូ ដឹ លីដុនហាយស៍ ខនដូមីនៀម, បុរី អាប់ថោន,បុរីឡាផាម, គម្រោង លំនៅឋាន អារ៉ាខាវ៉ា, គម្រោងខុនដូ Rose Apple Square, គម្រោងខុនដូ រ៉ូយ៉ាល់ ស្កាយលែន, គម្រោងខុនដូ Le Condé BKK1, គម្រោងខុនដូ Agile Sky Residence, គម្រោងខុនដូ Vue Aston, គម្រោងខុនដូ Ratana Plaza Top Apartment, គម្រោងខុនដូ ព្រីនស៍ ហេបភីនេស ផ្លាហ្សា, គម្រោង Dara Sakor, គម្រោង Stardream Lake Tourism Town

តើកម្មវិធីដំណើរយ៉ាងដូច្នេះ?

១. ដំបូងលោកអ្នកតម្រូវឲ្យធ្វើការចុះឈ្មោះជាមុនសិន

២. នៅថ្ងៃកម្មវិធី លោកអ្នកអាចចូលមើលអចលនទ្រព្យដែលមានដាក់បង្ហាញនៅលើ គេហទំព័របានដោយសេរី

៣. ប្រសិនជាលោកអ្នកមានចំណាប់អារម្មណ៍ទៅលើអចលនទ្រព្យណាមួយហើយ លោកអ្នកអាចធ្វើការកក់អចលនទ្រព្យនោះដោយគ្រាន់តែចុចលើបូតុង កក់ទុក ។

គួរបញ្ជាក់ផងដែរថា ចំពោះប្រាក់កក់របស់លោកអ្នក ប្រសិនបើលោកអ្នកមិនពេញចិត្តនឹងអចលនទ្រព្យដែលខ្លួនបានកក់រួច លោកអ្នកអាចធ្វើការស្នើសុំប្រាក់កក់ត្រលប់វិញនៅកំឡុងពេល១៤ថ្ងៃបន្ទាប់ពីការកក់រួចបានយ៉ាងងាយស្រួល។ ចាំដល់ណាទៀត! នេះជាឱកាសពិសេសបំផុតចំពោះលោកអ្នកដែលកំពុងស្វែងរកទិញគេហដ្ឋានសម្រាប់រស់នៅ រឺវិនិយោគគ្រប់ប្រភេទ៕

សម្រាប់អតិថិជនដែលចង់ធ្វើការចុះឈ្មោះចូលរួមពិព័រណ៍អចនលទ្រព្យបំណាច់ឆ្នា២០២០តាមអនឡាញ លោកអ្នកអាចធ្វើបានតាមរយៈ https://www.yearendpropertysale.realestate.com.kh/km រឺទំនាក់ទំនងមកកាន់ក្រុមការងាររបស់យើងខ្ញុំតាមទូរស័ព្ទលេខ 092 92 1000។

ចំនូលចិត្ត

សូមបំពេញព័ត៌មានផ្ទាល់ខ្លួនមុនពេលរក្សាទុកអ្វីដែលអ្នកពេញចិត្ត។ បើកនៅលើការកំណត់ប្រូហ្វាល់.

ដើម្បីទទួលបានភាពងាយស្រួលក្នុងការស្វែងរកអចលនទ្រព្យ សូមទាញយក​ App លើទូរស័ព្ទដៃ: