រំលងទៅមាតិកា
ព័ត៌មាន

ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន Oxley និង ក្រុមហ៊ុន Bluebell ស្តីពីការគ្រប់គ្រងផ្សារទំនើបនៅគម្រោងអគារ The Peak

ក្រុមហ៊ុន Oxley Gem (Cambodia) Co., Ltd បានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Bluebell Trading Pte. Ltd ស្តីពីការតែងតាំងក្រុមហ៊ុន Bluebell ជាអ្នកគ្រប់គ្រងលើគម្រោងអភិវឌ្ឍន៏ផ…

26 ធ្នូ 2020Updated 6 មិថុនា 2022អាន 1 នាទី25,901 អ្នកអានចែករំលែកFacebookLinkedInXEmail

ក្រុមហ៊ុន Oxley Gem (Cambodia) Co., Ltd បានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Bluebell Trading Pte. Ltd ស្តីពីការតែងតាំងក្រុមហ៊ុន Bluebell ជាអ្នកគ្រប់គ្រងលើគម្រោងអភិវឌ្ឍន៏ផ្សារទំនើប The Peak ដែលស្ថិតនៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុនសម្ព័ន្ធ Bluebell Group ត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងវិស័យអាជីវកម្មផ្សារទំនើបរយៈពេលជាង៦០ឆ្នាំមកហើយ។​ តាមរយៈការដាក់អោយដំណើរការនូវផលិតផលម៉ាកប្រណីតៗជាលក្ខណៈសកលចំនួន១៥០ម៉ាក និង ស្របតាមរបៀបរស់នៅបែបស៊ីវិល័យនៅទូទាំងទ្វីបអាស៊ី ទាំងក្នុងវិស័យអាជីវកម្មផ្សារទំនើបក្នុងស្រុក និង វិស័យអាជីវកម្មផ្សារទំនើបដែលបំរើការដល់ការធ្វើដំណើរនានា និងលើគ្រប់ប្រភេទផលិតផលផងដែរ បទពិសោធន៍របស់ក្រុមហ៊ុននេះ ក្នុងការគ្រប់គ្រងម៉ាកផលិតផលទាំងឡាយ ជាជំនាញចាំបាច់ក្នុងការបង្កើតផ្សារទំនើបមួយដែលអាចទាក់ទាញអតិថិជននាសម័យបច្ចុប្បន្ន​បាន។ ចក្ខុវិស័យរបស់ក្រុមហ៊ុន Bluebell សំរាប់គម្រោងនេះមានគោលដៅផ្តល់ជូននូវផ្សារទំនើបប្រកបដោយភាពសុខដុមរមនា តាមរយៈការទទួលយកបទពិសោធន៏ដោយផ្ទាល់ឥតដែនកំណត់ជាមួយនឹងបណ្តុំម៉ាកដែលមានភាពប្រណីត ស៊ីវិល័យ ទាន់សម័យ ភោជនីយដ្ឋាននានា គួបផ្សំនឹងបច្ចេកវិទ្យាទំនើបៗ និងការផ្តល់ជូនសេវាកម្មអតិថិជនដែលល្អឥតខ្ចោះផ្សារភ្ជាប់ជាមួយផ្សារទំនើបគុណភាពលំដាប់ខ្ពស់​ រួមផ្សំជាមួយបណ្តាម៉ាកល្បីៗចំរុះនានាដែលមានភាពទាក់ទាញចំពោះអតិថិជនក្នុងស្រុក និង ក្រៅប្រទេស។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុនសម្ព័ន្ធ Bluebell Group ឈ្មោះលោក Ashley Micklewright បានសម្ដែងនូវក្តីសោមនស្សរីករាយទៅលើការសហការ ហើយបានថ្លែងថា “បណ្តូលអាជីវកម្មស្នូលរបស់ក្រុមហ៊ុនយើងខ្ញុំ ក្នុងនាមជាអ្នកថែរក្សា និង ប្រតិបត្តិ គឺស្ថិតនៅលើការយកចិត្តទុកដាក់ស្គាល់ពីពេលវេលា ទីកន្លែង វិធីសាស្រ្ត និង តម្រូវការរបស់អតិថិជនយើង។ រួមជាមួយការទាញចូលនូវបណ្តាម៉ាកផលិតផលចំបងៗជាលក្ខណៈសាកលចូលមកក្នុងទ្វីបអាស៊ី និង បទពិសោធន៏ក្នុងការគ្រប់គ្រងម៉ាកទាំងនេះអស់រយៈពេលជាង៦ទសវត្សរ៍កន្លងមកទៅលើផ្សារទំនើបចំនួន១០ ក្រុមហ៊ុនយើងខ្ញុំមានក្តីសប្បាយរីករាយក្នុងការសហការជាមួយក្រុមហ៊ុន Oxley-Worldbridge នៅកម្ពុជា ហើយមានក្តីរំពឹងយ៉ាងខ្លាំងដើម្បីផ្តល់ជូននូវផ្សារទំនើបថ្មីមួយនេះនៅអាស៊ី។”

ពត៌មានស្តីពីក្រុមហ៊ុនសម្ព័ន្ធ Bluebell Group៖ ជាក្រុមហ៊ុនឈានមុខគេមានភាពជោគជ័យក្នុងការបង្កើតម៉ាកផលិតផលមួយចំនួននៅទ្វីបអាស៊ីចាប់តាំងពីឆ្នាំ១៩៥៤មក។ ក្នុងនាមជាជំរើសដៃគូអាជីវកម្មនៅអាស៊ី ក្រុមហ៊ុនសម្ព័ន្ធ Bluebell Group បច្ចុប្បន្នមានវត្តមាននៅប្រទេសជប៉ុន កូរ៉េខាងត្បូង សាធារណៈប្រជាមានិតចិន ហុងកុង តៃវ៉ាន់ ម៉ាកាវ សិង្ហបូរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង ប្រទេសថៃ។

បណ្តាញចែកចាយរបស់ក្រុមហ៊ុនសម្ព័ន្ធនេះ រួមបញ្ចូលទាំងខ្សែសង្វាក់ផ្សារទំនើបដើម្បីលើកកំពស់ប្រជាប្រិយភាពផលិតផល បណ្តាហាងទំនិញនានា បញ្ជរលក់ទំនិញនានា រចនាបទនៃបណ្តុំម៉ាកផលិតផលរបស់ខ្លួនជាដើម ក៏ដូចជាបណ្តាញបោះដុំដែលបានឆ្លងកាត់ការជ្រើសរើសកំរិតគុណភាពខ្ពស់ រួមនឹងអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិច និង អាជីវកម្មតាមទីផ្សារដោយផ្ទាល់​ទាំងក្នុងស្រុក និង ផ្សារទំនើបដែលបំរើការដល់ការធ្វើដំណើរផ្សេងៗ។

ក្រុមហ៊ុនសម្ព័ន្ធនេះក៏បានដាក់អោយដំណើរការនូវប្រភេទផលិតផលមួយចំនួនដូចជា៖ សំភារះលម្អរ ស្បែកជើង សំលៀកបំពាក់ គ្រឿងក្រអូប ផលិតផលថែរក្សាសម្រស់ ភោជនីយអាហារ គ្រឿងអលង្ការ នាឡិកា វ៉ែនតា និង ថ្នាំជក់ជាដើម។

ទោះបីជាក្រុមហ៊ុនសម្ព័ន្ធ Bluebell Group ជាក្រុមហ៊ុនសម្ព័ន្ធមួយមានលក្ខណៈគ្រួសារក៏ដោយ ក៏ប៉ុន្តែក្រុមហ៊ុននេះមានបុគ្គលិកបច្ចុប្បន្នចំនួនប្រមាណជាង៤,០០០នាក់ មានទីតាំងលក់ទំនិញចំនួន១,០០០ កន្លែង និង ចំណូលសរុបប្រមាណ ២,៥០០ លានដុល្លារអាមេរិក។

គេហទំព័រ: www.bluebellgroup.com

អានរឿងនេះព្រោះអ្នកចង់ទិញ?

តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។

ស្វែងរកផ្ទះទាំងអស់ ›
ក្រុមហ៊ុន Realestate.com.kh បានបើកសាខាថ្មីនៅបុរី ប៉េង ហួត ដើម្បីជួយដល់ការទិញ លក់ ជួល និងប្រឹក្សាយោបល់អចលនទ្រព្យ22 មិថុនាស្ពានអាកាសមរតកតេជោ នឹងបើកអោយប្រើប្រាស់ជាស្ថារពរនៅខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ2 មិថុនាចូលរួមទាំងអស់គ្នាក្នុងកម្មវិធី Cambodia Investment Forum ឆ្នាំ 20266 ឧសភា