រំលងទៅមាតិកា
ព័ត៌មាន

ព្រឹត្តិការណ៍ធំជាងគេ ដើម្បីបន្ថយសម្ពាធលើទីផ្សារអចលនទ្រព្យ

ឆ្នាំ ២០២០ គឺជាឆ្នាំដ៏លំបាកមួយសម្រាប់វិស័យអចលនទ្រព្យក្នុងទីក្រុងភ្នំពេញ ជាពិសេសមានផល ប៉ះពាល់ខ្លាំងទៅលើទីផ្សារនេះ។ ជាមួយនឹងការត្រឡប់មកវិញនៃការភ័យខ្លាចដោយសារតែការឆ្លងកូវីត១៩បែបសហគមន៍…

29 ធ្នូ 2020Updated 6 មិថុនា 2022អាន 1 នាទី23,090 អ្នកអានចែករំលែកFacebookLinkedInXEmail

ឆ្នាំ ២០២០ គឺជាឆ្នាំដ៏លំបាកមួយសម្រាប់វិស័យអចលនទ្រព្យក្នុងទីក្រុងភ្នំពេញ ជាពិសេសមានផល ប៉ះពាល់ខ្លាំងទៅលើទីផ្សារនេះ។ ជាមួយនឹងការត្រឡប់មកវិញនៃការភ័យខ្លាចដោយសារតែការឆ្លងកូវីត១៩បែបសហគមន៍នៅក្នុងប្រទេសកម្ពុជាធ្វើឲ្យវិបត្តិនេះមានរយៈពេលយូរជាងការរំពឹងទុក។

តាមរយៈរបាយការណ៍ខែវិច្ឆិកាបានបង្ហាញពីភាពវិលត្រលប់អំពីការចាប់អារម្មណ៍ និងទំនុកចិត្តលើទីផ្សារខុនដូប្រណិតៗ​ឡើងវិញ។ មុនពេលឧប្បត្តិហេតុថ្ងៃទី ២៨ ខែវិច្ឆិកា ក្រសួងសុខាភិបាលលោក បានធ្វើការងាររបស់ខ្លួនយ៉ាងល្អ ក្នុងការព្យាបាលអ្នកជំងឺដែលបានផ្ទុកមេរោគកូវីត ១៩ និងទប់ស្កាត់ ការឆ្លងឲ្យមានចំនួនតិចបំផុត។ ជាលទ្ធផលនៃវិធានការណ៍ទាំងនេះរបាយការណ៍សន្ទស្សន៍ភាព បស់Google’s Mobility Index repor​t កាលពីដើមខែវិច្ឆិកា បានកត់ត្រាពីការត្រឡប់មកវិញនៃការចេញ ទៅក្រៅរបស់ប្រជាជនទៅកាន់បណ្ដាផ្សារទំនើបនិងកន្លែងកម្សាន្តនៅរាជធានីភ្នំពេញបន្តិចម្តងៗ។

ទោះបីជាវាអាចត្រូវបានគេរំពឹងថាទំនុកចិត្តដែលមានក្នុងកំឡុងឆ្នាំ ២០២០ ត្រូវបានរង្គោះរង្គើក៏ដោយ។ របាយការណ៍របស់ Google Mobility Index នៅដើមខែធ្នូ បានបង្ហាញថាការថយចុះចំនួន ៣៩% របស់ប្រជាជនទៅកាន់ហាងទំនិញ និងកន្លែងកម្សាន្តក្នុងប៉ុន្មានសប្តាហ៍បន្ទាប់ពីឧប្បត្តិហេតុនេះ។ ជារួមរបាយការណ៍របស់ Google Mobility Index បានបង្ហាញថាមនុស្សជាច្រើនជ្រើសរើសការនៅផ្ទះ ភាគច្រើនសឹងតែពេញមួយខែធ្នូនេះ។

ដោយមើលឃើញពីនិន្នាការទីផ្សារលើវិស័យអចលនទ្រព្យ គេហទំព័រ Realestate.com.kh បានធ្វើការវិភាគអចលនទ្រព្យ​ប្រភេទខុនដូ ១បន្ទប់គេង ២បន្ទប់គេង និង៣បន្ទប់គេង នៅក្នុងរាជធានីភ្នំពេញ។ 

គំនូសពណ៌សំខាន់ៗនៃនិន្នាការតម្លៃលក់នៅភ្នំពេញ៖

  • អាផាតមិន ១បន្ទប់គេង គេឃើញមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់លើតម្លៃលក់មធ្យម ២០%
  • អាផាតមិន ២បន្ទប់គេង កំពុងប្រឈមមុខការធ្លាក់ចុះរហូតដល់ ៥% ចាប់ពីខែកញ្ញា
  • អាផាតមិន ៣បន្ទប់គេង ត្រូវបានមើលឃើញថាកើនឡើង ៧% លើតម្លៃលក់មធ្យម
  • ខណ្ឌដង្កោ, ខណ្ឌ៧មករា និងខណ្ឌពោធិ័សែនជ័យមិនស្ថិតនៅក្នុងតម្លៃលក់មធ្យមភាគទាបនៅ ក្នុងរាជធានីភ្នំពេញទេ

តាមការសិក្សាអំពីទិន្នន័យដែលទទួលបានពីគេហទំព័រ Realestate.com.kh តម្លៃលក់មធ្យមខុនដូ បន្ទប់គេង១ និងបន្ទប់គេង២ នៅក្នុងរាជធានីភ្នំពេញត្រូវបានគេមើលឃើញថាមានការធ្លាក់ចុះគួរឲ្យកត់ សម្គាល់។ ចំពោះតម្លៃខុនដូដែលមាន១បន្ទប់់គេង បានបង្ហាញឲ្យឃើញពីការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ស្ទើរតែ ១៩% ដែលធ្វើឱ្យតម្លៃមធ្យមធ្លាក់ចុះដល់ ប្រហែល៨៥.០០០ ដុល្លារ។ ទន្ទឹមនឹងនោះផងដែរ តម្លៃមធ្យមនៃខុនដូដែលមាន បន្ទប់គេង២មានការផ្លាស់ប្ដូរត្រឹម ៥% ប៉ុណ្ណោះ ដែលធ្វើឲ្យតំលៃលក់ មធ្យមធ្លាក់ចុះដល់ ប្រមាណ ១៧០,០០០ ដុល្លារ។ ផ្ទុយទៅវិញយើងមើលឃើញថាករណីកូវីត១៩ នេះ​មិនបានជះឥទ្ធិពលដល់ ប្រភេទខុនដូ ៣បន្ទប់គេងនោះទេ វាបែរជាធ្វើឲ្យតម្លៃជាមធ្យមរបស់ លំនៅដ្ឋានប្រភេទនេះកើនឡើងរហូតដល់ ៧%។

ព្រឹត្តិការណ៍លក់អចលនទ្រព្យតាមអនឡាញដំណាច់ឆ្នាំ ២០២០នៅតែបន្តដំណើរការណ៍

សារៈសំខាន់នៃទីផ្សារតាមអ៉ីនធើណេតនិងទីផ្សារនៅកន្លែងត្រូវបានបញ្ជាក់ជាថ្មីម្តងទៀតនៅពេលដែលមនុស្សកាន់តែច្រើនកំពុងកំណត់ពេលវេលារបស់ពួកគេនៅពេលដែលចេញទៅខាងក្រៅ។​ ព្រឹត្តិការណ៍នេះបានផ្ដល់ភាពងាយស្រួលដល់លោកអ្នកដែលជាអ្នកលក់ និងអ្នកទិញក្នុងការស្វែងរក អចលនទ្រព្យរបស់ខ្លួន ដោយគិតគូរអំពីផលវិបត្តិក្នុងការចេញទៅក្រៅក្នុងកំឡុងពេលកូវីត ១៩ នេះផ្ទាល់តែម្ដង។

ពិព័រណ៍ដែលត្រូវបានរៀបចំឡើងដោយគេហទំព័រ Realestate.com.kh នេះ គឺជាព្រឹត្តិការណ៍លក់អចលនទ្រព្យតាមអនឡាញដែលកំពុងបន្តផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសលើការគម្រោងអភិវឌ្ឍន៍ជាង ៤០ ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ដែលដំណើរការណ៍ពេញមួយខែធ្នូ ឆ្នាំ២០២០នេះ។

ការចុះឈ្មោះចូលរួមដោយឥតគិតថ្លៃសម្រាប់ព្រឹត្តិការណ៍នេះប៉ុន្តែចំនួនយូនីតដែលមានការបញ្ចុះតម្លៃមានកំណត់។ គេហទំព័រ Realestate.com.kh សូមអញ្ជើញអតិថិជនដែលចាប់អារម្មណ៍ទាំងអស់មក ចុះឈ្មោះនៅថ្ងៃនេះ!

គេហទំព័រ Realestate.com.kh ណែនាំទៅកាន់អតិថិជនអ្នកកំពុងស្វែងរកអចលនទ្រព្យឲ្យចូលទៅកាន់ គេហទំព័រ លក់អចលនទ្រព្យប្រភេទខុនដូនៅរាជធានីភ្នំពេញ ដើម្បីចូលមើលអចលនទ្រព្យ។

អានរឿងនេះព្រោះអ្នកចង់ទិញ?

តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។

ស្វែងរកផ្ទះទាំងអស់ ›
ក្រុមហ៊ុន Realestate.com.kh បានបើកសាខាថ្មីនៅបុរី ប៉េង ហួត ដើម្បីជួយដល់ការទិញ លក់ ជួល និងប្រឹក្សាយោបល់អចលនទ្រព្យ22 មិថុនាស្ពានអាកាសមរតកតេជោ នឹងបើកអោយប្រើប្រាស់ជាស្ថារពរនៅខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ2 មិថុនាចូលរួមទាំងអស់គ្នាក្នុងកម្មវិធី Cambodia Investment Forum ឆ្នាំ 20266 ឧសភា