April 2021: Popular districts for property seekers in Phnom Penh
ខណ្ឌបឹងកេងកងនៅតែបន្តឈរនៅលំដាប់លើគេ ដែលជាជម្រើសពេញនិយមបំផុតសម្រាប់ អ្នកស្វែងរកទិញ រឺជួលអចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញ រាជធានីភ្នំពេញទើបតែចាប់ផ្តើមបើកអោយប្រជាពលរដ្ឋអាចធ្វើដំណើរបានស…
ស្វែងរកតាមរយៈអចលនទ្រព្យ
ស្វែងរកតាមរយៈទីតាំង
ស្វែងរកតាមរយៈអចលនទ្រព្យ
ស្វែងរកតាមរយៈទីតាំង
ខណ្ឌបឹងកេងកងនៅតែបន្តឈរនៅលំដាប់លើគេ ដែលជាជម្រើសពេញនិយមបំផុតសម្រាប់ អ្នកស្វែងរកទិញ រឺជួលអចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញ រាជធានីភ្នំពេញទើបតែចាប់ផ្តើមបើកអោយប្រជាពលរដ្ឋអាចធ្វើដំណើរបានស…

_cFF2bjv.jpg)
ខណ្ឌបឹងកេងកងនៅតែបន្តឈរនៅលំដាប់លើគេ ដែលជាជម្រើសពេញនិយមបំផុតសម្រាប់ អ្នកស្វែងរកទិញ រឺជួលអចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញ
រាជធានីភ្នំពេញទើបតែចាប់ផ្តើមបើកអោយប្រជាពលរដ្ឋអាចធ្វើដំណើរបានសារជាថ្មី បន្ទាប់ពីឆ្លងកាត់ការបិទខ្ទប់ដែលបានបន្តអស់រយៈកាលប្រមាណជាង៦សបា្តហ៍។ ប៉ុន្តែថ្វីត្បិតតែមានការបិទខ្ទប់មែន ក៏នៅមានអ្នកស្វែងរកទិញ រឺជួលអចលនទ្រព្យជាច្រើន បន្តការស្វែងរករបស់ខ្លួនដដែល បើគិតពីពាក់កណ្តាលខែមេសា ដល់ពាក់កណ្តលខែមិថុនា។

តាមរយៈរបាយការណ៍របស់គេហទំព័រ Realestate.com.kh បានបង្ហាញថានៅក្នុងខែមីនា មានចំនួនអ្នកស្វែងរកមើលអចលនទ្រព្យច្រើនជាងខែណាៗទាំងអស់នៅក្នុងឆ្នាំ២០២១ ដោយចំនួននេះត្រូវបានគេសម្គាល់ឃើញថាមានការធ្លាក់ចុះបន្តិចនៅក្នុងខែមេសា ដែលអាចបណ្តាលមកពីថ្ងៃឈប់សម្រាកពិធីបុណ្យចូលឆ្នាំខ្មែរ និងវិធានបិទខ្ទប់នា រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ គួរបញ្ជាក់ដែរថា ថ្វីត្បិតបើចំនួនអ្នកស្វែងរកមើល អចលនទ្រព្យនាខែមេសានេះមានការថមថយបន្តិចមែន តែវានៅមានចំនួនខ្ពស់ បើប្រៀបធៀបទៅនឹងខែមេសាកាលពីឆ្នាំ២០២០។

ខណ្ឌដែលតែងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកស្វែងរកអចលនទ្រព្យ នៅក្នុងរាជធានីភ្នំពេញសម្រាប់ខែមេសា ឆ្នាំ២០២១ នៅតែជាខណ្ឌបឹងកេងកង។ ខណ្ឌនេះ ជាពិសេសនៅក្នុងសង្កាត់បឹងកេងកង១ ត្រូវបានគេស្គាល់ថាជាជំរុំនៃស្ថាប័នរដ្ឋ ស្ថាប័នឯកជន និងអង្គការក្រៅរដ្ឋាភិបាល។ ក្រៅពីនេះ ខណ្ឌក៏សម្បូរទៅដោយអគារខ្ពស់ៗសម្រាប់ស្នាក់នៅ និងអគារពាណិជ្ជកម្មធំៗ មើលទៅទំនើបហាក់ដូចនៅក្នុងប្រទេសជឿនលឿនមួយចំនួនដែរ។
ប្រភេទអចលនទ្រព្យដែលគេនិយមស្វែងរកនៅក្នុងខណ្ឌបឹងកេងកងមាន៖
១. អាផាតមិន/ខុនដូ
២. ផ្ទះផ្ទាល់ដី
៣. អាគារ រឺផ្ទះសម្រាប់ប្រកបអាជីវកម្ម
៤. ដី

ខណ្ឌចំការមន គឺជាខណ្ឌដែលល្បីបំផុតទី២ ដែលមានចំនួនអុ្នកស្វែងរកអចលនទ្រព្យនៅទៅនោះ ច្រើនជាងគេ សម្រាប់ខែមេសា ឆ្នាំ២០២១។ ជាមួយនឹងទីតាំងស្ថិតនៅក្នុងទីប្រជុំជនផ្នែកខាងត្បូង ខណ្ឌនេះទទួលបានប្រជាប្រិយភាពពីសំណាក់ប្រជាពលរដ្ឋក្នុងស្រុក ជនបរទេសរស់នៅក្នុងស្រុក និងភ្ញៀវទេសចរណ៍អន្តរជាតិផងដែរ ដោយភាគច្រើននៅខណ្ឌនេះសម្បូរទៅដោយផ្ទះអាជីវកម្ម ភោជនីដ្ឋាន ហាងកាហ្វេ និងហាងទំនិញផ្សេងៗជាច្រើនមុខ។ ខណ្ឌនៅមានអ្នកស្វែងរកទិញ និងជួលអចលនទ្រព្យមិនដាច់តាំងពីឆ្នាំ២០២១មក។
ប្រភេទអចលនទ្រព្យដែលគេនិយមស្វែងរកនៅក្នុងខណ្ឌចំការមនមាន៖
១. អាផាតមិន/ខុនដូ
២. ផ្ទះផ្ទាល់ដី
៣. អាគារ រឺផ្ទះសម្រាប់ប្រកបអាជីវកម្ម
៤. ដី

ខណ្ឌដូនពេញ ត្រូវបានគេចាត់ទុកជាចំនុចកណ្តាលនៃរាជធានីភ្នំពេញ ហើយខណ្ឌនេះក៏ចាប់ចំណាត់ ថ្នាក់លេខ៣ ជាខណ្ឌដែលមានប្រជាប្រិយភាពចំពោះអ្នកស្វែងរកអចលនទ្រព្យដែរ។ ខណ្ឌនេះ សម្បូរទៅ ដោយអគារស្ថាប័នរបស់រដ្ឋ វិមានឯករាជ្យ ព្រះបរមរាជវាំង និងមានរមនីយដ្ឋានទេសចរណ៍ជាច្រើន ទៀត។ ខណ្ឌក៏ជាចំនុចកណ្តាលមួយ ដែលមានផ្លូវខ្វាត់ខ្វែងកាត់ទៅកន្លែងនានាក្នុងរាជធានីភ្នំពេញ ផងដែរ។
ប្រភេទអចលនទ្រព្យដែលគេនិយមស្វែងរកនៅក្នុងខណ្ឌដូនពេញមាន៖
១. អាផាតមិន/ខុនដូ
២. ផ្ទះផ្ទាល់ដី
៣. អាគារ រឺផ្ទះសម្រាប់ប្រកបអាជីវកម្ម
៤. ដី

ខណ្ឌទួលគោក គឺជាខណ្ឌដែលស្ថិតនៅទិសខាងជើងឈៀងខាងលិចនៃរាជធានីភ្នំពេញ ហើយខណ្ឌនេះក៏ជាប់ជាខណ្ឌទី៤ដែលអ្នកស្វែងរកអចលនទ្រព្យតែងតែស្វែងរកក្នុងខែមេសា
កន្លងទៅនេះ។ ប៉ុន្មានឆ្នាំក្រោយនេះ ខណ្ឌទួលគោកបានក្លាយជាខណ្ឌដែលល្បីបំផុតទី២ បន្ទាប់ពីខណ្ឌចំការមន។ ជាពិសេសមួយរយៈពេលចុងក្រោយនេះ ខណ្ឌទួលគោកបានទទួល វត្តមានធុរៈកិច្ចជាច្រើនប្រភេទរួមមានផ្សារទំនើប អគារពាណិជ្ជកម្ម អគារស្នាក់នៅ និងភោជនីយដ្ឋានជាច្រើនប្រភេទ។ តំបន់នេះក៏សម្បូរទៅដោយផ្ទះវីឡាធំៗផងដែរ។
ប្រភេទអចលនទ្រព្យដែលគេនិយមស្វែងរកនៅក្នុងខណ្ឌទួលគោកមាន៖
១. អាផាតមិន/ខុនដូ
២. ផ្ទះផ្ទាល់ដី
៣. ដី
៤. អាគារ រឺផ្ទះសម្រាប់ប្រកបអាជីវកម្ម

ខណ្ឌសែនសុខ
ចុងក្រោយ ខណ្ឌដែលអ្នកស្វែងរកអចលនទ្រព្យឧស្សាហ៍ស្វែងរកជាងគេ ជាពិសេសទៅលើ អចលនទ្រព្យប្រភេទផ្ទាល់ដី។ ជាមួយនឹងផ្ទៃក្រឡាធំ បើប្រៀបធៀបនឹងខណ្ឌមួយចំនួនទៀត ខណ្ឌបានស្វាគមន៍គម្រោងអភិវឌ្ឍន៍ធំជាច្រើនរួមមានទាំងបុរី ខុនដូ មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប និងតំបន់កំសាន្តជាច្រើនផ្សេងទៀត។ អ្នកជំនាញក៏សង្កេតឃើញថាតម្លៃ អចលនទ្រព្យនៅខណ្ឌនេះមានសន្ទុះកើនឡើងលឿនខ្លាំងតាំងពីការបង្កើតខណ្ឌនេះដែរ។
ប្រភេទអចលនទ្រព្យដែលគេនិយមស្វែងរកនៅក្នុងខណ្ឌសែនសុខមាន៖
១. ផ្ទះផ្ទាល់ដី
២. អាផាតមិន/ខុនដូ
៣. ដី
៤. អាគារ រឺផ្ទះសម្រាប់ប្រកបអាជីវកម្ម
តាមទិន្នន័យចេញពីគេហទំព័រអចលនទ្រព្យ Realestate.com.kh ក៏បានបង្ហាញពីស្ថានការណ៍ កើតឡើងមួយចំនួន ដែលឆ្លើយតបទៅនឹងព្រឹត្តការណ៍ធំៗ។ តួយ៉ាង ជម្ងឺកូវីត១៩ បានធ្វើឱ្យប៉ះពាល់ដល់ការស្វែងរកអចលនទ្រព្យរបស់អ្នកស្វែងរកដែរ។ ប៉ុន្តែស្របពេលដែលមាន ការចាក់វ៉ាក់សាំងទៅដល់ប្រជាជន ទីផ្សារអចលនទ្រព្យហាក់ដូចជាមានភាពប្រសើរឡើងវិញ។
តាមការសិក្សាដោយសារព័ត៌មាន Khmer Times មកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជាបានធ្វើ ការចាក់វ៉ាក់សាំងដល់ប្រជាជនខ្លួនបានចំនួន ២៣% រួចហើយ។ ប្រសិនជាគ្មានការឆ្លង សហគមន៍ដូចជាងព្រឹត្តការណ៍ថ្ងៃ២០កុម្ភៈទៀតនោះ ទីផ្សារអចលនទ្រព្យកម្ពុជាប្រាកដជាអាច ទាក់ទងអ្នកវិនិយោគទាំងក្នុង និងក្រៅស្រុកឡើងវិញម្តងទៀត៕
តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។
ស្វែងរកផ្ទះទាំងអស់ ›