+855 92 92 1000
Logo
ទីកន្លែងសម្រាប់ភ្ញៀវទេសចរមានភាពប្រសើរឡើងខណៈពេលដែល COVID-១៩ស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន
Updated on: June 7, 2022, 6:41 a.m.
Published on: October 16, 2020, 10:43 a.m.

ទីកន្លែងសម្រាប់ភ្ញៀវទេសចរមានភាពប្រសើរឡើងខណៈពេលដែល COVID-១៩ស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន


ដោយមើលឃើញថាប្រទេសជាច្រើននៅលើសកលលោកកំពុងជួបប្រទះជាមួយនឹងជំងឺដ៏កាចសាហាវ ដែលមិនទាន់មានថ្នាំដើម្បីព្យាបាល ឬការពារនៅឡើយ ប៉ុន្តែព្រះរាជាណាចក្រកម្ពុជា​បាន ធ្វើការគ្រប់គ្រោងស្ថានការណ៍នៅតាមព្រំដែនបានយ៉ាងល្អ។ តាមរយៈរបាយការណ៍បានឲ្យដឹងថា មកដល់ពេលនេះប្រទេសកម្ពុជា នៅសល់ត្រឹមតែករណី ចំនួន៥ប៉ុណ្ណោះ ក្នុងចំណោម ២៨៣ករណី ដែលមានកើតឡើងចាប់ពីខែកុម្ភៈ ឆ្នាំ២០២០នេះមក។ ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាល នៅតែមិនភ្លេចខ្លួនក្នុងការគ្រឿនរំលឹកប្រជាជនអំពីការថែរក្សាអនាម័យជាប្រចាំនៅពេលចេញទៅទីសាធារណៈ។

ការគំរាមកំហែងដ៏ធំបំផុតផ្នែកសេដ្ឋកិច្ចក្នុងអំឡុងពេល COVID-19​ នេះគឺការហាមឃាត់មិនឲ្យ ប្រជាពលរដ្ឋចេញទៅក្រៅដោយសារខ្លាចឆ្លងមេរោគ។ សេដ្ឋកិច្ចនៅលើពិភពលោកបានបង្ហាញ អំពីឧស្សាហកម្មលក់បន្តបានទទួលរងនូវការខាតបង់យ៉ាងច្រើន (ទីពីរចំពោះការធ្វើទៅដំណើរ អន្តរជាតិ) ដោយសារតែការខាតបង់គួរឱ្យកត់សម្គាល់នៅក្នុងការធ្វើដំណើរ។ ក្នុងអំឡុងត្រីមាស ទី២ និងទី៣នៃឆ្នាំ២០២០ កម្ពុជាមានការប៉ះទង្គិចយ៉ាងខ្លាំងខណៈពេលដែលចំនួនភ្ញៀវទេស​ ចរណ៍ដែលនឹងមកធ្វើដំណើរកម្សាន្តនៅតំបន់ទេសចរណ៍មានការធ្លាក់ចុះរហូតដល់ទៅ ៥៦% នេះបើយោងតាមកម្មវិធីតាមដានភាពចល័តរបស់ ក្រុមGoogle។

ខ្សែបន្ទាត់នៃលំនៅដ្ឋាន (ខ្មៅ) បង្ហាញពីនិន្នាការធ្លាក់ចុះរបស់ អ្នកប្រើប្រាស់ដែលស្ថិតនៅក្នុង តំបន់លំនៅដ្ឋាន ស្របពេលដែលខ្សែបន្ទាត់នៃគ្រឿងទេសនិងឱសថស្ថាន​ (បៃតង) និងខ្សែ បន្ទាត់នៃការទិញទំនិញ និងការកំសាន្ត (ខៀវ) បង្ហាញពីការងើបឡើងវិញបន្តិចម្តងៗ នៅលើមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចរបស់ប្រទេស​យោងតាមទិន្នន័យរបស់Google។

ទោះយ៉ាងណាក៏ដោយអ្វីៗបានចាប់ផ្តើមធ្វើឲ្យប្រសើរឡើង។ នៅថ្ងៃទី​០៩​ ខែតុលា Google Mobility Tracker បានបង្ហាញថាចំនួនភ្ញៀវទេសចរណ៍ដែលស្ថិតនៅតំបន់កម្សាន្ត ឬតំបន់ ពាណិជ្ជកម្មធ្លាក់ចុះត្រឹមតែ ១៥% ប៉ុណ្ណោះពីបន្ទាត់គោល។ ស្រដៀងគ្នានេះដែរ អ្នកដែលនៅ ក្នុងតំបន់លំនៅដ្ឋានក៏មានការថយចុះជាលំដាប់ពី ២២% មកនៅត្រឹម ៥ % ពីលើបន្ទាត់គោល។

កន្លែងលក់ទំនិញគ្រឿងទេស ផ្សារលក់ម្ហូបអាហារ និងឱសថស្ថាន មានសន្ទុះប្រសើរឡើងយ៉ាង លឿនបំផុតពីចំណុចទាបនៃ ៤២% មកត្រឹម ៦% នៅខាងក្រោមបន្ទាត់គោល។ វាបង្ហាញថា អតិថិជនកាន់តែច្រើននៅក្នុងប្រទេសកម្ពុជាកំពុងមានទំនុកចិត្តក្នុងការបន្តសកម្មភាពសេដ្ឋកិច្ចប្រចាំថ្ងៃរបស់ពួកគេ។

រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យអាជីវកម្មដូចជាកាស៊ីណូ និង KTV បើកដំណើរការឡើងវិញ តាមបទប្បញ្ញត្តិសុខភាពថ្មី។

នៅខែកក្កដា ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានជូនដំណឹងអំពីការបើកដំណើរការអាជីវកម្ម​​ បន្តិចម្ដងៗឡើងវិញនៅទូទាំងទីក្រុងភ្នំពេញ។ កាស៊ីណូ​ និង KTV ត្រូវបានគេណែនាំឱ្យគោរព បទបញ្ជាសុខភាពយ៉ាងតឹងរឹង ដើម្បីទទួលបានការ អនុញ្ញាតឱ្យបើកឡើងវិញ។ អាជីវកម្មមួយ ចំនួនត្រូវបានបិទភ្លាមៗដោយសារតែមិនគោរពតាមការអនុវត្តន៍ គោលការណ៍ណែនាំសុខភាព ទាំងនេះ។

នៅខែកញ្ញា ឆ្នាំ ២០២០ សាលារៀនភាគច្រើននៅកម្ពុជាត្រូវបានបើកដំណើរការឡើងវិញបន្ទាប់ ពីទទួលបានភ្លើងខៀវពីក្រសួងអប់រំ។ សាលារៀនក៏នឹងត្រូវបានអនុវត្តតាមគោលការណ៍ណែនាំ សុខភាពយ៉ាងតឹងរឹងដូចជា ឃ្លាតឆ្ងាយពីសង្គមនៅក្នុងថ្នាក់រៀន ការផ្លាស់ប្តូរកាលវិភាគ និងការដាក់បញ្ចូលថ្នាក់រៀនតាមអ៊ិនធើណេតទៅក្នុងកម្មវិធីសិក្សា។ សាលារៀនដែលត្រូវបានរក ឃើញថាបានរំលោភបទប្បញ្ញត្តិថ្មីទាំងនេះនឹងត្រូវបានព្រមានឬបិទជាបណ្តោះអាសន្ន។

សាលារៀនភាគច្រើនត្រូវបានបើកដំណើរការឡើងវិញនៅខែកញ្ញា ឆ្នាំ២០២០​ បន្ទាប់ពីទទួល បានភ្លើងខៀវពីក្រសួងអប់រំ។

ប្រសិនបើសាធារណជននៅតែបន្តអនុវត្តនូវគម្លាតឆ្ងាយសង្គម និងអនាម័យត្រឹមត្រូវ ហើយ អាជីវកម្មនានាធ្វើតាមគោលការណ៍សុខភាព នោះប្រទេសកម្ពុជាអាចនឹងស្ថិតនៅលើផ្លូវដើម្បី ស្តារនូវសេដ្ឋកិច្ចជាតិឡើងវិញស្រដៀងនឹងប្រទេសជិតខាងដែរ។ នៅពេលនេះទិន្នន័យបង្ហាញ ថាប្រជាជនកំពុងចាប់ផ្តើមចេញទៅក្រៅម្តងទៀត ដោយបង្ហាញពីឱកាសដ៏ល្អសម្រាប់អាជីវកម្ម ដើម្បីចាប់យកផលប្រយោជន៍ពាណិជ្ជកម្មត្រឡប់មកវិញ។

ការចាប់យកចំណាប់អារម្មណ៍ពាណិជ្ជកម្មត្រឡប់មកវិញ

“បើសិនជាអ្នកចេញទៅក្រៅដើម្បីទៅដើរផ្សារ ឬហាងទំនើបផ្សេងៗ ដែលជាកន្លែងដែលពោរ ពេញទៅដោយមនុស្សមនាជាច្រើន ជាពិសេសនៅថ្ងៃចុងសប្ដាហ៍។” នេះបើតាមការយល់ឃើញ របស់ Thomas O’Sullivan ជា CEO របស់ Realestate.com.kh​ “ពួកគេអាចចេញទៅក្រៅបាន គ្រាន់តែគេត្រូវតែមានមូលហេតុច្បាស់លាស់មួយ។”

Realestate.com.kh ដែលត្រូវបានស្គាល់ថាជាក្រុមហ៊ុនអចលនទ្រព្យធំបំផុតនៅកម្ពុជាបាន ផ្ដួចផ្ដើម និងរៀបចំនូវពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ ដែលជាពិព័រណ៍សម្រាប់ អតិថិជនក្នុងការដាក់តាំងបង្ហាញពីយីហោល្បីៗក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសទាំងអស់នៅកន្លែងតែមួយ។ ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០​ ក៏ជាពិព័រណ៍នៅនឹងកន្លែង និង​ តាមអ៊ិនធើណែតដំបូងគេបង្អស់នៅកម្ពុជាដែលបំពេញបន្ថែមលើការលក់តាមអ៊ិនធើណេត ដែលនឹងដំណើរការ ក្នុងរយៈពេល២-៣សប្តាហ៍ប៉ុណ្ណោះ។

កម្មវិធីពិព័រណ៍នេះ នឹងធ្វើឡើងនៅ ដឺ ព្រេមៀ​ សេនធ័រ សែនសុខ នៅថ្ងៃទី ២៧ - ២៨ ខែវិច្ឆិកា​។​ Realestate.com.kh ត្រូវបានគេស្គាល់ថាជាការបង្ហាញអ្នកតាំងពិព័រណ៍ជាច្រើន នៅក្នុង ព្រឹត្តិការណ៍ពិព័រណ៍ដែលប្រារព្ធតាំងពីឆ្នាំ២០១៨។ ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ នឹងបន្តពិព័រណ៍ដែលមានអ្នកតាំងពិព័រណ៍ជាង ៦០ ក្រុមហ៊ុនដែលតំណាងឱ្យយីហោធំៗ ជាច្រើន ដែលផ្តល់ជូនផលិតផលនិងសេវាកម្មអតិថិជនប្រចាំថ្ងៃសម្រាប់គម្រោងអចលនទ្រព្យធំៗ។ វាអាចជាពិព័រណ៍សម្រាប់អតិថិជនមួយ ដែលអាចផ្ដល់ជូននូវឱកាសដ៏ល្អសម្រាប់អតិថិជននៅ ក្នុងវិស័យអចលនទ្រព្យតាមអ្វីដែលពួកគេចង់បាន។

ចំណែកពិព័រណ៍លក់អចលនទ្រព្យតាមអ៊ិនធើណេត ដែលអ្នកទិញអាចទទួលបានការបញ្ចុះតម្លៃ ពីម្ចាស់គម្រោងកំពូលៗ របស់ប្រទេសកម្ពុជាដែលចាប់ផ្តើមពីថ្ងៃទី២៧ ខែវិច្ឆិកា រហូតដល់ថ្ងៃទី ១១ ខែធ្នូ ហើយនេះគឺជាជម្រើសរើសដ៏ឆ្លាតវៃបំផុតសម្រាប់អ្នកស្វែងរកទិញអចលនទ្រព្យ ក្នុង ការទទួលបានឱកាសបញ្ចុះតម្លៃដ៏ពិសេស។

ធ្វើការចុះឈ្មោះក្នុងកម្មវិធីពិព័រណ៍ទាំងពីរនេះដោយសេរី។ ចុះឈ្មោះនៅខាងក្រោមនេះដើម្បី ទទួលបានការបញ្ចុះតម្លៃដ៏ពិសេស​ពីក្នុងកម្មវិធី។
ការចុះឈ្មោះសម្រាប់អ្នកចូលរួមធម្មតា
ការចុះឈ្មោះសម្រាប់អ្នកតាំងពិព័រណ៍ស្ថានភាពនៅរាជធានីភ្នំពេញ ការអនុវត្តអនាម័យដៃ និងម៉ាសបិទមុខ ត្រូវបានគេចាត់ ទុកថាជាវត្ថុដែលចំបាច់សម្រាប់ជីវិតប្រចាំថ្ងៃ។ Realestate.com.kh បានអនុវត្តនូវគោលការណ៍ សុខភាពដើម្បីធានាសុវត្ថិភាពក្ក្នុងព្រឹត្តិការណ៍រយៈពេល ២ ថ្ងៃ៕

កែសម្រួលដោយ៖

Comments