+855 92 92 1000
Logo
ក្រុមហ៊ុន  SEARA ផ្គត់ផ្គង់សម្ភារៈកីឡាប្រកបដោយគុណភាពខ្ពស់
Updated on: June 6, 2022, 5:04 p.m.
Published on: May 15, 2017, 3:41 a.m.

ក្រុមហ៊ុន SEARA ផ្គត់ផ្គង់សម្ភារៈកីឡាប្រកបដោយគុណភាពខ្ពស់


SEARA ផ្ដល់ជូននូវការផ្គត់ផ្គង់ឧបករណ៍ហាត់ប្រាណឈានមុខគេមិនត្រឹមតែក្នុងប្រទេស​កម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។

ក្រុមហ៊ុន SEARA ត្រូវបានបង្កើតឡើងជាង១៧ឆ្នាំមកហើយជាមួយនឹងបេសកកម្មដើម្បីផ្ដល់ជូននូវឧបករណ៏ហាត់ប្រាណស្តង់ ដារអន្តរជាតិមួយនៅក្នុងទីផ្សារអាស៊ី។ ខណៈដែលតម្រូវការឧបករណ៍ហាត់ប្រាណដែលមានគុណភាពខ្ពស់នៅមានកម្រិតតិចតួចនៅឡើយក្នុងរយៈពេលប៉ុន្មានឆ្នាំដំបូង។​ ក្រុមហ៊ុន SEARA នៅតែមានទំនុកចិត្តថាទីផ្សារនឹងត្រូវការសម្ភារៈហាត់ប្រាណ និងសម្ភារៈកីឡាស្តង់ដារអន្តរជាតិស្របពេលដែលតំបន់អាស៊ីកំពុងតែមានការរីកចម្រើនផ្នែកធនធាន និងចំណេះដឹងពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាឧបករណ៍ហាត់ប្រាណ។

ខណៈដែលទីផ្សារអចលនទ្រព្យក្នុងតំបន់អាស៊ីអាគ្នេយ៍បានចាប់ផ្តើមកើនឡើងយ៉ាងឆាប់រហ័សចាប់ពីឆ្នាំ២០០០កន្លងមកហើយអ្នកអភិវឌ្ឍន៍អចលនទ្រព្យបានចាប់ផ្តើមសម្លឹងមើលការរៀបចំកន្លែងហាត់ប្រាណនិងទីលានលេងកីឡានៅក្នុងគម្រោងរបស់ពួកគេពេលនោះកេរ្តិ៌ ឈ្មោះរបស់ SEARA គឺចាប់ផ្ដើមមានការទទួលស្គាល់យ៉ាងលេចធ្លោទូទាំងតំបន់អាស៊ីអាគ្នេយ៍ ។

ក្រុមហ៊ុន SEARA ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញដ៏ឆាប់រហ័សដោយបានទទួលភាពជោគជ័យក្នុងការរចនាក្លឹបហាត់ប្រាណ ការផ្គត់ផ្គង់ និងការដំឡើងសម្ភារៈលំហាត់ប្រាណដល់សណ្ឋាគារល្បីៗ រម្មណីយដ្ឋានមួយចំនួន និងគម្រោងអភិវឌ្ឍន៍ប្រណិតៗក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រុមហ៊ុនបានពង្រីកខ្លួនយ៉ាងឆាប់រហ័សក្រៅពីការិយាល័យកណ្ដាលក្នុងទីក្រុងបាងកកដែលមានការិយាល័យ និងបន្ទប់តាំងបង្ហាញនៅក្នុងខេត្តភូកេត ផាតាយ៉ា កោះសាម៊ុយ ហ៊ួហ៊ីន ទីក្រុងហូជីមិញ ទីក្រុងហាណូយ ទីក្រុងរ៉ងហ្គូន​​ ទីក្រុងដាកា និងទីក្រុងភ្នំពេញ។

ក្នុងប្រទេសកម្ពុជាក្រុមហ៊ុន SEARA សម្រេចបាននូវគម្រោងជាច្រើនគួរឱ្យកត់សម្គាល់រួមមាន៖ ស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងភ្នំពេញ សណ្ឋាគារ Sofitel Phokeethra សណ្ឋាគារ Rosewood Hotel សណ្ឋាគារ Marriott Courtyard Hotels (ភ្នំពេញ និងសៀមរាប) សណ្ឋាគារ Hotel Intercontinental សណ្ឋាគារ  Raffles le Royal សណ្ឋាគារ Le Meridien Angkor រមណីយដ្ឋានភូមិបៃតង សណ្ឋាគារ Garden City Hotel សណ្ឋាគារភ្នំពេញ សណ្ឋាគារ Sun & Moon Hotel លំនៅដ្ឋាន Embassy Residences សាលាអន្តរជាតិភ្នំពេញ (ISPP)  ក្លឹបវាយកូនហ្គោល City Golf ក្លឹបវាយកូនហ្គោល Huione Golf Club ក្លឹប Cambodian Country Club ក្លឹបហាត់ប្រាណពិសេស Banteay Athletics Training Center និងមានជាច្រើនទៀត។

ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈលំហាត់ប្រាណ SEARA ផ្ដល់ជូនអតិថិជនរបស់ខ្លួននូវសេវាកម្មពេញលេញទាំងខ្នាតតូច និងខ្នាតធំដើម្បីឱ្យសកម្មភាពលំហាត់ប្រាណក្លាយទៅជាទំលាប់ប្រចាំថ្ងៃរបស់ពួកគាត់។ សេវាកម្មពេញលេញរបស់ក្រុមហ៊ុន SEARA ​​​ទាំងនេះ រួមមាន ការរចនាប្លង់កន្លែងហាត់ប្រាណ ការអភិវឌ្ឍន៍គម្រោង ការផ្គត់ផ្គង់ជាសម្ភារៈហាត់ប្រាណ រហូតដល់ការដំឡើងបញ្ចប់ នៃកន្លែងហាត់ប្រាណ និងកន្លែងកម្សាន្តជាលក្ខណៈអាជីវកម្ម​ និងលក្ខណៈឯកជន។ ហើយក្រុមហ៊ុនក៏ផ្ដល់ជូនជម្រើសយ៉ាងច្រើននៃសម្ភារៈហាត់ប្រាណដែលមានគុណភាពខ្ពស់ដ៏សាកសម្យសម្រាប់អ្នកដែលចង់ហាត់ប្រាណប្រកបដោយផាសុកភាពក្នុង គេហដ្ឋាន ឬនៅការិយាល័យរបស់ពួកគាត់។

ក្រុមហ៊ុន SEARA គឺជាក្រុមហ៊ុនដែលផ្គត់ផ្គង់ផ្តាច់មុខនៃសម្ភារៈហាត់ប្រាណដែលមានយីហោល្បីឈានមុខគេក្នុងនោះរួមមាន យីហោ Life Fitness, Hammer Strength, Brunswick, Octane Fitness, Power Plate, Vectra Fitness, Balanced Body, SCI-FIT, InMovement និងមានម៉ាកច្រើនទៀត។ ក្រុមហ៊ុនក៏បានចាប់ដៃគូជាមួយក្រុមហ៊ុន Escape Fitness និង Reebok ដើម្បីផ្គត់ផ្គង់សម្ភារៈកីឡាដែលមានភាពពេញនិយម និងមានគុណភាពខ្ពស់ សម្រាប់ការធ្វើលំហាត់ប្រាណ និងការហ្វឹកហ្វឺនប្រភេទ functional fitness។

មិនថាជាការប្រឹក្សារបច្ចេកទេស ការច្នៃម៉ូតសម្រាប់កន្លែងហាត់ប្រាណនៅគេហដ្ឋាន ឬកន្លែងហាត់ប្រាណលក្ខណៈអាជីវកម្មនោះទេ ក្រុមហ៊ុន SEARA មានការផ្គត់ផ្តង់ទាំងសម្ភារៈនិងជំនាញការ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនយ៉ាងរហ័សទាន់ចិត្ត។

ស្វែងរកព័ត៌មានអចលនទ្រព្យថ្មីៗតាមរយៈ Realestate.com.kh
borey-ads-580-x-90-khmer

Comments