+855 92 92 1000
Logo
ខណ្ឌសែនសុខ ខណ្ឌមានជ័យផ្តល់ជូនខុនដូនូវតម្លៃលក់មធ្យមទាបបំផុត
Updated on: June 6, 2022, 5:01 p.m.
Published on: November 30, 2020, 9:27 a.m.

ខណ្ឌសែនសុខ ខណ្ឌមានជ័យផ្តល់ជូនខុនដូនូវតម្លៃលក់មធ្យមទាបបំផុត


អ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យនិងអ្នកស្វែងរកអចលនទ្រព្យ មើលឃើញថាខណ្ឌសែនសុខ ជាមជ្ឈមណ្ឌលអភិវឌ្ឍន៍សំខាន់សម្រាប់ប៉ុន្មានឆ្នាំខាងមុខ។

យោងតាមរបាយការណ៍ទីផ្សាររបស់ក្រុមហ៊ុន Realestate.com.kh បានបង្ហាញថា តម្លៃលក់មធ្យមរបស់ខុនដូ/អាផាតមិននៅក្នុងខណ្ឌសែនសុខកំណត់ត្រឹម ១៣៨,០០០ដុល្លារ ស្របពេលដែលក្នុងខណ្ឌមានជ័យវិញតម្លៃមធ្យមស្មើនឹង១១៥,០០០ដុល្លារ។ ខណ្ឌទាំងពីនេះផ្ដល់ជូនតម្លៃលក់ជាមធ្យមទាបជាងគេក្នុងអំឡុងខែ តុលា - វិច្ឆិកា ២០២០។ 

ខណ្ឌសែនសុខ និងខណ្ឌមានជ័យកំពុងមើលឃើញថាជាខណ្ឌដែលមានការរីកចម្រើន មានផ្ទៃដីធំទូលាយសាកសមបំផុតសម្រាប់បុរីធំ ៗ ខុនដូខ្ពស់ និងផ្សារទំនើបពហុជាន់ ដូចជាផ្សារអ៊ីអនម៉ល ២ និងផ្សារអ៊ីអនម៉ល ៣ នាពេលខាងមុខនេះ។ នេះជាលទ្ធផលនៃទីក្រុងភ្នំពេញ ក្នុងការអភិវឌ្ឍន៍វិស័យនគរូបនីយកម្មយ៉ាងឆាប់រហ័សដែលនេះជំរុញឱ្យអ្នកអភិវឌ្ឍន៍ជាច្រើនសំឡឹងមើលឱកាសអភិវឌ្ឍន៍គម្រោងថ្មីៗជាច្រើនទៀត។

ជាពិសេសខណ្ឌសែនសុខកំពុងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សជាមួយនឹងខុនដូដែលមានគុណភាពខ្ពស់ ដែលស្ថិតនៅជិតខណ្ឌដូនពេញ និងខណ្ឌ ៧ មករា។ គម្រោង City Gem គឺជាគម្រោងខុនដូថ្មីមួយដែលមានទីតាំងស្ថិតជិតផ្សារទំនើបអ៉ីអន២ បច្ចុប្បន្ននេះកំពុងផ្តល់ជូននូវលំនៅដ្ឋានរបស់ខ្លួន (រហូតដល់ទៅ ៣៩ មែត្រការ៉េ) ដែលមានតម្លៃទាបត្រឹម ៣៦.០០០ ដុល្លារ។ ខុនដូលំដាប់ខ្ពស់ ៗ ជាច្រើនទៀតនៅក្នុងតំបន់ដូចជាគម្រោង Phnom Penh Galaxy Garden មានផ្ទះស្នាក់នៅ (រហូតដល់ ៨០ ម៉ែត្រការ៉េ) ដែលអាចមានតម្លៃទាបត្រឹម ៦៦.០០០ ដុល្លារ។

អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងវិនិយោគិនរំពឹងថាតម្លៃដីធ្លី /អចលនទ្រព្យរបស់ខ្លួននៅក្នុង ខណ្ឌសែនសុខនឹងកើនឡើងនៅពេលគម្រោងបុរីនិងខុនដូជាច្រើនត្រូវបានប្រកាសបញ្ចប់ក្នុងរយៈពេលពីរបីឆ្នាំខាងមុខ។

ខណ្ឌមានជ័យកំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកអភិវឌ្ឍន៍ខុនដូជាច្រើននៅចុងឆ្នាំនេះ។ តំបន់ជាយក្រុងនេះមានប្រជាជនរស់នៅច្រើនគោះគរដោយសារតែមានបណ្ដុំហាងទំនិញជាច្រើននៅជុំវិញនោះ។ គម្រោង Urban Village Phase I គឺជាគម្រោងមួយដែលកំពុងត្រួសត្រាយខណ្ឌមានជ័យ ដែលជាគោលដៅខុនដូ។ យូនីតដែលមានទំហំ ៦៧ម៉ែត្រការ៉េ ដាក់លក់ត្រឹម ៨០,០០០ដុល្លារប៉ុណ្ណោះ។

តម្លៃដីធ្លីរបស់ខណ្ឌសែនសុខនៅតែបន្តកើនឡើងគួរឲ្យកត់សម្គាល់នៅពេលដែលអ្នកអភិវឌ្ឍន៍កាន់តែបង្ហាញចំណាប់អារម្មណ៍នៅក្នុងខណ្ឌនោះ។

ការប្រកាសរបស់ផ្សារអ៉ីអនម៉ល ៣ និងការបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ថ្មីដែលសហការជាមួយ ក្រុមហ៊ុនលំដាប់អន្ដរជាតិ R&F ជាច្រើនបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ អ្នកអភិវឌ្ឍន៍ជាច្រើននៅចុងឆ្នាំ ២០២០ នៅក្នុងខណ្ឌសែនសុខ។

ខណ្ឌឫស្សីកែវ ដែលនៅជាប់នឹងខណ្ឌសែនសុខ ក៏ជាកន្លែងសម្រាប់គម្រោងទំនើបៗដែលមានតម្លៃ មិនគួរឱ្យជឿ។ ខុនដូ Hexa ដែលជាខុនដូលំដាប់កណ្តាល គឺជាគម្រោងអភិវឌ្ឍន៍ដែលមានការពេញនិយមបំផុតអមជាមួយនឹងយូនីតដែលមានទំហំរហូតដល់ ៦៤ ម៉ែត្រការ៉េ និងតម្លៃត្រឹម ៤៤.០០០ ដុល្លារ។

ការលក់អចលនទ្រព្យតាមអ៉ីនធើណេតរបស់ Realestate.com.kh ២០២០ កំពុងដំណើរការចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ។ គម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាង ២០ គម្រោងនៅទូទាំងប្រទេសកម្ពុជា ផ្តល់ជូនអ្នកទិញនូវឱកាសដើម្បីទិញខុនដូឬបុរីក្នុងក្តីសុបិនដោយមានការបញ្ចុះតម្លៃរហូតដល់ ៤០% ។ ការចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះមិនគិតថ្លៃទេ។

Comments