+855 92 92 1000
Logo
ខុនដូ New Landmark នៅក្រុងព្រះសីហនុតម្លៃត្រឹមតែ ៤ ម៉ឺនដុល្លារប៉ុណ្ណោះ
Updated on: June 6, 2022, 5:02 p.m.
Published on: July 10, 2019, 7:37 a.m.

ខុនដូ New Landmark នៅក្រុងព្រះសីហនុតម្លៃត្រឹមតែ ៤ ម៉ឺនដុល្លារប៉ុណ្ណោះ


ទិដ្ឋភាពក្រុងព្រះសីហនុ

ក្រុងព្រះសីហនុកំពុងមានការរីកចម្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លំហូរនៃការវិនិយោគចូលនឹងត្រូវផ្លាស់ប្តូរទីក្រុងកំពង់ផែទៅជាទីក្រុងបែបរមណីយដ្ឋាន។ លើសពីនេះ នៅសីហនុនៅតែមានជម្រើសដែលមានតម្លៃសមរម្យ។ គម្រោង​ New Landmark កំពុងផ្តល់ជូននូវអចលនទ្រព្យដែលមានតម្លៃចាប់ផ្តើមត្រឹមតែ ៤០,០០០ ដុល្លារប៉ុណ្ណោះ។

ឆ្នេរអូរឈើទាលជាមជ្ឈមណ្ឌលមួយនៃខេត្តព្រះសីហនុ និងជាឆ្នេរសមុទ្រដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ ជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ក្រុមគ្រួសារនៅថ្ងៃឈប់សម្រាក វិស្សមកាល និងឱកាសជាច្រើនទៀត។ មានសណ្ឋាគារលំដាប់ខ្ពស់ កន្លែងបរិភោគអាហារសម្បូរបែប និងមានកន្លែងធម្មជាតិស្រស់ស្អាតជាច្រើន។

ឆាប់ៗនេះនឹងមានអគារថ្មីមួយដែលឆក់យកក្រសែភ្នែកនៅក្នុងចំណោមអគារខ្ពស់ៗនៅក្នុងខេត្តព្រះសីហនុ នោះគឺជាអគាររបស់គម្រោង New Landmark។ គម្រោងនេះស្ថិតនៅចម្ងាយត្រឹមតែ ២០០ ម៉ែត្រពីឆ្នេរអូរឈើទាល និងបែកខាងស្តាំនៃរង្វង់មូលតោពីរ។ 

អគារនេះតំណាងឱ្យនិន្នាការថ្មីមួយនៃខេត្តព្រះសីហនុ ដោយបង្ហាញពីអត្តសញ្ញាណទីក្រុងថ្មីសម្រាប់ក្រុងព្រះសីហនុ។ ជាការពិតណាស់មានអាគារជាច្រើននឹងអនុវត្តតាម New Landmark និងយកគំរូរចនាបថរបស់គម្រោងនេះផងដែរ។

សាងសង់ឡើងដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន China Construction Group គម្រោង New Landmark មានផ្ទៃដីសរុប ២០០,០០០ ម៉ែត្រការ៉េ។ នៅក្នុងបរិវេណនេះមានអគារទំនើបចំនួនបួន មានអាផាតមេនសម្រាប់សម្រាកលម្ហែកាយ សណ្ឋាគារលំដាប់ផ្កាយ ៥ ក្លឹបកម្សាន្តដ៏ធំមួយដែលមានទំហំ ១០,០០០ ម៉ែត្រការ៉េ និងមានតំបន់ពាណិជ្ជកម្មជាច្រើនទៀត។ ចាប់អារម្មណ៍គម្រោង New Landmark ចុចនៅទីនេះ!​ 

យូនីតទាំងអស់នៅ New Landmark ពោរពេញទៅដោយភាពប្រណិត

អាផាតមេនប្រណីតៗគឺល្អឥតខ្ចោះមិនថាអ្នកកំពុងស្វែងរកផ្ទះសម្រាប់សម្រាកលម្ហែកាយ ឬឱកាសសម្រាប់វិនិយោគ។ យូនីតទាំងនោះត្រូវបានតុបតែងយ៉ាងល្អិតល្អន់ហើយបានបង្កើតឡើងដោយប្រើសម្ភារៈ និងបរិក្ខាប្រើប្រាស់ដែលមានម៉ាកយីហោល្បីៗ និងទំនើបៗ។

យូនីតនៅ New Landmark មានទំហំផ្សេងៗគ្នា ចាប់ពីយូនីតស្ទូឌីយោរហូតដល់យូនីតបន្ទប់គេងពីរ។ រចនាបថទូទៅបំផុតគឺមានទំហំចាប់ពី ៣០ ទៅ ៥១ ម៉ែត្រការ៉េ។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើលោកអ្នកកំពុងស្វែងរកយូនីតខ្នាតធំ គម្រោង New Landmark ក៏មានយូនីតទំហំធំដល់ទៅ ១០៦ ម៉ែត្រការ៉េផងដែរ។

បច្ចុប្បន្ននេះគម្រោង New Landmark បានចាប់ផ្តើមបើកលក់អាគារ B មាន ៣៧ ជាន់ ហើយគ្រោងនឹងប្រគល់ជូនក្នុងរយៈពេល ២ ឆ្នាំទៀត។ នោះមានន័យថាប្រសិនបើលោកអ្នកទិញបានលឿន លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃដ៏ច្រើន។

អ្នកអាចបង់ប្រាក់ត្រឹមតែ ៤០,០០០ ដុល្លារក្នុងមួយយូនីតនៅ New Landmark

គម្រោង New Landmark នៅជាប់មាត់សមុទ្រ

សម្រាប់អ្នកទិញដំបូង គម្រោង New Landmark កំពុងផ្តល់ជូននូវតម្លៃដ៏អស្ចារ្យ។ ការទិញយូនីតណាមួយនៅជាន់ទី ១១ ដល់ទី ១៥ អាចផ្តល់ជូននូវផលចំណេញពីការជួលត្រឡប់មកវិញក្នុងអត្រា ១២ ភាគរយក្នុងមួយឆ្នាំសម្រាប់រយៈពេលបីឆ្នាំ។ នេះមានន័យថាប្រសិនបើលោកអ្នកទិញយូនីតដែលមានទំហំ ៣០ ម៉ែត្រការ៉េ លោកអ្នកចំណាយត្រឹមតែ ៤0,000 ដុល្លារប៉ុណ្ណោះ ដើម្បីក្លាយជាម្ចាស់យូនីត នៅពេលដែលគម្រោងនេះបានបញ្ចប់រួចរាល់។

តម្លៃមធ្យមនៃយូនីតគឺ ១,៩០០ ដុល្លារប៉ុន្តែលោកអ្នកអាចកាត់កងមកវិញបានយ៉ាងច្រើនជាមួយនឹងការជួលត្រឡប់មកវិញ។ មិនចាំបាច់បង់ប្រាក់ពេញឡើយ ដែលនេះជាជម្រើសល្អបំផុត។ 

គម្រោង New Landmark ជាកន្លែងទំនើបទាន់សម័យ

New Landmark គឺជាសហគមន៍អេកូវ័យឆ្លាតដំបូងគេនៅខេត្តព្រះសីហនុដែលត្រូវបានកំណត់ឲ្យប្រើប្រាស់ QR កូដ សម្រាប់ត្រួតពិនិត្យការចេញចូល ចាក់សោរដោយប្រើស្នាមម្រាមដៃ ប្រើអ៊ីនធើណិត ឥតគិតថ្លៃ ទឹកម៉ាស៊ីនដែលអាចពិសារបាន ទីលានវាយកូនហ្គោល ទីលានវាយតេនីស និងផ្លូវថ្មើជើង។

មជ្ឈមណ្ឌលពាណិជ្ជកម្មធំទូលាយដែលគ្របដណ្តប់លើអាជីវកម្មជាច្រើនដូចជាហាងទំនិញ  ធនាគារ ភោជនីយដ្ឋានចិននិងអឺរ៉ុប ហាងកាហ្វេ ហាងកែសម្ផស្ស ស្ប៉ា កន្លែងហាត់ប្រាណ អាងហែលទឹកឯកជនលើដំបូល និងកន្លែងជាច្រើនទៀត។

New Landmark ក៏មានមជ្ឈមណ្ឌលវប្បធម៌ សាលប្រជុំសាធារណៈ ចំណតរថយន្តក្រោមដីដ៏ធំ និងជាអគារទឹករាំដំបូងគេនៅក្រុងព្រះសីហនុ។

មានចំងាយ ១ គីឡូម៉ែត្រនៃគម្រោងនេះមានសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់រាយ ហាងទំនិញរួចពន្ធ និងកាស៊ីណូធំៗ ព្រមទាំងកន្លែងកម្សាន្តជាច្រើនទៀតដូចជាសណ្ឋាគារ Gobo East សណ្ឋាគារវិមានខ្សាច់ស សណ្ឋាគារនិងកាស៊ីណូ Jin Bei ដែលធ្វើឲ្យជីវិតមានភាពស្រស់បំព្រង និងរីករាយ។

សូមកុំឲ្យឱកាសនេះកន្លងហួសឲ្យសោះ។ លោកអ្នកអាចមានផ្ទះក្នុងក្តីសុបិន្តរបស់លោកអ្នកដោយចំណាយក្រោម ៥០,០០០ ដុល្លារប៉ុណ្ណោះ៕

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅខេត្តព្រះសីហនុនៅថ្ងៃនេះ សូមចូលទៅកាន់ Realestate.com.kh! 

Comments