+855 92 92 1000
Logo
ខុនដូប្រណីត Sky Villa ស្វាគមន៍អតិថិជនរើចូលនៅ ត្រឹម ៣ខែ ទៀតប៉ុណ្ណោះ!
Updated on: May 31, 2022, 10:51 p.m.
Published on: August 5, 2020, 8:01 a.m.

ខុនដូប្រណីត Sky Villa ស្វាគមន៍អតិថិជនរើចូលនៅ ត្រឹម ៣ខែ ទៀតប៉ុណ្ណោះ!


នៅពេលធ្វើដំណើរឆ្លងកាត់ពហុកីឡដ្ឋានជាតិអូឡាំពិក តាមបណ្ដោយមហាវិថីព្រះសីហនុ លោកអ្នកប្រាកដជាទាក់ភ្នែកជាមួយនឹងអគារភ្លោះដ៏ខ្ពស់ត្រដែត ជាប់នឹងរបងខាងត្បូងនៃ​ពហុកីឡដ្ឋាន​ ជាក់ជាមិនខាន។ នេះជា​អគារ ស្កាយវីឡា (Sky Villa)​ ដែលជាខុនដូលំដាប់អភិជនត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ចោះ ដោយបង្កប់នូវសិល្បៈស្ថាបត្យកម្មប្រកបដោយភាពទាន់សម័យ ជាមួយនឹងគុណតម្លៃយ៉ាងល្អប្រណីតមិនអាចប្រៀបផ្ទឹមបាន។

ស្កាយវីឡា ជានិមិត្តរូបនៃជីវិតរស់នៅប្រកបដោយ​​ប្រណីតភាព​ កិត្យានុភាព និងភាពទាន់សម័យ​ ដែលជាវីឡាលើវេហាដ៏ធំស្កឹមស្កៃ ស្ថិតនៅចំកណ្ដាលទីក្រុងគជ់នៃតំបន់អាស៊ី។​ ចាប់ពីខ្លោងទ្វាររហូតដល់ដំបូលអគារ គ្រប់ទីតាំងត្រូវបានតុបតែងយ៉ាងស្រស់ប្រិមប្រិយ​​ ដើម្បីស្វាគមន៍លោកអ្នកទៅកាន់ពិភពថ្មីនៃភាពខ្ពង់ខ្ពស់ និងភាពស៊ីវីល័យ។​​ បរិវេណទទួលភ្ញៀវ (Grand Lobby)​ ដ៏ធំល្វឹងល្វើយនៅជាន់ផ្ទាល់ដី ត្រូវបានតុបតែងយ៉ាងស្អាតផូផង់​ អមដោយពិដានកម្ពស់១០ម៉ែត្រ។ នៅចំពីមុខច្រកចូលមានជណ្ដើរយ៉ាងសមសួនចំនួន២នៅសងខាង ដែលនាំលោកអ្នកទៅកាន់សាល Grand Ballroom ដ៏ស្រស់ឆើតឆាយនៅជាន់ឡៅតឿ ស័ក្ដិសមសម្រាប់គ្រប់កម្មវិធី មិនថាពិធីមង្គលការ ពិធីជប់លៀងខួបកំណើត និងកម្មវិធីជួបលៀងផ្សេងទៀតឡើយ។

មកដល់ជាន់ទី ៣៤ និង​ ៣៥ លោកអ្នកនឹងទទួលបានបទពិសោធថ្មី ប្លែក និងពេញលេញនៃការកម្សាន្ត និងលម្ហែកាយ ជាមួយនឹងបរិក្ខារលំដាប់ខ្ពស់ និងសម្បូរបែប។ អមដោយទេសភាពទីក្រុងដ៏ស្រស់ត្រកាល ស្កាយបារ ជាទីតាំងលម្ហែដ៏ពិសេសបំផុតសម្រាប់គូស្នេហ៍ មិត្តភក្តិ ឬ គ្រួសារ ជាមួយនឹងភាពច្នៃប្រឌិតខ្ពស់នៃការក្រឡុកស្រា អាហារពិសេសៗ អមដោយបរិយាកាសដ៏រ៉ូមេនទិកបំផុត។​

លោកអ្នកក៏អាចរំសាយភាពធុញថប់ផងដែរ ជាមួយនឹងភោជនីយដ្ឋាន Alfresco Dining កំដរអារម្មណ៍នៅក្នុងបន្ទប់កម្សាន្ត (Entertainment Room) ឬ សម្រាកលម្ហែអារម្មណ៍នៅ Cloud Pavillion អមដោយសួនផ្កាចម្រុះនិងរុក្ខជាតិបៃតងដ៏ស្រស់សោភា។ មិនត្រឹមតែប៉ុណ្ណឹងឡើយ នៅលើអគារក៏រួមបញ្ចូលផងដែរនូវ អាងហែលទឹក ក្លិបហាត់ប្រាណ បន្ទប់ស្បារ បន្ទប់ម៉ាស្សា និងបន្ទប់អានសៀវភៅយ៉ាងស្ងប់ស្ងាត់ ដែលធានាថាជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកពោរពេញដោយខ្លឹមសារ និងគ្មានភាពនឿយណាយ។

បន្ថែមលើគុណតម្លៃនៃប្រណីតភាព ឧត្ដមភាព​​ និងភាពទាន់សម័យ ម្ចាស់គម្រោងយកចិត្តទុកដាក់ខ្ពស់លើគុណភាពសំណង់ និងសុខុមាលភាពយ៉ាងពេញលេញរបស់អ្នករស់នៅ។ តួយ៉ាងដូចជា​ជញ្ជាំងផ្នែកខាងក្រៅនៃអគារ​ ត្រូវបានស្រោបដោយរូបធាតុការពារអគ្គិភ័យ​ ដែលជារបាំងប្រឆាំងនឹងការឆាបឆេះបានយ៉ាងល្អបំផុត។ ចំណែកឯបង្អួចវិញ ត្រូវបានរចនាតាមបច្ចេកវិទ្យាការពារសម្លេងរំខាន ដើម្បីនាំមកនូវបរិយាកាសរស់នៅដែលមានភាពស្ងប់ស្ងាត់ ប្រកបដោយឯកជនភាព និងកាត់ផ្ដាច់ពីពិភពខាងក្រៅ។

ជាមួយគ្នានេះដែរ កញ្ចក់ព័ទ្ធជុំវិញអគារ គឺជាប្រភេទកញ្ចក់មានគុណភាពខ្ពស់ស្របតាមស្តង់ដារអន្តរជាតិ ដោយអនុញាតិពន្លឺធម្មជាតិចូលគ្រប់គ្រាន់ ប៉ុន្តែទប់ស្កាត់កម្ដៅព្រះអាទិត្យ ដែលធានាថាសីតុណ្ហភាពក្នុងយូនីតនីមួយៗមានភាពត្រជាក់​គ្រប់ពេលវេលា។ ​មិនត្រឹមតែប៉ុណ្ណឹងឡើយ ដើម្បីការពារការជ្រាបទឹកចូលមកផ្នែកខាងក្នុងយូនីត ផ្ទៃនៃដំបូល បន្ទប់ទឹក ផ្នែកខាងក្រៅនៃជញ្ជាំង និងស៊ុមបង្អួច ត្រូវបានការពារដោយរូបធាតុ Polyurethane (PU)។

ក្រៅពីនេះ​ ដើម្បីផ្តល់ជូនភាពងាយស្រួល សុវត្ថិភាព និងបទពិសោធរស់នៅដ៏ប្រណីត ស្កាយវីឡា​ ផ្តល់ជូននូវការបម្រើសេវាប្រចាំថ្ងៃយ៉ាងពេញលេញ ដូចជា សេវារៀបចំមធ្យោបាយធ្វើដំណើរ សេវាបោសសម្អាត សេវាបោកអ៊ុត សេវាដើរទិញឥវ៉ាន់ សេវារៀបចំកម្មវិធី និងសេវាកម្មជាច្រើនទៀតតាមតម្រូវការជាក់ស្ដែងរបស់អ្នករស់នៅ។ ខុនដូភ្លោះនេះត្រូវបានបំពាក់ដោយកាមេរ៉ាសុវត្ថិភាពដ៏ទំនើប សន្ដិសុខការពារ ២៤ម៉ោង ព្រមទាំងចំណតរថយន្តក្រោមដីចំនួន ៤ជាន់។ ហើយអ្វីដែលពិសេសបំផុតនោះគឺ នៅគ្រប់យូនីតទាំងអស់សុទ្ធសឹងតែបំពាក់ដោយជណ្តើរសុវត្ថិភាពរៀងខ្លួន អមដោយជណ្តើរសុវត្ថិភាពរួមមួយទៀត នៅគ្រប់ជាន់ទាំងអស់។

អគារ​ ស្កាយវីឡា​ មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីសាធារណរដ្ឋប៉ូឡូញ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ជាប់នឹងរបងខាងត្បូងនៃពហុកីឡដ្ឋានជាតិអូឡាំពិក។ ស្កាយវីឡា ជាគម្រោងបណ្ដាក់ទុនរួមគ្នារវាងក្រុមហ៊ុន GreatView Investment Pte Ltd. និង ក្រុមហ៊ុន MCC Land ដែលមានមូលដ្ឋាននៅក្នុងប្រទេសសឹង្ហបុរី ដូចគ្នា។ ​អគារភ្លោះកម្ពស់ ៣៥ ជាន់នេះ ត្រូវបានរចនាឡើងដោយស្ថាបត្យករតៃវ៉ាន់ដ៏ល្បីឈ្មោះ លោក Chu-Yuan Lee ដែលធ្លាប់មានស្នាដៃរចនាម៉ូដ អគារ Taipei 101 អគារ Kaohsiung 85 Sky Tower និង អគារ Chung Tai Chan Monastery ជាដើម។

ស្កាយវីឡា មានខុនដូសរុបចំនួន ២៥៦យូនីត ចាប់ពីបន្ទប់គេង២ ដល់ បន្ទប់គេង៣ និងទំហំចាប់ពី ២៧២ ដល់ ៥០៩ ម៉ែត្រការ៉េ​។ គម្រោងនេះបានសម្រេចការសាងសង់ជាង ៩៥% ហើយគ្រោងនឹងប្រគល់លំនៅឋានជូនអតិថិជនយ៉ាងយូរបំផុត ត្រឹមខែវិច្ឆិកា ឆ្នាំ២០២០ នេះហើយ។ មកទល់សព្វថ្ងៃ យូនីតនៃគម្រោងស្កាយវីឡា លក់អស់ជាង ៦៦% ដោយយូនីតមានតម្លៃចាប់ផ្ដើមចាប់ពី ២,៦០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ៕

Comments