រំលងទៅមាតិកា
ព័ត៌មាន

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំផ្អាកប្រតិបត្តិការលក់គម្រោងអភិវឌ្ឍទាំងអស់របស់ក្រុមហ៊ុន ព្រីនស៍

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (នអប) បានសម្រេចផ្អាកប្រតិបត្តិការលក់ គម្រោងអភិវឌ្ឍលំនៅឋាន និងអគារខុនដូរទាំងអស់របស់ក្រុមហ៊ុន ព្រីនស៍ ដែលមានដូចជាគម្រោង៖ ១) គម្រោងអគារសហកម្មសិទ្ធិ…

13 មករា 2026អាន 1 នាទី500 អ្នកអានចែករំលែកFacebookLinkedInXEmail

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (នអប) បានសម្រេចផ្អាកប្រតិបត្តិការលក់ គម្រោងអភិវឌ្ឍលំនៅឋាន និងអគារខុនដូរទាំងអស់របស់ក្រុមហ៊ុន ព្រីនស៍ ដែលមានដូចជាគម្រោង៖

១) គម្រោងអគារសហកម្មសិទ្ធិ (ខុនដូ) PRINCE HAPPINESS PLAZA ឬ The Pinnacle RESIDENCE

២) គម្រោងអគារសហកម្មសិទ្ធិ (ខុនដូ) PRINCE GOLDEN BAY

៣) គម្រោងអគារ-សហកម្មសិទ្ធិ (ខុនដូ) មជ្ឈមណ្ឌល Prince Huan Yu

៤) គម្រោងលំនៅឋាន (បុរី) Prince One Tropica 

៥) គម្រោងលំនៅឋាន (បុរី) ភូមិសំរោង

ដែលគម្រោងទាំង ៥ នេះត្រូវបានផ្អាកមិនឲ្យធ្វើប្រតិបត្តិការលក់ផ្ទះ/យូនីត (បន្ទប់ខុនដូ) របស់គម្រោងបន្តទៀតឡើយ ។

អតិថិជនដែលបានចុះកិច្ចសន្យាលក់-ទិញផ្ទះ/យូនីតជាមួយគម្រោងខាងលើរួច ត្រូវបន្តអនុវត្តកាតព្វកិច្ច រហូតដល់បញ្ចប់កិច្ចសន្យាលក់-ទិញជាស្ថាពរ។ ដោយឡែកចំពោះអតិថិជនដែលបានបញ្ចប់កាតព្វកិច្ចស្រប តាមកិច្ចសន្យាលក់-ទិញជាមួយគម្រោងខាងលើ ត្រូវបន្តស្នើសុំការរៀបចំផ្ទេរកម្មសិទ្ធិផ្ទះ/យូនីត តាមគម្រោង នីមួយៗ ដោយមានកិច្ចសហការជួយសម្របសម្រួលរវាង និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ និងក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

អាស្រ័យហេតុនេះ សូមអតិថិជនរបស់គម្រោងអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ ខាងលើ ជ្រាបជាព័ត៌មាន និងចូលរួមសហការតាមការគួរ។

អានរឿងនេះព្រោះអ្នកចង់ទិញ?

តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។

ស្វែងរកផ្ទះទាំងអស់ ›
ក្រុមហ៊ុន Realestate.com.kh បានបើកសាខាថ្មីនៅបុរី ប៉េង ហួត ដើម្បីជួយដល់ការទិញ លក់ ជួល និងប្រឹក្សាយោបល់អចលនទ្រព្យ22 មិថុនាស្ពានអាកាសមរតកតេជោ នឹងបើកអោយប្រើប្រាស់ជាស្ថារពរនៅខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ2 មិថុនាចូលរួមទាំងអស់គ្នាក្នុងកម្មវិធី Cambodia Investment Forum ឆ្នាំ 20266 ឧសភា