រំលងទៅមាតិកា
ព័ត៌មាន

BKK AVENUE ទីតាំងពាណិជ្ជកម្មសម្រាប់លក់ដំបូងគេនៅបឹងកេងកង១ ដោយ Le Condé BKK1

Le Condé BKK1 មានមោទនភាពក្នុងការណែនាំគម្រោងថ្មីគឺ BKK AVENUE ដែលជាគម្រោងមានសក្តានុពលក្នុងការបន្ថែមរសជីវិតជាមួយនឹងបទពិសោធន៍នៃការរស់នៅដែលមិនធ្លាប់មានពីមុនមក។ វាគឺជាទីតាំងពាណិជ្ជកម្មស…

25 ឧសភា 2021Updated 6 មិថុនា 2022អាន 1 នាទី16,994 អ្នកអានចែករំលែកFacebookLinkedInXEmail

Le Condé BKK1 មានមោទនភាពក្នុងការណែនាំគម្រោងថ្មីគឺ BKK AVENUE ដែលជាគម្រោងមានសក្តានុពលក្នុងការបន្ថែមរសជីវិតជាមួយនឹងបទពិសោធន៍នៃការរស់នៅដែលមិនធ្លាប់មានពីមុនមក។

វាគឺជាទីតាំងពាណិជ្ជកម្មសម្រាប់លក់ដំបូងគេក្នុងតំបន់បឹងកេងកង ក្នុងគម្រោងខុនដូ ដែលស្ថិតនៅក្នុងទីតាំងសំខាន់នៃរាជធានីភ្នំពេញ។

ថ្ងៃបើកសម្ពោធន៍ជាផ្លូវការនៃ BKK AVENUE នឹងធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ ចាប់ពីម៉ោង២រសៀល នៅការិយាល័យលក់ Le Condé BKK1។

មានទីតាំងស្ថិតនៅតំបន់ប្រជុំជនចម្រុះ Le Condé BKK1 បង្កើត BKK AVENUE ឡើង ក្នុងគោលបំណងដើម្បីអោយក្លាយទៅជាគម្រោងពាណិជ្ជកម្មដ៏អស្ចារ្យមួយនៅតំបន់កណ្តាលនៃសង្កាត់បឹងកេងកង១ សម្រាប់ការធ្វើពាណិជ្ជកម្ម មានដូចជាហាងម្ហូបអាហារ និងភេសជ្ជៈ ហាងទំនើប ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ និងម៉ាកល្បីៗជាច្រើនទៀត។

ជាទូទៅ តំបន់បឹងកេងកង១ ត្រូវគេស្គាល់ថាជាតំបន់ដែលមានសក្តានុពលខ្ពស់បំផុតក្នុងទីក្រុងភ្នំពេញ ដោយក្នុងនោះពោពេញចម្រុះទៅដោយ អង្គការអន្តរជាតិ អគារពាណិជ្ជកម្មធំៗ ស្ថាប័នរដ្ឋ ក្រសួង ស្ថានទូត និងសាលារៀនកម្រិតអន្តរជាតិជាច្រើន។ លើសពីនេះទៀត បឹងកេងកង១ គឺជាប្រភពនៃម៉ាកល្បីៗកម្រិតពិភពលោក ហាងទំនើបៗ ភោជនីយដ្ឋាន ហាងម្ហូបអាហារ និងភេសជ្ជៈលំដាប់អន្តរជាតិ ធនាគារ និងកន្លែងល្បីៗជាច្រើន។

ស្ថិតនៅជាន់ផ្ទាល់ដីនៃអគារខុនដូទំនើបមួយ BKK AVENUE មានត្រឹមតែ ១៦​ទីតាំងប៉ុណ្នោះ ដែលក្នុងនោះមានទំហំចាប់ពី ៥១ ទៅ ១០០ ម៉ែត្រការ៉េ និងកម្ពស់ដល់ទៅ ៥ម៉ែត្រ យ៉ាងធំទូលាយ ដែលរឹតតែផ្តល់ភាពងាយស្រួលក្នុងការរចនា និងពង្រីកទីតាំងរបស់អ្នកឲ្យកាន់តែធំទូលាយជាងមុន។

គម្រោង BKK AVENUE  ត្រូវបានរចនាឡើងជាមួយយុទ្ធសាស្ត្រសម្រាប់កម្រិតហាងលំដាប់ខ្ពស់ដែលផ្តល់បរិយាកាសពិសេសសម្រាប់បទពិសោធន៍នៃការដើរទិញទំនិញបែបកម្សាន្តសម្រាប់ប្រជាជនទូទៅ និងជាពិសេសសម្រាប់អ្នកស្នាក់នៅក្នុងគម្រោង Le Condé BKK1។ ដូចគ្នានេះដែរ គម្រោងនេះផ្តល់ភាពងាយស្រួល បត់បែនក្នុងការបូកបញ្ចូលទំហំបន្ថែមទៅតាមការចង់បាន ដែលផ្តល់លក្ខណៈពិសេសបន្ថែមទៀតក្នុងការរចនាទីតាំងរបស់អ្នក។

 

តាមការប៉ាន់ស្មាន ប្រហែលជាង៣ពាន់អ្នកដែលជាអ្នកស្នាក់នៅគម្រោង Le Condé BKK1 នៅជាន់ខាងលើនៃ BKK AVENUE ពួកគេនឹងដើរកាត់មុខហាងរបស់អ្នករៀងរាល់ថ្ងៃ នេះហើយជាគុណតម្លៃមានស្រាប់របស់គម្រោងយើង បន្ថែមទៅលើការរកស៊ីរបស់អ្នក។

ក្នុងនោះយើងមិនសូវមានបញ្ហាច្រើនលើប្រភពនៃអតិថិជនចូលមកហាងរបស់យើង តែនៅគម្រោងនេះ មានអតិថិជនច្រើនស្រាប់ដែលមានសក្តានុភាពខ្ពស់ ដែលមាននិន្នាការខ្ពស់ក្នុងការទិញផលិតផលនានាជាប្រចាំ។

ចាប់ពីឥឡូវនេះតទៅ គម្រោងយើងបើកឲ្យអតិថិជនធ្វើការកក់ទុកជាមុន មុនថ្ងៃសម្ពោធន៍មកដល់ ដោយក្នុងនោះមានតែ ១៦ទីតាំងប៉ុណ្នោះសម្រាប់លក់។ ហេតុដូចនេះ ប្រញាប់ឡើង និងធ្វើការកក់ទុកជាមុន រហូតមកដល់ពេលនេះមានមនុស្សជាច្រើនបានកក់ទីតាំងមួយចំនួនធំរួចរាល់ហើយ។

អានរឿងនេះព្រោះអ្នកចង់ទិញ?

តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។

ស្វែងរកផ្ទះទាំងអស់ ›
ក្រុមហ៊ុន Realestate.com.kh បានបើកសាខាថ្មីនៅបុរី ប៉េង ហួត ដើម្បីជួយដល់ការទិញ លក់ ជួល និងប្រឹក្សាយោបល់អចលនទ្រព្យ22 មិថុនាស្ពានអាកាសមរតកតេជោ នឹងបើកអោយប្រើប្រាស់ជាស្ថារពរនៅខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ2 មិថុនាចូលរួមទាំងអស់គ្នាក្នុងកម្មវិធី Cambodia Investment Forum ឆ្នាំ 20266 ឧសភា