រំលងទៅមាតិកា
ព័ត៌មាន

ដឹប៊ូតានិច ផាលេស ម៉ូតផ្ទះដូចរាជវាំងគ្រាន់តែលឺឈ្មោះក៏គួរឱ្យចង់រស់នៅផងដែរ

ការរស់នៅបែបឯកជនភាពផ្ទាល់ខ្លួនអមដោយម៉ូតផ្ទះដ៏ល្អឥតខ្ចោះ៣ប្រភេទគឺ ៖

26 កក្កដា 2021Updated 7 មិថុនា 2022អាន 1 នាទី18,110 អ្នកអានចែករំលែកFacebookLinkedInXEmail

ភ្នំពេញ ៖ គម្រោងថ្មី ដឹប៊ូតានិច ផាលេស ក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុនអ័រគីដេ ឌីវែលឡុបម៉ិននឹងធ្វើការបើកលក់ក្នុងពេលឆាប់ៗខាងមុខនេះ មានទីតាំងនៅក្នុងគម្រោងដឹប៊ូតានិចស៊ីធី​ ខណ្ឌជ្រោយចង្វារ ជាទីតាំងដ៏ល្អបំផុតសម្រាប់ការរស់នៅ ។

គម្រោងនេះ នឹងនាំមកជូនលោកអ្នកនូវការរស់នៅតាមបែបផែនជីវិតថ្មី ប្រកបដោយភាពរស់រវើក ស៊ីវីល័យ និងជាពិសេសគឺសម្រាប់អ្នកដែលត្រូវការ ការរស់នៅបែបឯកជនភាពផ្ទាល់ខ្លួនអមដោយម៉ូតផ្ទះដ៏ល្អឥតខ្ចោះ ៣ប្រភេទគឺ ៖

១. វីឡាទោល ដឹ អ៊ីមប្រ៊េស លេក (The Empress Lake) នៅជាប់បឹងប៊ូតានិច ដែលអាចទស្សនាផ្ទៃបឹង ដ៏ស្រស់ស្អាត ប្រកបទៅដោយបរិយាកាសដ៏ស្រស់បំព្រង ។

២. វីឡាទោល ដឹ អ៊ីមប្រ៊េស (The Empress) អតិថិជនអាចរីករាយជាមួយសួនច្បារដ៏ស្រស់ស្អាត អមដោយផ្កាគ្រប់ប្រភេទ និងចម្រុះពណ៌ នៅចំពីមុខគេហដ្ឋានរបស់លោកអ្នក ។

៣. វីឡាភ្លោះ ដឹ អ៊ីមប្រ៊េស (The Empress Twin) ម៉ូតផ្ទះត្រូវបានរចនាដោយមានការច្របាច់បញ្ចូលគ្នានូវ​សិល្បរចនា​បថនាយុគសម័យដើម នឹងរចនាបទនាពេលបច្ចុប្បន្ន ដើម្បីបង្កើតជាលំនៅដ្ឋាន ដ៏សាកសមបំផុតសម្រាប់គ្រួសារគ្រប់ជំនាន់។ ម៉ូតផ្ទះទាំងនេះត្រូវបានរៀបចំឡើងដោយយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីធានាបាននូវគុណភាព សោភណ្ឌភាព និងផាសុខភាពខ្ពស់ ។

 

គម្រោងដឹប៊ូតានិចផាលេស នឹងបើកលក់មុនសម្ពោធគម្រោងនាថ្ងៃទី៣០ ខែកក្កដា ខាងមុខនេះ ជាមួយនឹងការផ្តល់ជូនយ៉ាងពិសេសពុំធ្លាប់មានពីមុនមក ។ សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរព័ត៌មាននៅការិយាល័យលក់ផ្ទាល់ ឬទំនាក់ទំនងតាមរយះលេខទូរស័ព្ទ  098 73 333 ៕

អានរឿងនេះព្រោះអ្នកចង់ទិញ?

តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។

ស្វែងរកផ្ទះទាំងអស់ ›
ក្រុមហ៊ុន Realestate.com.kh បានបើកសាខាថ្មីនៅបុរី ប៉េង ហួត ដើម្បីជួយដល់ការទិញ លក់ ជួល និងប្រឹក្សាយោបល់អចលនទ្រព្យ22 មិថុនាស្ពានអាកាសមរតកតេជោ នឹងបើកអោយប្រើប្រាស់ជាស្ថារពរនៅខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ2 មិថុនាចូលរួមទាំងអស់គ្នាក្នុងកម្មវិធី Cambodia Investment Forum ឆ្នាំ 20266 ឧសភា