រំលងទៅមាតិកា
ព័ត៌មាន

ផ្សារទំនើបចំនួន ៤ បន្ថែមទៀត រំពឹងថានឹងលេចរូបរាងនៅខណ្ឌទួលគោកក្នុងឆ្នាំ ២០២១

ផ្សារទំនើប TK Avenue គីជាផ្សារទំនើបដ៏ពេញនិយមមួយសម្រាប់ការដើរទិញទំនិញ នៅក្នុងខណ្ឌទួលគោក ផ្សារទំនើបក្នុងរាជធានីភ្នំពេញមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាពិសេសនៅក្នុងខណ្ឌទួលគោក នឹងរំពឹ…

22 មករា 2021Updated 6 មិថុនា 2022អាន 1 នាទី24,945 អ្នកអានចែករំលែកFacebookLinkedInXEmail

ផ្សារទំនើប TK Avenue គីជាផ្សារទំនើបដ៏ពេញនិយមមួយសម្រាប់ការដើរទិញទំនិញ នៅក្នុងខណ្ឌទួលគោក

ផ្សារទំនើបក្នុងរាជធានីភ្នំពេញមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាពិសេសនៅក្នុងខណ្ឌទួលគោក នឹងរំពឹងថាមានផ្សារទំនើចំនួន ៤ កន្លែងបន្ថែមទៀតលេចរូបរាងឡើងនៅឆ្នាំ ២០២១នេះ បើយោងតាមរបាយការណ៍ថ្មីៗនេះរបស់ The Mall Company (TMC) ។

យោងតាមរបាយការណ៍របស់ TMC បានបញ្ជាក់ថា អចលនទ្រព្យបែបហាងទំនិញនៅក្នុងខណ្ឌទួលគោកត្រូវបានប្រមូលផ្តុំនៅភាគខាងជើងនៃតំបន់នោះដូចជាក្នុងសង្កាត់បឹងកក១ និងបឹងកក២។ ក្នុងរបាយការណ៍បានបញ្ជាក់ថាមានហាងទំនិញចំនួន ៤ កំពុងប្រតិបត្តិការនៅក្នុងតំបន់ទាំងនេះដែលមានផ្សារសហគមន៍ ១ កន្លែងលក់រាយចំនួន ២ និងផ្សារទំនើប ១ កំពុងស្ថិតក្នុងការអភិវឌ្ឍន៍។

បច្ចុប្បន្នខណ្ឌទួលគោកមានទំហំ ១៥,២៩២ ម៉ែត្រក្រឡា ឬស្មើនឹង ៤ ភាគរយនៃទំហំលក់រាយសរុបនៅក្នុងរាជធានីភ្នំពេញ។ នេះត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៧៨,៧៥៣ ម៉ែត្រក្រឡាឬ ២១ ភាគរយនៃទំហំលក់រាយរបស់ទីក្រុង នេះប្រសិនបើគម្រោងដែលបានកត់ត្រាទុកទាំងអស់ត្រូវបំពេញតាមកាលបរិច្ឆេទកំណត់នៅឆ្នាំ ២០២១ ប៉ុន្តែគួរកត់សំគាល់តួលេខឆ្នាំ ២០២១ នេះរួមមានទិន្នន័យសម្រាប់ផ្សារធំ Mega Mall ដែលកាលបរិច្ឆេទនៃការបើកដំណើរការមិនទាន់ត្រូវបានបញ្ជាក់នៅឡើយ។

ហាងទំនិញ២ដែលបង្ហាញនៅក្នុងផែនទីនៃខណ្ឌទួលគោក គឺផ្សារទំនើប TK Avenue និងផ្សារ​ Samai Square។ ហាងទំនិញដែលមានស្រាប់ទាំងនេះ មានចំនួនតិចតួច បើប្រៀបធៀបទៅនឹងទីតាំងផ្សារទំនើបធំ ៗ ដទៃទៀតនៅក្នុងរាជធានីភ្នំពេញ ដែលពួកគេផ្តោតលើទ្រង់ទ្រាយផ្សារសហគមន៍ដែលមានផ្លូវខាងមុខ និងមានចំណតរថយន្ត / ចូលងាយស្រួល នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន TMC។

របាយការណ៍របស់ក្រុមហ៊ុន The Mall បានបង្ហាញថាការអភិវឌ្ឍន៍នាពេលអនាគតវាស្រដៀងគ្នាទៅនឹងផ្សារTK Avenue រឺផ្សារ Big Tree Mall នឹងមានប្រជាប្រិយភាព ប្រសិនបើមានភាពងាយស្រួលដូចជាចំណតរថយន្តមានសភាពងាយស្រួល លំហូរអតិថិជននិងអាចទាក់ទាញអតិថិជនក្នុងការដើរទិញទំនិញសារជាថ្មី។

យោងតាមរបាយការណ៍របស់ Google’s Mobility Report ការទិញទំនិញនៅរាជធានីភ្នំពេញមានកម្រិតទាប ៤០% ក្រោមបន្ទាប់មូលដ្ឋាននៅក្នុងប៉ុន្មានថ្ងៃបន្ទាប់ពីឧប្បត្តិហេតុ ២៨ វិច្ឆិកា។ របាយការណ៍របស់ Google’s Mobility Report បង្ហាញថាការទិញទំនិញបានវិលត្រឡប់មករកកម្រិតមុននៃឧប្បត្តិហេតុដែលមានត្រឹមតែ ១៤% ក្រោមបន្ទាត់មូលដ្ឋាន។

របាយការណ៍អំពី Google’s Mobility Report បានបង្ហាញថាមានការកើនឡើងនៃការចេញក្រៅអំឡុងពេលបុណ្យចូលឆ្នាំថ្មីដែលស្ថិតនៅកម្រិត ៦៦ ភាគរយខ្ពស់ជាងបន្ទប់មូលដ្ឋានដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃឈប់សម្រាកបុណ្យអុំទូកកាលពីខែតុលា។ ដោយសារឥរិយាបថរបស់អ្នករស់នៅទីក្រុងភ្នំពេញ រួមទាំងអ្នកដើរផ្សារ មានចំណាប់អារម្មណ៍ដើរហាងទំនិញ និងកន្លែងកំសាន្តនៅពេលដែលជម្ងឺកូវីត​ ១៩ អាចគ្រប់គ្រងបាន។

អានរឿងនេះព្រោះអ្នកចង់ទិញ?

តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។

ស្វែងរកផ្ទះទាំងអស់ ›
ក្រុមហ៊ុន Realestate.com.kh បានបើកសាខាថ្មីនៅបុរី ប៉េង ហួត ដើម្បីជួយដល់ការទិញ លក់ ជួល និងប្រឹក្សាយោបល់អចលនទ្រព្យ22 មិថុនាស្ពានអាកាសមរតកតេជោ នឹងបើកអោយប្រើប្រាស់ជាស្ថារពរនៅខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ2 មិថុនាចូលរួមទាំងអស់គ្នាក្នុងកម្មវិធី Cambodia Investment Forum ឆ្នាំ 20266 ឧសភា