+855 92 92 1000
Logo
ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​ ​២ កន្លែងនៅភ្នំពេញ​បាន​បើក​ការដ្ឋាន​សាងសង់ជាផ្លូវការ
Updated on: May 12, 2022, 3:29 a.m.
Published on: January 8, 2020, 8:52 a.m.

ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​ ​២ កន្លែងនៅភ្នំពេញ​បាន​បើក​ការដ្ឋាន​សាងសង់ជាផ្លូវការ


រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​បាន​បើក​ការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ ​ចំនួន​ ​២កន្លែងនៅ​​ត្រង់​ទីតាំង​ ​ផ្សារដើមគរ​ ​និង​មុខ​សា​លាប​ឋ​មសិ​ក្សា​សន្ធរ​ម៉ុ​ក​ ​កាលពីចុងខែធ្នូ ​ឆ្នាំ២០១៩ កន្លងទៅ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរដ្ឋបាលរាជធានីភ្នំពេញ។

ស្ពានទាំងពីរកន្លែងនេះ ត្រូវបានរដ្ឋបាល​រាជធានី​ភ្នំពេញ​ ​​គ្រោងនឹង​ស្ថាបនា​ឱ្យ​រួចរាល់​នៅ​ពាក់កណ្តាល ​ឆ្នាំ២០២០ ខាងមុខ​ ​ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ឆ្លងកាត់​ផ្លូវ​ប្រកបដោយ​សុវត្ថិភាព​ ​និង​មិន​មានការ​ប្រឈម​គ្រោះថ្នាក់​ណាមួយ​កើតឡើង​។​ ​

​ឯកឧត្ដម​ ​ឃួង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ថា​ ​មូលហេតុ​ដែល​នាំ​ឱ្យ​រដ្ឋបាល​សាលា​រាជធានី​សម្រេច​បើក​ការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​ ​២កន្លែង​នេះ​ ​គឺ​ដើម្បី​ជួយ​សម្រួល​​ចរាចរណ៍​ ​និង​ការ​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​របស់​ប្រជាពលរដ្ឋ​ ​ជាពិសេស​សិស្សានុសិស្ស​ ខណៈ​តំបន់​ទំាង​២ នេះ​មានការ​លំបាក​ក្នុង​ការ​ធ្វើដំណើរ​ថ្មើរជើងឆ្លង​កាត់​ផ្លូវ​ដោយសារតែ​ប្រឈម​នឹង​ចរាចរណ៍​មមាញឹក​។​

ឯកឧត្ដម​​ក៏បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​​នៅ​តំបន់​ទំាង​ ​២ កន្លែង​នេះ​ត្រូវ​ធ្វើ​ឱ្យ​រួចរាល់​ទាន់​តាម​ផែនការ​​ក្នុងរយៈពេល​ ​៦ ខែ​ទៀត​ ​ក្នុង​អំឡុង​ពាក់កណ្តាល​ឆ្នាំ​ ​២០២០​ខាងមុខនេះ​ ​។​ ​

​បើ​យោង​តាម​​មន្រ្ដី​ជំនាញ​បច្ចេកទេស​បានឱ្យ​ដឹង​ថា​ ​គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ ​នៅ​តំបន់​មុខ​ផ្សារដើមគរ​ ​គឺ​ឆ្លងកាត់​លើ​មហា​វិ​ថី​គីម​ ​អ៊ី​ល​សុង​ ​ខណៈ​គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​សន្ធរ​ម៉ុ​ក​វិញ​ ​គឺ​ស្ថិតនៅ​លើ​ចំណុច​ផ្លូវ​ប្រស​ព្វ​ទំាង​ ​៤ ទិស​តែម្តង​ ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​សិស្សានុសិស្ស​បាន​ឆ្លងកាត់​ផ្លូវ​នេះ​ដោយ​សុវត្ថិភាព​។​ ​

​សូម​បញ្ជាក់​ថា​ ​មកដល់ពេលនេះ​ ​រាជធានី​ភ្នំពេញ​ ​មាន​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​ ​៣ កន្លែង​ ​ហើយ​ ​គឺ​នៅ​តំបន់​ជម្ពូវ័ន្ដ​ ​ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​ ​មាន​ចំនួន​ ​២កន្លែង​ ​និង​នៅ​តំបន់​ភ្លើងស្តុប​ ​នាងគង្ហីង​ ​មាន​ចំនួន​ ​១ កន្លែង​។​ ​ទន្ទឹម​នេះដែរ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​គ្រោង​សាងសង់ផ្លូវ​ថ្មើរជើង​​ឱ្យ​បាន​ច្រើន​កន្លែង​បន្ថែម​ទៀត​ ​ដើម្បី​ឆ្លើយតបទៅការវិវត្តន៍នៃទីក្រុង ពិសេសសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ​៕​

ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android

ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!

អត្ថបទដោយ

Comments