រំលងទៅមាតិកា
ព័ត៌មាន

ក្រុមហ៊ុនពីរធំៗបានចុះអនុស្សរណៈយោគយល់លើការផ្តល់សេវាកម្មវាយតម្លៃតាមប្រព័ន្ធឌីជីថល

កាលពីពេលថ្មីៗ ក្រុមហ៊ុន វីត្រាស់អឹព្រេហ្សល ខូ អិលធីឌី ដែលជាក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ ដែលមានកេរ្តិ៍ឈ្មោះមួយក្នុងប្រទេសកម្ពុជា បានចុះអនុស្សរណៈយោគយល់ជាមួយនឹងក្រុមហ៊ុន ស៊ីប៊ីស៊ី ដើម្…

11 មិថុនា 2021Updated 6 មិថុនា 2022អាន 1 នាទី24,956 អ្នកអានចែករំលែកFacebookLinkedInXEmail

កាលពីពេលថ្មីៗ ក្រុមហ៊ុន វីត្រាស់អឹព្រេហ្សល ខូ អិលធីឌី ដែលជាក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ ដែលមានកេរ្តិ៍ឈ្មោះមួយក្នុងប្រទេសកម្ពុជា បានចុះអនុស្សរណៈយោគយល់ជាមួយនឹងក្រុមហ៊ុន ស៊ីប៊ីស៊ី ដើម្បីធ្វើសមាហរណកម្មដើម្បីបង្កើតសេវាកម្មវាយតម្លៃអចលនទ្រព្យតាមប្រព័ន្ធឌីជីថល។ 

សមត្ថផលរួមគ្នារវាងក្រុមហ៊ុនទាំងពីរនេះនឹងបង្កើតបានជា សេវាកម្មកម្មវាយតម្លៃអចលនទ្រព្យ ដែលហៅបានថា Indication Plus​​ ។ Indication Plus​​ នឹងអាចអនុញ្ញាតអោយអតិថិជន រឺដៃគូរមានតម្រូវការផ្នែក វាយតម្លៃអចលនទ្រព្យ អាចស្វែងរក និងស្នើសុំប្រើប្រាស់បាននៅលើ ផ្លេតហ្វមនៃឧបករណ៍គ្រប់គ្រងប្រវត្តិឥណទានរបស់ក្រុមហ៊ុន ស៊ីប៊ីស៊ី។ 

តាមការលើកឡើងរបស់លោក វង្ស សុខាល ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វីត្រាស់អឹព្រេហ្សល បានលើកឡើងថា  Indication Plus​​ នេះគឺជាសេវាវាយតម្លៃអចលនទ្រព្យបែបទំនើប និងត្រឹមត្រូវ ដែលអាចវិភាគ និងចេញរបាយការណ៍វាយតម្លៃអចលនទ្រព្យបឋម មានលក្ខណៈពេញលេញ និងស្វ័យប្រវត្តិ។ សេវាកម្មវាយតម្លៃតាមប្រព័ន្ធឌីជីថលមួយនេះត្រូវបានរៀបរៀងរូបមន្តដោយ

អ្នកជំនាញផ្នែកអចលនទ្រព្យ ដោយប្រើប្រាស់ស្តង់ដារវាយតម្លៃអចលនទ្រព្យអន្តរជាតិ។ Indication Plus នេះអាអនុញ្ញាតអោយ អ្នកប្រើប្រាស់អាចប្រើបានទោះបីពួកគេនៅទីណាក៏ដោយ។ 

លោក អឿ សុធារ័ត្ន នាយកប្រតិបត្តិ ក្រុមហ៊ុន ស៊ីប៊ីស៊ី បានបង្ហាញថា ប្រមាណ៥០% នៃឥនទានដែលបានផ្តល់ដល់អ្នកកម្ចីនៅលើ ទីផ្សារត្រូវបានធានាដោយអចលនទ្រព្យ ដែលដាក់ស្នើកម្ចី ដូច្នេះការស្វែងរកដឹងអំពីតម្លៃ អចលនទ្រព្យគឺមានសារៈសំខាន់ខ្លាំងក្នុងការវាយ តម្លៃឥណទាន។ បន្តទៀត លោកក៏ជឿជាក់យ៉ាង មុតមាំថាការសហការគ្នារវាងក្រុមហ៊ុនទាំងពីរ នេះនឹងនាំមកនូវប្រសិទ្ធិភាពខ្ពស់ទៅដល់ វិស័យហិរញ្ញវត្ថុផងដែរ៕​

អានរឿងនេះព្រោះអ្នកចង់ទិញ?

តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។

ស្វែងរកផ្ទះទាំងអស់ ›
ក្រុមហ៊ុន Realestate.com.kh បានបើកសាខាថ្មីនៅបុរី ប៉េង ហួត ដើម្បីជួយដល់ការទិញ លក់ ជួល និងប្រឹក្សាយោបល់អចលនទ្រព្យ22 មិថុនាស្ពានអាកាសមរតកតេជោ នឹងបើកអោយប្រើប្រាស់ជាស្ថារពរនៅខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ2 មិថុនាចូលរួមទាំងអស់គ្នាក្នុងកម្មវិធី Cambodia Investment Forum ឆ្នាំ 20266 ឧសភា