
អ្នកអភិវឌ្ឍន៍
Dara Hotels
Koh Pich,, Sangkat Tonle Bassac,, Chamkarmon, Phnom Penh
សមាជិកតាំងពីឆ្នាំ 2019
អំពី Dara Hotels
Dara Hotels [ពាក្យថាតារាជាភាសាខ្មែរមានន័យថាផ្កាយ] គឺជាឈ្មោះយីហោអាជីវកម្មផ្នែកបដិសណ្ឋារកិច្ច ដែលត្រូវបានបង្កើតឡើងដោយក្រុមវិនិយោគិនកម្ពុជា។ ពួកគេបានចាប់ផ្តើមបណ្តាក់ទុនរួមគ្នាដោយ ផ្តោតលើវិស័យបដិសណ្ឋារកិច្ចនៅក្នុងទសវត្សឆ្នាំ២០០០ បន្ទាប់ពីបានមើលឃើញពីសក្តានុពលដ៏ខ្លាំងក្លា ក្នុងវិស័យបដិសណ្ឋារកិច្ចរបស់កម្ពុជា។ ចក្ខុវិស័យរបស់ក្រុមហ៊ុនគឺការអភិវឌ្ឍន៍សណ្ឋាគារប្រណីត លំដាប់អន្តរជាតិនៅតាមទីតាំងសំខាន់ៗនៅទូទាំងប្រទេសកម្ពុជា។
ចាប់តាំងពីបានបង្កើតឡើងមក ក្រុមហ៊ុននេះបានចាប់ផ្តើមគម្រោងដំបូងរបស់ខ្លួន និងទទួលបាន ជោគជ័យបំផុត គឺការកែលម្អ និង ដាក់ឲ្យដំណើរការឡើងវិញនៃសណ្ឋាគារប្រវត្តិសាស្ត្រដ៏ល្បីល្បាញ មួយដែលមានទីតាំងស្ថិតនៅឆ្នេរឯករាជ្យក្នុងខេត្តព្រះសីហនុ ដែលប្រជាជនខ្មែរភាពច្រើនស្គាល់ និងនិយមហៅថាសណ្ឋាគារ ៧ ជាន់។
រចនាប្លង់ឡើងដោយស្ថាបត្យករបារាំងពីរនាក់ គឺលោកLeroy និង Mondet សណ្ឋាគារនេះត្រូវបានបញ្ចប់ ការសាងសង់នៅឆ្នាំ ១៩៦៤។ វាជាគម្រោងផ្ទាល់ខ្លួនរបស់សម្តេចព្រះបរមកោដ្ឋនរោត្តមសីហនុ។ សព្វថ្ងៃ សណ្ឋាគារនេះដំណើរការជាផ្លូវការក្រោមឈ្មោះ សណ្ឋាគារ Independence Hotel by Dara។ ហើយបច្ចុប្បន្ន សណ្ឋានគារនេះកំពុងស្ថិតនៅក្រោមការជួសជុលដើម្បីធ្វើឲ្យទំនើបថែមទៀត។
ក្រុមហ៊ុននេះក៏បានបន្តធ្វើការវិនិយោគលើគម្រោងបដិសណ្ឋារកិច្ច និងការស្នាក់នៅផ្សេងៗថែមទៀត រួមមានសណ្ឋាគារ Dara Airport City Hotel & Spa សណ្ឋាគារ The Sixties សណ្ឋាគារ Olympia City Hotel និងគម្រោងចុងក្រោយគឺគម្រោង The Élysée by Dara ជាគម្រោងអាផាតមិនមានរចនាបថបែប បារាំងដ៏ប្រណីតដែលមានយូនីតសរុបទាំងអស់ចំនួន ៣៧ មានទីតាំងនៅមជ្ឈមណ្ឌលកោះពេជ្រ ដែលជាបេះដូងនៃរាជធានីភ្នំពេញ៕