រំលងទៅមាតិកា

អ្នកអភិវឌ្ឍន៍

JianZhong YuTong Co.,Ltd JianZhong YuTong Co.,Ltd

Boeung Kak 2, Toul Kork, Phnom Penh

សមាជិកតាំងពីឆ្នាំ 2019

អំពី JianZhong YuTong Co.,Ltd JianZhong YuTong Co.,Ltd

ក្រុមហ៊ុនJianZhong YuTong Co.,Ltd ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ និងមានមូលដ្ឋាននៅហាងចូវ ខេត្តចឺជាំង។ ក្រុមហ៊ុនJianZhong YuTong Co.,Ltd ជាប់ឈ្មោះជាក្រមហ៊ុនលំដាប់ទីមួយថ្នាក់ជាតិរបស់ប្រទេសចិនសម្រាប់វិស័យសំណង់ និងការគ្រប់គ្រងអចលនទ្រព្យ។ ក្រុមហ៊ុនJianZhong YuTong Co.,Ltd គឺជាក្រុមហ៊ុន អចលនទ្រព្យ ដ៏លេចធ្លោមួយនៅក្នុងតំបន់ដីសណ្តទន្លេ Yangtze ក្នុងប្រទេសចិន។

ក្រុមហ៊ុន JianZhong YuTong Co.,Ltd ផ្តោតសំខាន់ទៅលើការអភិវឌ្ឍ គម្រោងធំៗនៅក្នុងទីក្រុង និងគម្រោងលំនៅដ្ឋានលំដាប់ខ្ពស់ ហើយក្រុមហ៊ុន ក្រុមហ៊ុនJianZhong YuTong Co.,Ltdក៏មាននូវអចលនទ្រព្យពាណិជ្ជកម្មដែលមានតម្លៃខខ្ពស់ជាច្រើន ដូចជា ផ្សារទំនើប អគារការិយាល័យ សណ្ឋាគារ អាផាតមិន​ ផ្សារលក់ទំនិញបោះដុំ ក៏ដូចជាគម្រោលំនៅដ្ឋានជាច្រើនទៀតដោយរាប់បញ្ចូលទាំងអាផាតមេនចាប់ពីកម្រិតមធ្យម

រហូតដល់កម្រិតខ្ពស់ និង​ផ្ទះវីឡា។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបានបង្កើត គម្រោងជាច្រើនដូចជា រមណីយដ្ឋានស៊ីឈួយ (Xiushui Resort) អគារឈៀនជាំងស៊ីធី (Qianjiang New City Tower)​ និងអគារស៊ីហ៊ូណានសាន។

តាមរយៈកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តរបស់ខ្លួនជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ដែលបានចុះបញ្ជីនៅក្នុងប្រទេសចិនដទៃទៀត ដូចជាក្រុមហ៊ុនហ្គ្រេនថោន ក្រុមហ៊ុនវ៉ានខេ និងក្រុមហ៊ុនស៊ីអូអេហ្វស៊ីអូ បានជួយផ្ដល់ភាពងាយស្រួល​ និង លទ្ធភាពគ្រប់គ្រាន់សម្រាប់ក្រុម ហ៊ុនក្នុងការពង្រីកប្រតិបត្តិការទៅកាន់ប្រទេសដទៃផ្សេងទៀត។

ក្នុងឆ្នាំ២០០៤ ក្រុមហ៊ុនបានចូលមកប្រទេសកម្ពុជាជាមួយបទពិសោធ និងក្រុមអ្នកជំនាញ ការងារបច្ចេកទេសដំបូងរបស់ចិន​ ដើម្បីជួយគាំទ្រដល់គម្រោងអភិវឌ្ឍទីក្រុងនៅក្នុង ប្រទេសកម្ពុជា។ ក្រុមការងារនេះបានចូលរួមកសាងផ្លូវជាតិ១​ លេខ៣ និងលេខ៧ ហើយក៏ធ្លាប់បានចូលរួមក្នុងការសាងសង់គម្រោងព្រលានយន្តហោះថ្មីផងដែរ។

នៅឆ្នាំ២០១៨ ក្រុមហ៊ុនJianZhong YuTong Co.,Ltdបានពង្រីកការវិនិយោគលើវិស័យ អចលនទ្រព្យនៅកម្ពុជា ដោយបានបោះទុនវិនិយោគចំនួន ១០០ លានដុល្លារអាមេរិក។

ក្រុមហ៊ុនJianZhong YuTong Co.,Ltd ជាក្រុមហុនដែលទទួលស្គាល់អំពី សារៈសំខាន់នៃការអភិវឌ្ឍប្រកបដោយចីរភាព។ ដូច្នេះរាល់គម្រោងរបស់ក្រុមហ៊ុនទាំងអស់តែង មានការដាក់បញ្ចូលនូវធម្មជាតិបៃតងទៅក្នុងប្លង់សាងសង់ដើម្បីផ្តល់នូវបរិស្ថានរស់នៅប្រកបដោយ

គុណភាព និងផាសសុកភាពល្អ។ ក្រុមហ៊ុនក៏មានការប្ដេជ្ញាចិត្តក្នុងការគោរព ទៅតាមស្ដង់ដារកំណត់អន្ដរជាតិចំពោះវិស័យសំណង់ និង ការគ្រប់គ្រងអចលនទ្រព្យ។

អចលនទ្រព្យ