រំលងទៅមាតិកា
ព័ត៌មាន

ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យថ្មីមួយទៀតចាប់ផ្តើមឈានជើងចូលកម្ពុជា

ក្រុមហ៊ុន Prestige Homes Cambodia បានឈានជើងចូលប្រឡូកក្នុងទីផ្សារអចលនទ្រព្យកម្ពុជាកាលពី ដើមសប្ដាហ៍នេះជាមួយនឹងការសម្ពោធបើកកម្មវិធីដ៏ធំបំផុត ដែលរៀបចំដោយ ឌីជេ ណាណា នៅឯអគារ Golden Tower…

2 ឧសភា 2019Updated 6 មិថុនា 2022អាន 1 នាទី16,113 អ្នកអានចែករំលែកFacebookLinkedInXEmail

ក្រុមហ៊ុន Prestige Homes Cambodia  បានឈានជើងចូលប្រឡូកក្នុងទីផ្សារអចលនទ្រព្យកម្ពុជាកាលពី ដើមសប្ដាហ៍នេះជាមួយនឹងការសម្ពោធបើកកម្មវិធីដ៏ធំបំផុត ដែលរៀបចំដោយ ឌីជេ ណាណា នៅឯអគារ Golden Tower ក្នុងរាជធានីភ្នំពេញ។

ក្រុមហ៊ុន Prestige Homes Cambodia   ជាក្រុមហ៊ុនមកពីទីក្រុងហុងកុង ដែលបានដឹកនាំដោយ លោកបណ្ឌិត Raymond Choi ជាប្រធាន និងលោក Andrew Chong ជានាយកប្រតិបត្តិ  ហើយអ្នកទាំងពីរបានចូលរួមជាអធិបតីក្នុងព្រឹត្តិការណ៍ថ្ងៃទី ២៩ ខែមេសា នេះ។ នៅក្នុងកម្មវិធីនេះមានអ្នកចូលរួមប្រហែល ៤០០ នាក់ ដែលជាអ្នកតំណាងមកពីក្រុមហ៊ុនជាច្រើននៅក្នុងវិស័យអចលនទ្រព្យកម្ពុជា។

លោក Andrew Chong បាននិយាយថា "ការទិញ ការលក់ ឬការជួលអចលនទ្រព្យ ជាទូទៅមានលក្ខណៈ សាមញ្ញតែតម្រូវឱ្យមានជំនាញ ចំណេះដឹង និងបច្ចេកទេសត្រឹមត្រូវ ដើម្បីទទួលបានអចលនទ្រព្យមួយ ពិតប្រាកដតាមតម្រូវការ។"

"ដោយមើលឃើញពីចំណុចទាំងនេះ ទើបក្រុមហ៊ុន Prestige Homes (Cambodia) Property Co. , Ltd. ត្រូវបានបង្កើតឡើង។ គោលបំណងគឺដើម្បីផ្តល់ជូនសេវាកកម្មដ៏ល្អដាច់គេមួយ ដោយផ្តោតការផ្តល់នូវ ជម្រើសអចលនទ្រព្យដ៏ល្អបំផុត រួមជាមួយសេវាកម្មឈានមុខគេសម្រាប់អតិថិជន។  

ក្រុមហ៊ុន Prestige Homes មានបំណងក្លាយទៅជភ្នាក់ងារដ៏សំខាន់មួយ សម្រាប់ទីផ្សារអចលនទ្រព្យ តម្លៃខ្ពស់នៅក្នុងប្រទេសកម្ពុជា។

នៅក្នុងព្រឹត្ដិការណ៍បើកសម្ពោធកាលពីសប្ដាហ៍មុនពិតជាបានធ្វើឱ្យមានបរិយាកាសរីករាយ ជាមួយ ការចូលរួមពីតារាចម្រៀង កញ្ញា សុគន្ធ នីសា ដែលបានបន្ថែមភាពរស់រវើក​សម្រាប់កម្មវិធីទាំងមូល។

កម្មវិធីក៏មានការសម្តែងរបាំដោយកុមារមកពី LRDE (Le Restaurant des Enfants de la Rue) ផងដែរ។

ចក្ខុវិស័យក្នុងការអភិវឌ្ឍ

ក្រុមហ៊ុន Prestige Homes Cambodia មានការិយាល័យនៅឯអគារ Golden Tower ផ្លូវលេខ ២១៥ បច្ចុប្បន្នក្រុមហ៊ុនបង្កើតភាពជាដៃគូជាមួយគម្រោង Urban Village ដែលកំពុងដ៏ធំមួយនៅក្នុង ទីក្រុងភ្នំពេញ។

តាមការអះអាង ក្រុមហ៊ុននេះចង់ក្លាយជា "ភ្នាក់ងារដែលផ្តល់សេវាកម្មចម្រុះ" សម្រាប់បំពេញទៅតាមតម្រូវការអចលនទ្រព្យទាំងអស់។

សូមចុចមើលអចលនទ្រព្យរបស់ Prestige Homes នៅលើ Realestate.com.kh។ ឬចង់ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្នុងប្រទេសកម្ពុជា!

អានរឿងនេះព្រោះអ្នកចង់ទិញ?

តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។

ស្វែងរកផ្ទះទាំងអស់ ›
ក្រុមហ៊ុន Realestate.com.kh បានបើកសាខាថ្មីនៅបុរី ប៉េង ហួត ដើម្បីជួយដល់ការទិញ លក់ ជួល និងប្រឹក្សាយោបល់អចលនទ្រព្យ22 មិថុនាស្ពានអាកាសមរតកតេជោ នឹងបើកអោយប្រើប្រាស់ជាស្ថារពរនៅខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ2 មិថុនាចូលរួមទាំងអស់គ្នាក្នុងកម្មវិធី Cambodia Investment Forum ឆ្នាំ 20266 ឧសភា