ផ្ទះជួលក្នុងទីក្រុងភ្នំពេញ៖ ទីតាំងល្អៗសម្រាប់អ្នកដែលមានបំណងជួល
អ្នកហាក់ដូចជាមានភាពលំបាកបន្តិចក្នុងការស្វែងរកលំនៅដ្ឋានសម្រាប់ជួលក្នុងទីក្រុងភ្នំពេញ ជាពិសេសប្រសិនបើអ្នកជាអ្នកទើបមករស់នៅក្នុងទីក្រុងភ្នំពេញ។ ថ្មីៗនេះតំបន់ជាច្រើនក្នុងទីក្រុងភ្នំពេញប…
ស្វែងរកតាមរយៈអចលនទ្រព្យ
ស្វែងរកតាមរយៈទីតាំង
ស្វែងរកតាមរយៈអចលនទ្រព្យ
ស្វែងរកតាមរយៈទីតាំង
អ្នកហាក់ដូចជាមានភាពលំបាកបន្តិចក្នុងការស្វែងរកលំនៅដ្ឋានសម្រាប់ជួលក្នុងទីក្រុងភ្នំពេញ ជាពិសេសប្រសិនបើអ្នកជាអ្នកទើបមករស់នៅក្នុងទីក្រុងភ្នំពេញ។ ថ្មីៗនេះតំបន់ជាច្រើនក្នុងទីក្រុងភ្នំពេញប…
![]()

![]()

អ្នកហាក់ដូចជាមានភាពលំបាកបន្តិចក្នុងការស្វែងរកលំនៅដ្ឋានសម្រាប់ជួលក្នុងទីក្រុងភ្នំពេញ ជាពិសេសប្រសិនបើអ្នកជាអ្នកទើបមករស់នៅក្នុងទីក្រុងភ្នំពេញ។
ថ្មីៗនេះតំបន់ជាច្រើនក្នុងទីក្រុងភ្នំពេញបានកំពុងតែកើនឡើងជាមួយនឹងលំនៅដ្ឋានសម្រាប់ជួលជាច្រើនដូចជា៖ វីឡាដែលមានទំហំធំៗ អាផាតមេនដែលមានសេវាកម្មគ្រប់ប្រភេទ ផ្ទះអាជីវកម្ម និងផ្ទះល្វែង ដែលយើងអាចកែកុនទៅជាហាងលក់ទំនិញ ឬរចនាទៅជាឱ្យទៅជាលំនៅដ្ឋានបែបទាន់សម័យបាន។
ក្នុងចំណោមខណ្ឌទាំង១២ក្នុងទីក្រុងភ្នំពេញ សក្ដានុពលនៃតំបន់នីមួយៗអាស្រ័យលើទីតាំងភូមិសាស្រ្ត តម្លៃដីនិងហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញដែលគាំទ្រដល់ការរស់នៅរបស់ម្ចាស់លំនៅដ្ឋាន។ ដោយសារតែកិច្ចសន្យាជួលយ៉ាងហោចណាស់មានរយៈពេល១ឆ្នាំអ្នកត្រូវប្រាកដថាអ្នកបានស្រាវជ្រាវច្បាស់លាស់មុននឹងចុះហត្ថលេខាក្នុងកិច្ចសន្យាថ្មីមួយ។
Realestate.com.kh បានធ្វើការដ៏ស្មុកស្មាញមួយនេះដើម្បីជាជំនួយដល់លោកអ្នកដោយធ្វើការប្រមូលព័ត៌មានទាំងអស់ដែលលោកអ្នកត្រូវការនៅក្នុងតំបន់សំខាន់ៗមួយចំនួនក្នុងទីក្រុងភ្នំពេញ។

បច្ចុប្បន្នខណ្ឌចំការមនគឺជាតំបន់លំនៅដ្ឋានដ៏ពេញនិយមមួយបើសិនបើយើងនិយាយអំពីជីវិតបែបទាន់សម័យ និងភាពងាយស្រួល។ ក្នុងខណ្ឌចំការមនមានសង្កាត់ចំនួន១២។ ក៏ប៉ុន្តែសង្កាត់ចំនួន៤ដែលពេញនិយមនោះគឺមានសង្កាត់បឹងកេងកង១ បឹងកេងកង២ បឹងកេងកង៣និងទួលទំពូង។ សង្កាត់បឹងកេងកង១គឺជាសង្កាត់ដែលមានប្រជាប្រិយភាពនិងមានសក្ដានុពល ជាងគេទាំងសម្រាប់ជនបរទេស និងប្រជាជនក្នុងស្រុក។
បើយោងតាមលោក រឿន វេហា តំណាងផ្នែកលក់របស់ក្រុមហ៊ុន Pin Point Real Estate បាននិយាយថាមានផ្ទះ៣ប្រភេទសម្រាប់ជួលក្នុងខណ្ឌចំការមន ផ្ទះទាំងនេះរួមមានផ្ទះល្វែង អាផាតមេន និងវីឡា។
តម្លៃជួលនៃផ្ទះល្វែងក្នុងបឹងកេងកង១ មានចន្លោះពី ៧០០ ទៅ ១,៨០០ ដុល្លារក្នុងមួយខែ។ តម្លៃនេះគឺ ជាតម្លៃ ដែលខ្ពស់ជាងសង្កាត់សំខាន់ៗដ៏ទៃទៀត។ ផ្ទះល្វែងជួលនៅបឹងកេងកង២ បឹងកេងកង៣ និងទួលទំពូងមានតម្លៃចាប់ពី ៣០០ ដុល្លារទៅទៅ ១,៣០០ ដុល្លារក្នុងមួយខែ។ ផ្ទះល្វែងដែលមានទីតាំងនៅខាងក្នុងនិងផ្ទះដែលនៅតាមបណ្ដោយផ្លូវធំៗតម្លៃអាចមានការប្រែប្រួលផ្សេងៗគ្នា។
អាផាតមេនដែលមានមួយបន្ទប់គេង ក្នុងបឹងកេងកង១មានតម្លៃប្រហែល ៨០០ ដុល្លារក្នុងមួយខែ អាផាតមេនដែលមាន២បន្ទប់គេងមានតម្លៃជាង ១,០០០ ដុល្លារក្នុងមួយខែ ហើយអាផាតមេនដែលមាន៣បន្ទប់គេងមានតម្លៃពី ២,៥០០ ទៅ ៣,០០០ ដុល្លារក្នុងមួយខែ។
ខណៈដែលបឹងកេងកង២ បឹងកេងកង៣និងទូលទំពូងតម្លៃជួលសម្រាប់អាផាតមេនដែលមាន១បន្ទប់គេងមានតម្លៃចាប់ពី ៣០០ ទៅ ៤០០ ដុល្លារក្នុងមួយខែ។
វីឡាក្នុងបឹងកេងកង១ ជាពិសេសតាមបណ្ដោយផ្លូវ៥១ និង៦៣ មានតម្លៃចាប់ពី១,៥០០ ទៅ ១០,០០០ដុល្លារក្នុងមួយខែ។ ខណៈដែលក្នុងសង្កាត់បឹងកេងកង២ និង៣ ឬទួលទំពូងមានតម្លៃចន្លោះពី ១,០០០ ទៅ ៦,០០០ ដុល្លារនេះបើតាមលោកវេហាបានលើកឡើង។
នៅក្នុងសង្កាត់បឹងកេងកង១ បឹងកេងកង២ បឹងកេងកង៣ និងទួលទំពូងគឺជាសង្កាត់ដែលមានពោរពេញ ភោជនីយដ្ឋាន ហាងកាហ្វេដែលមានយីហោល្បីៗ បារ ខារ៉ាអូខេ ក្លឹប ផ្សារទំនើប សូណា ស្ប៉ារ កន្លែងហាត់ប្រាណ សាលារៀនជាតិ និងសាលាអន្តរជាតិ ឃ្លីនិកដែលមានស្តង់ដាខ្ពស់ និងមន្ទីរពេទ្យជាច្រើនទៀត។ ដូច្នេះប្រសិនបើអ្នកចង់រស់នៅចំកណ្ដាលទីក្រុងភ្នំពេញ និងជាកន្លែងដែលមានអ្វីៗ គ្រប់យ៉ាង អ្នកគួតែជ្រើសរើសតំបន់ទាំងនេះ។


ខណ្ឌដូនពេញមានសង្កាត់ចំនួន១១ ក្នុងនោះសង្កាត់៤ក្នុងចំណោមសង្កាត់ទាំងអស់មានជនបរទេសនិងប្រជាជនក្នុងស្រុកកំពុងតែជួលរស់នៅទាំងក្នុងរយៈពេលវែង និងរយៈពេលខ្លី។ ក្នុងតំបន់ទាំងនេះមានសង្កាត់ផ្សារចាស់ ផ្សារកណ្ដាល១ ផ្សារកណ្ដាល២ និងជ័យជំនេះ។
ផ្ទះល្វែង និងអាផាតមេនអាចរកជួលបានក្នុងខណ្ឌដូនពេញ។ ផ្ទះជួលក្នុងតំបន់នេះភាគច្រើនជាប្រភេទផ្ទះជាន់ទី២ដែលបានកែប្រែពីផ្ទះចាស់ៗ ឬកែប្រែពីផ្ទះល្វែងដែលមានលក្ខណៈសមរម្យសម្រាប់ជួល។
កញ្ញា អ៊ិន ចាន់ស្រីល័ក្ខ តំណាងផ្លែកលក់របស់ក្រុមហ៊ុន Yong Yap Property បាននិយាយថាតម្លៃ ជួលក្នុងសង្កាត់សំខាន់ទាំង៤នេះមានលក្ខណៈប្រហាក់ប្រហែលគ្នា។ តម្លៃជួលសម្រាប់ផ្ទះល្វែងដែលមាន១បន្ទប់គេងមានតម្លៃចាប់ពី ៣៥០ ទៅ ៨០០ ដុល្លារក្នុងមួយខែ ផ្ទះល្វែងដែលមាន២បន្ទប់គេងមានតម្លៃចាប់ពី ៤៥០ ទៅ ១,៥០០ ដុល្លារក្នុងមួយខែ ហើយផ្ទះល្វែង ដែលមាន៣បន្ទប់គេងមានតម្លៃចាប់ពី ១,៥០០ ទៅ ២៥,០០០ ដុល្លារក្នុងមួយខែ។
នៅទីតំបន់នេះក៏មានសេវាកម្មអាផាតមេនជាច្រើនសម្រាប់ជួលដូចជា Season Apartments & Residence Co, Ltd និង Kiwi apartment។ បើយោងតាមកញ្ញាស្រីល័ក្ខបានឱ្យដឹងថាអាផាតមេនដែលមានមួយបន្ទប់គេងមានតម្លៃចាប់ពី ៦០០ ទៅ ១,២០០ ដុល្លារក្នុងមួយខែអាផាតមេនដែលមាន២បន្ទប់គេងមានតម្លៃ ១,៨០០ ដុល្លារក្នុងមួយខែ ហើយអាផាតមេនដែលមាន ៣បន្ទប់គេងមានតម្លៃរហូតដល់ពី ២,៨០០ ដុល្លារក្នុងមួយខែ។
តំបន់ទាំងនេះស្ថិតនៅតាមបណ្ដោយមាត់ទន្លេ និងនៅជិតព្រះបរមរាជវាំង។ ហើយក៏មានហាង លក់ទំនិញជាច្រើនដែលស្ថិតនៅក្នុងតំបន់នេះផងដែរដូចជា ភោជនីយដ្ឋាន បារ ហាងកាហ្វេ ផ្សាររាត្រី និងមានច្រើនទៀត។ ទាំងអស់នេះហើយដែលធ្វើឱ្យតំបន់នេះទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើង។


អ្នកជំនាញអចលនទ្រព្យរំពឹងថាខណ្ឌទួលគោនឹងក្លាយជាសង្កាត់បឹងកេងកងទីមួយទៀតនាពេលដ៏ខ្លីខាងមុខនេះ។ បច្ចុប្បន្ននេះមនុស្សជាច្រើនបានចាប់អារម្មណ៏ទៅរស់នៅក្នុងតំបន់នេះ ជាពិសេសនោះពីព្រោះវានឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងភ្នំពេញក្នុងពេលអនាគត។ លំនៅដ្ឋានក្នុងតំបន់ទាំងនេះក៏មានសក្ដានុពលសម្រាប់ទាំងគោលបំណងលំនៅដ្ឋាន និងគោលបំណងពាណិជ្ជកម្មផងដែរ។
ក្នុងខណ្ឌទួលគោកមានអចលនទ្រព្យចំនួន៣ប្រភេទដែលអាចរកជួលបាន។ អចលនទ្រព្យទាំងនោះរួមមាន ផ្ទះវីឡា អាផាតមេន និងផ្ទះល្វែង តម្លៃជួលសម្រាប់ប្រភេទអចលនទ្រព្យទាំង នេះមានការប្រែប្រួល។
តម្លៃជួលសម្រាប់ផ្ទះល្វែងអាចមានតម្លៃចាប់ពី ៣០០ ទៅ ១,៥០០ ដុល្លារក្នុងមួយខែ។
អាផាតមេនដែលមាន១បន្ទប់គេងមានតម្លៃចាប់ពី ៣០០ ទៅ ៦០០ ដុល្លារក្នុងមួយខែ។ ហើយអាផាតមេនដែលមាន ២ បន្ទប់គេងមានតម្លៃចាប់ពី៨០០ ទៅ១០០០ដុល្លារក្នុងមួយខែ។
តម្លៃជួលសម្រាប់វីឡាក្នុងខណ្ឌទួលគោកជាទូទៅមានតម្លៃចាប់ពី ៨០០ ដុល្លារឡើងទៅហើយអាចឡើងដល់ ៦,០០០ ដុល្លារក្នុងមួយខែ។
ខណ្ឌទួលគោកគឺជាតំបន់អភិវឌ្ឍន៍ថ្មីមួយនៃទីក្រុងភ្នំពេញ។ មានគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មថ្មីៗជាច្រើនកំពុងតែកើនឡើងក្នុងតំបន់ទាំងនេះ។ ទីផ្សារលំនៅដ្ឋានក៏កំពុងតែបង្វែទិសទៅតំបន់នេះផងដែរ។ ជាងនេះទៅទៀតតំបន់នេះមានភាពងាយស្រួលក្នុងការធ្វើដំណើរឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
នៅពេលដែលអ្នកចង់ជួលផ្ទះក្នុងទីក្រុងភ្នំពេញមិនថានៅក្នុងខណ្ឌដែលមានប្រជាប្រិយភាពដូចជាខណ្ឌចំការមន ខណ្ឌដូនពេញ និងខណ្ឌទួលគោក ឬក៏តំបន់ផ្សេងទៀតនោះទេ អ្នកត្រូវតែប្រាកដថាអ្នកមានប្រាក់ប៉ុន្មានហើយតម្លៃប៉ុន្មានដែលអ្នកចង់ស្វែងរក។
ជាទួទៅម្ចាស់ផ្ទះតែងតែទាមទាតម្លៃជួលខ្ពស់។ ក៏ប៉ុន្តែអ្នកត្រូវតែចេះចរចារ! ត្រូវបង្កើនការទំនាក់ទំនងល្អនិងស្នើសុំបញ្ចុះតម្លៃ ឬព្យាយាមស្នើសុំសេវាកម្ម ឬគ្រឿងសង្ហារឹមផ្សេងៗបន្ថែម។
ប្រសិនបើលោកអ្នកមិនមានពេលវេលាគ្រប់គ្រាន់ អ្នកអាចប្រើប្រាស់គេហទំព័រអចលនទ្រព្យ Realestate.com.kh ដើម្បីស្វែងរក និងប្រៀបធៀបតម្លៃអចលនទ្រព្យមួយណាដែលអ្នកពេញចិត្ត។
អ្នកក៏អាចពិចារណាដោយផ្អែកលើភ្នាក់ងារអចលនទ្រព្យវាអាចជួលដល់អ្នកបាន។ គ្រាន់តែលោកអ្នកត្រូវមានភាពច្បាស់លាស់ខ្លួនឯងថាអ្នកបានស្រាវជ្រាវ និងស្វែងរកភ្នាក់ងារជំនាញណាមួយ! ប្រសិនបើមិនដឹងថាត្រូវស្វែងរកដោយរបៀបណាទេ?
ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។

អត្ថបទដោយ

តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។
ស្វែងរកផ្ទះទាំងអស់ ›