+855 92 92 1000
Logo
ហេតុអ្វីបានជាវិនិយោគិនកាន់តែច្រើនងាកមករកការអភិវឌ្ឍអាផាតមេនដែលមានទីធ្លាធំទូលាយ?
Updated on: June 6, 2022, 5:01 p.m.
Published on: February 24, 2020, 12:36 p.m.

ហេតុអ្វីបានជាវិនិយោគិនកាន់តែច្រើនងាកមករកការអភិវឌ្ឍអាផាតមេនដែលមានទីធ្លាធំទូលាយ?


សុភមង្គលអាចកើតចេញពីកត្តាដ៏សាមញ្ញដែលមនុស្សជាច្រើនពុំសូវបានគិតដល់។ តួយ៉ាងដូចជា គ្រែគេងដ៏ធំទូលាយនិងមានផាសុកភាព​ ទីតាំងរំសាយអារម្មណ៍ផ្ទាល់ខ្លួនដែលមានភាពស្ងប់ស្ងាត់ ឬ ពន្លឺចែងចាំងដ៏ស្រាលស្រទន់របស់ព្រះអាទិត្យនាព្រឹកព្រលឹមជាដើម។ ក៏ប៉ុន្តែ អ្វីដែលមនុស្សភាគច្រើនប្រាថ្នាចង់បានបំផុតនោះគឺគេហដ្ឋានដែលផ្តល់នូវអារម្មណ៍កក់ក្តៅនិងសុភមង្គល។

ទន្ទឹមគ្នានេះដែរ ដោយសារតែសេដ្ឋកិច្ចប្រទេសកម្ពុជាបានកំពុងរីកលូតលាស់ឥតឈប់ឈរ​ពីមួយឆ្នាំទៅមួយឆ្នាំ ស្តង់ដារលំនៅដ្ឋានដែលអតិថិជនទាមទារចង់បាន ក៏មានកម្រិតកាន់តែខ្ពស់ជាងមុនផងដែរ។ បន្ថែមលើកត្តាហេដ្ឋារចនាសម័្ពន្ធជុំវិញ ទីតាំងភូមិសាស្រ្ត និងរចនាបទទាន់សម័យ កត្តាគុណភាពគឺជាចំណុចទាមទារដ៏ចំបងរបស់់អតិថិជនដែលនាំឱ្យគុណភាពអាផាតមេននាពេលបច្ចុប្បន្នឈានទៅដល់កម្រិតថ្មីមួយទៀត។ គេហដ្ឋានប្រណីតដែលមានទីធ្លាធំទូលាយបានក្លាយជាលំនៅដ្ឋានក្នុងក្តីសុបិន្តរបស់ប្រជាជនកម្ពុជា ពិសេសអ្នករស់នៅក្នុងទីក្រុង។

អាផាតមេនធំទូលាយនាំមកនូវបទពិសោធជីវិតដ៏ថ្មីសន្លាង

ទទួលបានបទពិសោធនៃការរស់នៅដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងគម្រោងខុនដូប្រណីត Prince International Plaza។ រីករាយជាមួយនឹងអាផាតមេនសម័យទំនើបពោរពេញដោយភាពច្នៃប្រឌិតខ្ពស់ ដែលនាំជីវិតលោកអ្នកឆ្ពោះទៅរកភាពសុខសាន្តនិងស៊ីវីល័យ។ យូនីតរបស់គម្រោង Prince International Plaza ផ្តល់ជូននូវទីធ្លាធំទូលាយរហូតដល់១៥៧ម៉ែត្រការ៉េ ការរចនាប្លង់ដ៏វៃឆ្លាតដែលផ្តោតសំខាន់លើមុខងារនៃបន្ទប់នីមួយៗក៏ដូចជារចនាសម្ព័ន្ធយូនីតទាំងមូល ព្រមទាំងការរចនាម៉ូដប្រកបដោយសោភ័ណភាពនិងមានផាសុកភាពខ្ពស់ ស័ក្តិសមសម្រាប់គ្រួសារដែលប្រាថ្នាចង់បានជីវិតរស់នៅប្រកបដោយគុណភាពនិងសុភមង្គល។

លំនៅដ្ឋានប្រកបដោយសោភ័ណភាព

ក្រោកពីដំណេករៀងរាល់ព្រឹកដោយអារម្មណ៍ស្រស់ថ្លានិងស្រស់ស្រាយ ក្រោមពន្លឺព្រះអាទិត្យដ៏ស្រាលស្រទន់។ រីករាយជាមួយនឹងជីវិតគ្រួសារដ៏មានសុភមង្គល ទីធ្លាលំនៅដ្ឋានដ៏ធំទូលាយ ទេសភាពដ៏ស្រស់ត្រកាល ព្រមទាំងបរិយាកាសជុំវិញដ៏រស់រវើក។ ក្លាយជាម្ចាស់អាផាតមេនដ៏ធំទូលាយរបស់ Prince International Plaza នៅថ្ងៃនេះ!

លំនៅដ្ឋានដែលនាំមកនូវភាពសុខដុមរមនា

មិនថាគ្រួសារ ឬ គូស្វាមៃភរិយាថ្មី យូនីតអាផាតមេនដ៏ធំទូលាយរបស់ Prince International Plaza នឹងនាំមកនូវអ្វីៗគ្រប់យ៉ាងដែលអ្នកប្រាថ្នាចង់បានសម្រាប់ការបើកទំព័រជីវិតថ្មីរបស់អ្នក។

ជម្រើសអាផាតមេនបត់បែនខ្ពស់សម្រាប់តម្រូវការលោកអ្នក

មិនថាលោកអ្នកចង់បានទីកន្លែងដ៏បរិសុទ្ធសម្រាប់ហាត់ប្រាណនាព្រឹកព្រលឹម សួនច្បារបរិសុទ្ធសម្រាប់កំសាន្តជាមួយបុត្រធីតា ឬទីតាំងឯកជនសម្រាប់បំពេញចំណង់ចំណូលចិត្តផ្ទាល់ខ្លួនឡើយ យូនីតនីមួយៗត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់ដើម្បីបំពេញតាមរបៀបរស់នៅផ្ទាល់ខ្លួនរបស់អ្នក។

នាពេលបច្ចុប្បន្ន អាផាតមេនដែលមានទីធ្លាធំទូលាយបានក្លាយជាជម្រើសដ៏ពេញនិយមរបស់អតិថិជន។ សូមកុំឱ្យឱកាសដ៏ពិសេសនេះរំលងផុតទៅឱ្យសោះ! គម្រោង Prince International Plaza ផ្តល់ជូននូវយូនីតច្រើនប្រភេទ ចាប់ពីស្ទូឌីយោទំហំ៥០ម៉ែត្រការ៉េ រហូតដល់អាផាតមេនបែបគ្រួសារទំហំ១៥៧ម៉ែត្រការ៉េ។

ក្រុមហ៊ុន Realestate.com.kh មានមោទកភាពក្នុងការនាំមកជូននូវការលក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale ដំបូងគេនៅក្នុងប្រទេសកម្ពុជា។

ប្រសិនបើអ្នកជាអ្នកអភិវឌ្ឍគម្រោងហើយចង់ដឹងព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖

នីន កាំង
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh

សួន ស៊ូម៉ី
+855 77 241 285
mey.soun@realestate.com.kh


ប្រសិនបើអ្នកជាតំណាងឲ្យ ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនសារព័ត៌មាន និង ធនាគារ ហើយមានបំណងចង់ចួលរួមធ្វើជាដៃគូរបស់យើងសូមទាក់ទងទៅកាន់៖

ចេង ហ៊ុយហុង
+855 98 526 671
cheng.huyhong@realestate.com.kh

ស៊ុន ប៊ុនរតនៈ
+855 17 884 161
rattanak.sun@realestate.com.kh

Comments