+855 92 92 1000
Logo
ខ័ណ្ឌសែនសុខ និងខ័ណ្ឌជ្រោយចង្វារ៖ ជម្រើសទីមួយសម្រាប់អចលនទ្រព្យ ក្នុងទីក្រុងភ្នំពេញ
Updated on: June 6, 2022, 5:00 p.m.
Published on: March 29, 2021, 9:01 a.m.

ខ័ណ្ឌសែនសុខ និងខ័ណ្ឌជ្រោយចង្វារ៖ ជម្រើសទីមួយសម្រាប់អចលនទ្រព្យ ក្នុងទីក្រុងភ្នំពេញ


បុរីណាឌី គឺជាគម្រោងអភិវឌ្ឍន៍បុរីថ្មីមួយ នៅក្នុងសង្កាត់ជ្រោយចង្វារ ជាមួយរចនាបថប្លែក សម្រាប់ការរស់នៅបែបសហគមន៍ទំនើប

ការដែលនៅតែត្រូវបន្តញាំញ៉ីពីរលកចុងក្រោយនៃជម្ងឺកូវីឌ-១៩ នៅកម្ពុជា កំពុងធ្វើឱ្យប្រជាជនទូទៅស្ថិតនៅក្នុងផ្ទះ។ ខណៈដែលប្រជាជនកាន់តែច្រើន មិនហ៊ានចេញក្រៅគេហដ្ឋានរបស់ខ្លួន ប្រជាជនកាន់តែតិចទៅៗហ៊ានចេញទៅមើលបន្ទប់តាំងបង្ហាញ សម្រាប់គេហដ្ឋានដែលខ្លួនស្រម៉ៃចង់ទិញ។ បើទោះជាបែបនេះក្ដី ការនិយមទិញផ្ទះដែលស្ថិតនៅជាប់ដី នៅតែជាជម្រើសទីមួយ សម្រាប់អ្នកស្វះស្វែងរកទិញគេហដ្ឋានជាច្រើន។

យោងតាមការស្ទង់មតិអចលនទ្រព្យឆ្នាំ២០២១ ដែលនឹងចេញផ្សាយឆាប់ៗ របស់Realestate.com.kh ប្រហែល៦៦% នៃអ្នកត្រូវបានស្ទង់មតិជាង២០០០នាក់ ជ្រើសយកទីក្រុងភ្នំពេញ ជាជម្រើសសម្រាប់ការទិញគេហដ្ឋានរបស់ពួកគេ។ ខ័ណ្ឌដែលមានការពេញនិយម នៃរាជធានីមួយនេះ សម្រាប់គេហដ្ឋានដែលស្ថិតនៅជាប់ដី រួមមានខ័ណ្ឌសែនសុខដែលមាន២២% និងខ័ណ្ឌជ្រោយចង្វារដែលមាន២១%។

សែនសុខ ជាខ័ណ្ឌដែលមានផ្ទៃដីរាបស្មើធំទូលាយ ជាមួយនឹងការកើនឡើងកាន់តែច្រើន នូវហេដ្ឋារចនាសម្ព័ន្ធដែលទ្រទ្រង់ សកម្មភាពអភិវឌ្ឍន៍ទាំងសម្រាប់ពាណិជ្ជកម្ម និងការរស់នៅ។ ពិសេស ផ្សារទំនើបអេអេនសែនសុខ មានទីតាំងស្ថិតនៅក្នុងខ័ណ្ឌមួយនេះ។ Realestate.com.khក៏ធ្លាប់បានរាយការណ៍ផងដែរថា ខ័ណ្ឌសែនសុខ ជាខ័ណ្ឌមួយដែលមាន តម្លៃលក់មេដ្យានរបស់អចលនទ្រព្យទាបបំផុតសម្រាប់ទីក្រុងភ្នំពេញ

រីឯសង្កាត់ជ្រោយចង្វារវិញ ក៏កំពុងទទួលបានចំណាប់អារម្មណ៍ជាបន្តបន្ទាប់ ពីអ្នកអភិវឌ្ឍបុរី និងខុនដូរផងដែរ។ បើទោះខ័ណ្ឌជ្រោយចង្វារ មិនត្រូវបានចាត់ទុកជាតំបន់ដែលទាក់ទាញសម្រាប់សកម្មភាពពាណិជ្ជកម្ម ខ័ណ្ឌមួយនេះបំពេញចន្លោះខ្វះខាតរបស់ខ្លួន ជាមួយនឹងសម្រស់ធម្មជាតិ និងការរស់នៅឯជាយក្រុង ដែលចាប់ផ្ដើមពេញនិយមក្នុងចំណោមអ្នកស្វះស្វែងរកគេហដ្ឋាន។ លក្ខណៈពិសេសរបស់ខ័ណ្ឌមួយនេះ ច្របាច់បញ្ចូលគ្នា បាន និងកំពុងទាក់ទាញការអភិវឌ្ឍដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន ដូចជាបុរីណាឌី។ បុរីមួយនេះ គឺជាគម្រោងអភិវឌ្ឍន៍ថ្មីមួយ ក្នុងខ័ណ្ឌជ្រោយចង្វារ ដែលចាប់យករសនិយមបែបទំនើប សម្រាប់ការរស់នៅបែបសហគមន៍ ជាមួយសោភ័ណ្ឌភាពដ៏ត្រកាល ព្រមទាំងដើមផ្កាសាគូរ៉ារីកស្គុះស្គាយក្នុងបរិវេណបុរី ដែលនេះគ្រាន់តែជាលក្ខណៈពិសេសត្រួសៗរបស់បុរីនេះតែប៉ុណ្ណោះ។

គួរឱ្យចាប់អារម្មណ៍ផងដែរ ការស្ទង់មតិក៏បានប្រមូលទិន្នន័យដែរថា អ្នកចូលរួមស្ទង់មតិកម្ពុជា មានការពេញនិយមជាខ្លាំង ចំពោះប្រភេទអចលនទ្រព្យ ជាដីធ្លី និងផ្ទះជាប់ដី នៅពេលដែលយើងនិយាយពីជម្រើសអចលនទ្រព្យរបស់ពួកគេ។ ប្រហែល៤៥% ជ្រើសយកដីធ្លី ជាប្រភេទអចលនទ្រព្យ ដែលពួកគេទំនងនឹងទិញបំផុត។ គេហដ្ឋានជាប់ដី មានដូចជាផ្ទះប្រភេទShophouse និងផ្ទះវីឡា ទទួលបានការគាំទ្រ២២% និង១៦% តាមលំដាប់លំដោយ។

គេហដ្ឋានប្រភេទអាផាតឺមិនយូនីធ ជាជម្រើសគេហដ្ឋានពេញនិយមចុងក្រោយ សម្រាប់ប្រជាជនកម្ពុជាដែលត្រូវបានស្ទង់មតិ ជាមួយនឹងលទ្ធផល១៣%។ ៤% នៃអ្នកដែលនៅសេសសល់ ពេញចិត្តជម្រើសអចលនទ្រព្យសម្រាប់ពាណិជ្ជកម្ម ឬឧស្សាហកម្ម។ ទោះបីជាបែបនេះក្ដី អ្នកទិញបរទេស ដែលចូលរួមក្នុងការស្ទង់មតិនេះដែរនោះ មានច្រើនលើសលប់ ដែលជ្រើសយកប្រភេទអាផាតឺមិនយូនីធ ជាជម្រើសដំបូង ដែលយើងមិនគួរចម្លែកចិត្តឡើយ ដោយសារជនបរទេសមិនត្រូវបានអនុញ្ញាត្តឱ្យក្លាយជាម្ចាស់កម្មសិទ្ធផ្ទះជាប់ដីនោះទេ នៅកម្ពុជា។

ប្រជាជនកម្ពុជាភាគច្រើន នៅតែចាប់អារម្មណ៍ក្នុងការទិញអចលនទ្រព្យ ខណៈមួយភាគបី ជ្រើសយកជម្រើសសន្សំប្រាក់ សម្រាប់ការទិញ ឬវិនិយោគនៅពេលអនាគតវិញ។ ភាពធ្ងន់ធ្ងរ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅតែបន្តជះឥទ្ធិពលដល់ប្រជាជនទូទាំងប្រទេស ដែលធ្វើឱ្យអ្នកត្រូវបានស្ទង់មតិ ដែលមានចំណាប់អារម្មណ៍ចង់ទិញផ្ទះថ្មី បញ្ជាក់ក្នុងការស្ទង់មតិថា ពួកគេមិនច្បាស់ថាពួកគេនឹងទិញអចលទ្រព្យទាំងនោះនៅពេលណានោះឡើយ។

បើទោះជាមានការធ្លាក់ចុះសកម្មភាពទិញដូរអចលនទ្រព្យ គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល មិនត្រូវបានផ្អាកឡើយ។ វាត្រូវបានអះអាងថា ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវថ្នល់ គឺជាការអភិវឌ្ឍសម្រាប់ជំនាន់ក្រោយ ក៏ដោយសារតែការអភិវឌ្ឍបែបនេះ នឹងត្រូវការច្រើនឆ្នាំ បើមិនច្រើនទស្សវត្សទេនោះ ក្នុងការទទួលបានផលពីការវិនិយោគមកវិញ។ រដ្ឋាភិបាល ដែលកំពុងបន្តការអភិវឌ្ឍរយៈពេលវែង កំលុងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច កំពុងរក្សាបាននូវសក្ដានុពលនាពេលអនាគត សម្រាប់អចលនទ្រព្យជាប់ដីជាច្រើន នៅក្នុង និងជុំវិញរាជធានីភ្នំពេញ។

Comments