
អ្នកអភិវឌ្ឍន៍
បុរីហ្គាឡាក់ស៊ី 11
Street 217, in front of Prek Chrey Market,, Spean Thma, Dangkao, Phnom Penh
សមាជិកតាំងពីឆ្នាំ 2019
អំពី បុរីហ្គាឡាក់ស៊ី 11
គម្រោង Borey Galaxy 11 គឺជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបសហគមន៍ដែលភាគច្រើនស្គាល់ថាបុរី។ គម្រោង Borey Galaxy 11 ត្រូវបានបង្កើតឡើងដោយលោក ហេង ពិសិទ្ធិ ដែលជាអ្នកជំនាញអចលនទ្រព្យ។
លោក ហេង ពិសិទ្ធិ ចង់ផ្ដល់ឲ្យនូវបទពិសោធន៍រស់នៅដ៏ល្អមួយ និង ផ្ទះសម្បែងដែលមានគុណភាពខ្ពស់ទៅដល់អតិថិជនគោលដៅរបស់គាត់ដែលភាគច្រើនជាជនជាតិខ្មែរ ដែលមានជីវភាពមធ្យម។ លោកបានបង្កើតគម្រោង Borey Galaxy 11 ដោយសារលោកមើលឃើញពី ចន្លោះខ្វះខាតក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងគម្រោងលំនៅដ្ឋានដែលមានតម្លៃសមរម្យដទៃផ្សេងទៀត បើប្រៀបធៀបជាមួយគម្រោងបុរីធំៗ មានតម្លៃថ្លៃ ដែលគម្រោងទាំំងអស់នោះមានការរៀប ចំហេដ្ឋារចនាសម្ព័ន្ធបានល្អ។
លោក ហេង ពិសិទ្ធិ មានមហិច្ឆតាចង់បញ្ចប់គម្លាតនេះតាមរយៈការអភិវឌ្ឍ ន៍គម្រោងលំនៅដ្ឋានដែលមានគុណភាពល្អ មានរៀបចំហេដ្ឋារចនាសម្ព័ន្ធបានល្អ ដែលមានដូចជា សួនច្បារ អាងហែលទឹក កន្លែងហាត់ប្រាណ និង កន្លែងចតរថយន្ដសមរម្យ ប៉ុន្ដែនៅតែធានាបាននូវ តម្លៃសមរម្យសម្រាប់អតិថិជនដែលជាជនជាតិខ្មែរមានជីវភាពសមរម្យរបស់គាត់។