+855 92 92 1000
Logo
ក្រុមហ៊ុន BRCM ធ្វើជាម្ចាស់ឧបត្ថម្ភកម្មវិធីពានរង្វាន់អចលនវត្ថុឆ្នាំ២០១៨
Updated on: June 6, 2022, 5:03 p.m.
Published on: June 21, 2018, 7:34 p.m.

ក្រុមហ៊ុន BRCM ធ្វើជាម្ចាស់ឧបត្ថម្ភកម្មវិធីពានរង្វាន់អចលនវត្ថុឆ្នាំ២០១៨


ក្រុមហ៊ុន Belt Road Capital Management (BRCM) គឺជាក្រុមហ៊ុនផ្គត់ផ្គង់មូលធនឯកជនដែលមានទីស្នាក់ការនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជាដោយផ្តោតការវិនិយោគនៅក្នុងអនុតំបន់ទន្លេ មេគង្គរួមមាន៖ ប្រទេកម្ពុជា មីយ៉ានម៉ា ឡាវ ថៃ និងវៀតណាម។ សកម្មភាពចម្បងរបស់ក្រុមហ៊ុនគឺការដាក់ទុនវិនិយោគជាមួយសហគ្រាសធុនតូច និងមធ្យមដើម្បីគាំទ្រដល់ការរីកចម្រើនប្រកបដោយនិរន្តរភាព និងការពង្រីកចូលនៅកាន់ទីផ្សារថ្មីៗ។

ក្រុមហ៊ុន BRCM មានក្រុមការងារដែលមានបពិសោធន៍ខ្ពស់លើការគ្រប់គ្រងសហគ្រាសធុនតូច និងមធ្យមនិងការផ្តល់ការប្រឹក្សាលើការរំលាយក្រុមហ៊ុនបញ្ចូលគ្នានិងការទិញយកក៏ដូចជាការណែនាំវិនិយោគិនក្នុងតំបន់។ បន្ថែមពីនេះក្រុមហ៊ុនការផ្តល់ការគាំទ្រជាយុទ្ធសាស្រ្តដល់ក្រុមហ៊ុនជាដៃគូដើម្បីទទួលបានការប្រើប្រាស់ជាសកលរួមទាំងសមត្ថភាពក្នុងការអភិវឌ្ឍន៍ និងការប្រតិបត្តិផែនការឲ្យកាន់តែមានសក្តានុពលភាព។ បន្ថែមពីនេះទៀតក្រុមហ៊ុនក៏វិនិយោគលើវិស័យអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធផងដែរ។

នៅក្នុងឆ្នាំនេះ BRCM បានធ្វើការវិនិយោគនៅក្នុងអនុតំបន់ទន្លេមេគង្គ។ នៅខែមករាឆ្នាំ២០១៨ក្រុមហ៊ុនBRCMបានសហការនិងបានវិនិយោគទឹកប្រាក់ចំនួន ១.៨លានដុល្លារអាមេរិកជាមួយ ក្រុមហ៊ុន Digital Classified Group (DCG) ដែលជាក្រុមហ៊ុនធំរបស់ក្រុមហ៊ុន Realestate.com.kh ដែលជាទីភា្នក់ងារទីផ្សារនិងអចលនទ្រព្យអ៊នឡាញនាំមុខគេនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន DCG ក៏បានធ្វើការប្រតិបត្តិការនៅក្នុងប្រទេស ឡាវ ប៉ាពូញូហ្គីណេ និងហ្វីជីផងដែរ។

នៅខែមេសាឆ្នាំ២០១៨ ក្រុមហ៊ុនBRCM បានវិនិយោគទឹកប្រាក់ចំនួន៧លានដុល្លារអាមេរិកទៅក្រុមហ៊ុន Oway Group ដែលជាក្រុមហ៊ុនគ្រប់គ្រងសេវាកម្មធ្វើដំណើរតាមអ៊នឡាញឈាន មុខគេ នៅក្នុងប្រទេសភូមា ដែលធ្វើប្រតិបត្តិការលើប្រព័ន្ធអ៊ីនធឺណេតតាមរយៈវេបសាយ oway.com.mm និង Oway Ride ដែលធ្វើប្រតិបត្តិការលើការធ្វើដំណើរ និងដឹកជញ្ជូន។ ការវិនិយោគនៅក្នុងក្រុមហ៊ុន Oway គឺជាផ្នែកមួយនៃទុនវិនិយោីគ១៤.៧លានដុល្លារអាមេរិកដែលរួមបញ្ចូលជាមួយក្រុមហ៊ុនពាណិជ្ជកម្មចម្រុះរបស់ជប៉ុន Daiwa ក៏ដូចជាសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ផងដែរ។

BRCM មានទិសដៅធ្វើជាក្រុមហ៊ុនវិនិយោគលំដាប់ខ្ពស់នៅក្នុងអនុតំបន់ទន្លេមេគង្គហើយមានមោទនភាពយ៉ាងខ្លាំងក្នុងការធ្វើម្ចាស់ឧបត្ថម្ភធំដល់កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨។ BRCM ចាត់ទុកព្រឹត្តិការណ៍ពានរង្វាន់នេះជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ហើយជាយុទ្ធសាស្រ្តផ្សព្វផ្សាយដ៏មានប្រសិទ្ធិភាព និងឧត្តមភាពនៅក្នុងវិស័យនេះ៕

ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលនៅក្នុងក្រុងភ្នំពេញសូមចូលទៅកាន់ Realestate.com.kh

Comments