+855 92 92 1000
Logo
ទស្ស​នា​វដ្តីអចលនទ្រព្យកម្ពុជាលេខ ៩ ​ ចេញ​ផ្សាយជា​ផ្លូវ​ការ​ហើយ​នា​សប្តាហ៍នេះ​
Updated on: June 6, 2022, 5:02 p.m.
Published on: June 4, 2019, 9:48 a.m.

ទស្ស​នា​វដ្តីអចលនទ្រព្យកម្ពុជាលេខ ៩ ​ ចេញ​ផ្សាយជា​ផ្លូវ​ការ​ហើយ​នា​សប្តាហ៍នេះ​


ទស្សនាវដ្ដីអចលនទ្រព្យកម្ពុជាត្រូវបានបោះពុម្ពផ្សាយបន្តបន្ទាប់គ្នាចំនួន ៨ លើករួចមកហើយ នៅក្នុងសប្តាហ៍នេះទស្សនាវដ្ដីអចលនទ្រព្យកម្ពុជាលេខ៩បានចេញផ្សាយជាផ្លុវការសម្រាប់ឆ្នាំ ២០១៩។

នៅក្នុងការបោះពុម្ភផ្សាយលេខ ៩ នេះ ទស្សនាវដ្តីថ្មីនេះមានសម្រង់លម្អិត​​​​ព័ត៌​មាន ដែលបានផ្តោតសំខាន់​​លើ​វិ​ស័យ​សំ​ណង់​ និង​លំ​នៅ​ដ្ឋាន​នៅ​ក្នុងប្រទេសកម្ពុជា​ ដែលព័ត៌មានទាំងនេះនឹងក្លាយ ជា​មូល​ដ្ឋាន​នៃ​ការ​សម្រេច​ចិត្ត​របស់ប្រ​ជាជន​កម្ពុជា និង​វិនិយោគិន។

របាយ​ការណ៍​នេះ​រួម​បញ្ចូល​ព័ត៌​មាន​ច្រើន​ប្រ​ភេទ​រាប់​ចាប់​ពី​កិច្ច​សម្ភាសន៍​អ្នក​ជំ​នាញ​ ប្រ​វត្តិ​ក្រុម​ហ៊ុន​ និង​អត្ថ​បទ​បែបវិ​ភាគ​ស៊ី​ជម្រៅ​ ដើម្បី​ផ្តល់​ជូន​មិត្ត​អ្នក​អាន​ពី​ព័ត៌​មាន​ថ្មី​ចុង​ក្រោយ​អំ​ពី​វិស័យ​អចលន​ទ្រព្យ​កម្ពុជា​ដែលជា​​វិ​ស័យ​ស្នូល​មួយ​ក្នុង​ការ​ជំ​រុញ​កំ​ណើន​សេដ្ឋ​កិច្ច។

ទស្ស​នាវដ្តី​របស់​យើង​ទាំង​ស្រុង​នឹង​អាច​រក​អាន​បាន​ដោយ​ឥត​គិត​ថ្លៃ​នៅលើប្រព័ន្ធអនឡាញ។ លោក​អ្នក​គ្រាន់​តែ​ចូល​ទៅ​កាន់​គេហ​ទំ​ព័រ​របស់​យើង​ ហើយ​ទាញ​យក​ទស្សនាវដ្ដីឥលូវ​នេះ​ជា​ការ​ស្រេច។​

លើសពីនេះទស្សនាវដ្ដីរាប់ពាន់ក្បាល ក៏មានបោះពុម្ភផ្សាយ និងចែកចាយបន្តនៅ​ការិ​យា​ល័យ​ភ្នាក់​ងារ​អចលន​ទ្រព្យ​  ហាង​កា​ហ្វេ សណ្ឋា​គារ និង ក្រុមហ៊ុននានានៅក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្ត​។

បើពិនិត្យពីស្ថានភាពនៃទីផ្សារអចលនទ្រព្យកម្ពុជានៅពេលបច្ចុប្បន្ននេះ វិស័យ​នេះ​បាន​រីក​ចម្រើន​យ៉ាង​ខ្លាំង​នៅ​រយៈ​ពេល​ពីរ ទៅ បី​ឆ្នាំ​ចុង​ក្រោយ​នេះ តាម​រយៈ​កំ​ណើនគម្រោង​​​សំ​ណង់អគារ​ និង​​ទុន​វិនិយោគដ៏ច្រើនពីសំណាក់វិនិយោគិនអន្តរជាតិ​។ ចំណែកវិនិយោគិន និងអ្នកទិញក្នុងស្រុកបោះទុនលើវិស័យនេះច្រើនគួរឲ្យកត់សម្គាល់ផងដែរ។

អ្នក​ជំ​នាញ​ក្នុង​វិស័យ​នេះ​បាន​ព្យាករណ៍​ថា វិស័យ​ស្នូល​សម្រាប់​ជំ​រុញ​កំ​ណើន​សេដ្ឋ​កិច្ច​កម្ពុជា​មួ​យ​នេះ​នឹង​បន្ត​រីក​ចម្រើន​ជា​លំ​ដាប់​ ហើយកម្ពុជា​​នឹង​ក្លាយ​ជា​ទី​តាំង​​​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​​មួយ​នៅ​ក្នុង​តំ​បន់​អា​ស៊ាន​។

ព័ត៌​មាន​លម្អិត​ទាំង​ទិន្ន​ន័យ និង​ការ​ស្រាយ​បំ​ភ្លឺ​ស្តី​ពី​វិ​ស័យ​អចល​ន​ទ្រព្យ​កម្ពុជា​នៅ​ក្នុង​ទស្សនា​វដ្តី​នេះ​ គឺ​ជា​អ្វី​ដែល​ប្រ​ជាជន​កម្ពុជា និង​វិនិយោគិន​មិន​ត្រូវ​មើល​រំ​លង​ ហើយ​យើង​រំ​ពឹង​ថា​ វា​នឹង​ដើរ​តួរ​នា​ទី​សំ​ខាន់​សម្រាប់​ពាណិជ្ជ​ករ​នៅ​កម្ពុជា។

សូម​ទាញ​យក​ទស្សនា​វដ្ឋី​របស់​យើង​ឥ​លូវ​នេះ! 

 

Comments