+855 92 92 1000
Logo
ទូរទស្សន៍ Smart TV ល្អបំផុតសម្រាប់សណ្ឋាគារ និងខុនដូប្រណិតនៅកម្ពុជា
Updated on: June 6, 2022, 5:02 p.m.
Published on: December 18, 2018, 11:11 p.m.

ទូរទស្សន៍ Smart TV ល្អបំផុតសម្រាប់សណ្ឋាគារ និងខុនដូប្រណិតនៅកម្ពុជា


 

ការអភិវឌ្ឍអចលនទ្រព្យថ្មីៗបានរីកដុះដាលយ៉ាងច្រើននៅទូទាំងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កំណើននេះកំពុងជំរុញទីផ្សារខុនដូ និងសណ្ឋាគារឲ្យកាន់តែប្រសើរឡើង!

លោក Julien Lussiez ប្រធានស្ដីទីផ្នែកទីផ្សារនៃក្រុមហ៊ុន SingMeng Telemedia បាននិយាយថាភាពរីកចម្រើននៃទីផ្សារទាមទារឲ្យមានតម្រូវការថ្មីនៅក្នុងទីផ្សារកម្ពុជា ហើយតម្រូវការថ្មីនេះកំពុងត្រូវការដំណោះស្រាយសមស្របមួយ។ ឆ្លើយតបនឹងតម្រូវការនេះ លោក Lussiez លើកឡើងថាក្រុមហ៊ុន SingMeng Telemedia អាចផ្គត់ផ្គល់រាល់សេវាកម្មទាំងអស់ដែលពួកគេត្រូវការ។

ក្នុងបរិបទមួយដែលសេដ្ឋកិច្ចកម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័សវាហាក់មិនមានអ្វីគួរអោយភ្ញាក់ ផ្អើលទេ ដែលទីផ្សារខុនដូប្រណីត និងសណ្ឋាគារស្តង់ដារកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស។ ស្របពេលជាមួយគ្នានេះការងារមួយដែលត្រូវតែធ្វើឲ្យបានគឺការស្វែងយល់អំពីតម្រូវការពិតប្រាកដ និងផ្តល់ដំណោះស្រាយឲ្យបានត្រឹមត្រូវ។

ជាមួយក្រុមហ៊ុន SingMeng Telemedia  យើងអាចបំពេញតាមតម្រូវការរបស់អតិថិជនបាន នេះក៏ដោយសារយើងមានកិច្ចសហការ និងទំនាក់ទំនងល្អរវាងក្រុមការងារផ្នែកលក់ ផ្នែកបច្ចេក ទេស និងផ្នែកទីផ្សារ។

នេះគឺជាសមិទ្ធផលដ៏ធំធេងមួយសម្រាប់ក្រុមហ៊ុនរបស់យើង ដែលអាចផ្តល់នូវសេវាកម្ម Triple Play Solution  (អ៉ីនធើណេត + ទូរទស្សន៍ + ទូរសព្ទ VoIP) ដំបូងគេនៅក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាង ណាក៏ដោយ យើងនៅតែបន្តនូវគោលគំនិតមួយថាយើងត្រូវតែផ្តោតការយកចិត្តទុកដាក់បន្ថែម ទៀត ហើយភាពជោគជ័យគឺជាកាបន្តធ្វើជាប់ជានិច្ច។

កាលពីពីរឆ្នាំកន្លងទៅនាយកប្រតិបត្តិរបស់ក្រុមហ៊ុន SingMeng Telemedia លោកស្រី Sarah Wang បានកំណត់ទិសដៅសម្រាប់ក្រុមហ៊ុនថា “ធ្វើជាផ្ទះមួយប្រកបដោយភាពច្នៃប្រឌិត និងធ្វើឱ្យកម្ពុជាក្លាយជាកន្លែងល្អប្រសើរសម្រាប់ការរស់នៅ”។ ហើយយើងតែងតែខិតខំប្រឹងប្រែងធ្វើឱ្យគំនិតដ៏ល្អមួយនេះកើតជាផ្លែផ្កា។

'ទូរទស្សន៍ Smart TV របស់យើងគឺជាជំហានដំបូងនៃគម្រោងធំ (Smart Community)។ សេវាកម្មបដិសណ្ឋារកិច្ចដ៏ឆ្លាតវៃនេះជាចំណុចឆ្លើយតបជាមួយនឹងភាពជាក់ស្តែងនៃការរស់នៅ។ សណ្ឋាគារនិងខុនដូប្រណិតត្រូវការលើសពីដំណោះស្រាយរួមគ្នាមានស្តង់ដារគុណភាព។ មានន័យថាពួកគេចង់ពង្រឹងម៉ាកយីហោរបស់ពួកគេផ្សព្វផ្សាយសេវាកម្មរបស់ពួកគេ និងស្វែងរកមធ្យោបាយថ្មីដើម្បីទំនាក់ទំនងជាមួយអតិថិជនរបស់ពួកគេ។

សណ្ឋាគារ និងខុនដូប្រណិតមួយចំនួនកំពុងស្វែងរកដំណោះស្រាយកម្រិតខ្ពស់នេះ។ ដូចនេះ គឺជាការទទួលខុសត្រូវរបស់យើង ដើម្បីបង្ហាញពីអត្ថប្រយោជន៍នៃសេវាកម្ម ដែលយើងអាចផ្តល់ ជូនបាន។

'ទូរទស្សន៍ Smart TV សម្រាប់ខុនដូ និងសណ្ឋាគារ (Hotel-Condominium TV) ដើរតួយ៉ាងសំខាន់លើសពីប៉ុស្តិ៍ទូរទស្សន៍ធម្មតា និងមានរូបភាពដែលមានគុណភាពខ្ពស់។ ជាទូរទស្សន៍ឌីជីថលឈានមុខគេ Smart TV នឹងអាចធ្វើឲ្យភ្ញៀវរបស់អ្នកពេញចិត្តជាមួយការប្រើសេវាកម្មគ្រប់យ៉ាងនៅក្នុង សណ្ឋាគារ និងខុនដូរបស់អ្នក។ ក្រុមការ ងាររបស់យើងមានបទពិសោធន៏ខ្ពស់ក្នុងការរៀបចំប្រព័ន្ធ ទូរទស្សន៍តាមតាមការចង់បាន សម្រាប់​សណ្ឋាគាររបស់អ្នក។ តាមរយៈប៉ុស្តិ៍ណាមួយ ឬប្រភេទ ទូរទស្សន៍ណាមួយ ដែលអ្នកចង់បាន យើងនឹងជួយឲ្យភ្ញៀវស្នាក់នៅក្នុងសណ្ឋាគាររបស់អ្នកទទួលបានបទពិសោធន៍នៃការកំសាន្ត និងការទទួលបានព័ត៌មាន ដែលមានប្រយោជន៍។

ស្វែងយល់បន្ថែមអំពីសេវាកម្មបដិសណ្ឋារកិច្ចដ៏ឆ្លាតវៃនេះ: http://smtelemedia.com/s-hotel/

ភ្ជាប់ទំនាក់ទំនងជាមួួយពួកយើងដោយចុះឈ្មោះជាមួយនឹងព្រឹត្តិបត្តិព័ត៌មានអេឡិចត្រូនិករបស់យើង!
ស្វែងរកអចលនទ្រព្យសម្រាប់លក់ជួលតាមរយៈ Realestate.com.kh!

Comments