+855 92 92 1000
Logo
ឯកសារផ្លូវច្បាប់សំខាន់ៗអ្នកត្រូវយល់ដឹងមុនពេលសម្រេចចិត្តទិញផ្ទះក្នុងបុរី
Updated on: June 1, 2022, 6:42 a.m.
Published on: May 10, 2018, 4:08 a.m.

ឯកសារផ្លូវច្បាប់សំខាន់ៗអ្នកត្រូវយល់ដឹងមុនពេលសម្រេចចិត្តទិញផ្ទះក្នុងបុរី


មនុស្សគ្រប់គ្នាសុទ្ធតែត្រូវការលំនៅដ្ឋានសមរម្យមួយសម្រាប់គ្រួសារ។ បច្ចុប្បន្នលំនៅដ្ឋានក្នុងបុរីមានការពេញនិយមខ្លាំងពីសំណាក់ប្រជាជន​ខ្មែរ។ ប៉ុន្តែសូមចងចាំថាមិនមែនគម្រោងបុរីទាំងអស់សុទ្ធតែដូចគ្នានោះទេមានគម្រោងខ្លះក៏ស្របច្បាប់ រីឯគម្រោងខ្លះទៀតក៏មិនស្របច្បាប់ដែរ។

ដូច្នេះដើម្បីជៀងវាងពីបញ្ហា អ្នកត្រូវតែជាអ្នកទិញដ៏វ័យឆ្លាតម្នាក់។  អ្នកត្រូវតែសួររកឯកសារស្របច្បាប់មួយចំនួនសិន។

Realestate.com.kh សូមបង្ហាញពីឯកសារសំខាន់៥ប្រភេទដែលអ្នកត្រូវតែពិនិត្យជាមួយម្ចាស់គម្រោងបុរីមុនពេលអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់៖

ការចុះបញ្ជីក្រុមហ៊ុន៖

កុំខ្លាចក្នុងការស្នើសុំពិនិត្យលិខិតចុះបញ្ជីក្រុមហ៊ុនពីអ្នកអភិវឌ្ឍ។ អ្នកត្រូវសួររកលិខិតចុះបញ្ជីក្រុមហ៊ុនដើម្បីប្រាកដថាក្រុមហ៊ុនអភិវឌ្ឍន៍នោះអាចធ្វើអាជីវកម្មស្របច្បាប់បាន។

អាជ្ញាប័ណ្ណសាងសង់៖

គម្រោងដំណើរបានគឺត្រូវមានអាជ្ញាប័ណ្ណសាងសង់ពីក្រសួងដែនដីជាមុនសិន។  ដូចនេះអ្នកត្រូវស្នើសុំមើលអជ្ញាប័ណ្ណនេះមុនពេលអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់។

អាជ្ញាប័ណ្ណបុរី៖

អាជ្ញាប័ណ្ណបុរីត្រូវចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ មានអាជ្ញាប័ណ្ណនេះអាចធានាបាន ទាក់ទងនឹងគុណភាពសំណង់ ការរចនាប្លង់ ដើមទុន ផែនការលក់ និងឯកសារពាក់ព័ន្ធមួយចំនួន។

សូមចង់ចាំថាដែលអាចហៅថា "បុរី" បានទាល់តែមានគ្រប់លក្ខខណ្ឌតម្រូវរបស់ក្រសួង។

ប្លង់រឹង៖

ប្លង់រឹងរបស់គម្រោងបុរីមាន២ប្រភេទដាច់ពីគ្នាទី១គឺប្លង់រឹងមេរបស់គម្រោងទាំងមូល។ ទី២ប្លង់រឹងនៃក្បាលដីដែលបានកាត់បំបែករួចសម្រាប់ផ្ទះនីមួយៗនៅក្នុងគម្រោង។ នៅពេលអ្នកទិញ គម្រោងនេះប្លង់ដែលបំបែករួចនឹងត្រូវផ្ទេរជាកម្មសិទ្ធិរបស់អ្នក។​

ការទទួលស្គាល់ប្លង់មេរបស់គម្រោង៖

អ្នកត្រូវពិនិត្យមើលថាប្លង់មេរបស់គម្រោងបានអនុម័តដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ត្រឹមត្រូវដែរឬទេ។ បើមានភាពច្បាស់លាស់ត្រឹមត្រូវ អ្នកអភិវឌ្ឍន៍ទំនងជាមិនខ្លាចនឹងបង្ហាញឲ្យអ្នកឃើញនោះទេ។

អានអត្ថបទបន្ថែមអំពីដំណើរការផ្ទេរបណ្ណកម្មសិទ្ធនៅក្នុងប្រទេសកម្ពុជា!​
ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងសម្រាប់ជួលតាមរយៈ Realestate.com.kh

 

Comments