ថ្ងៃឈប់សម្រាកប្រចាំឆ្នាំ 2022 នៅសល់ត្រឹម21ថ្ងៃដោយកាត់ថ្ងៃទាំងនេះចេញ

28 ខែ តុលា ឆ្នាំ 2021, 15:41

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីប្រកាសស្តីពី «ប្រតិទិនឈប់សម្រាកដែលមានប្រាក់ឈ្នួលសម្រាប់កម្មករនិយោជិតឆ្នាំ២០២២» ។ សម្រាប់ថ្ងៃឈប់សម្រាកការងារក្នុងឆ្នាំ២០២២មានសរុប​២១​ថ្ងៃរួមទាំងបុណ្យជាតិនានា ៖

កាលបរិច្ឆេទ ទិវា / បុណ្យ ត្រូវនឹងថ្ងៃ

ថ្ងៃទី០១ ខែមករា

ទិវាចូលឆ្នាំសាកល (សម្រាក១ថ្ងៃ) សៅរ៍

ថ្ងៃទី០៧ ខែមករា

ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ (សម្រាក១ថ្ងៃ) សុក្រ

ថ្ងៃទី០៨ ខែមីនា 

ទិវាសិទ្ធិនារីអន្តរជាតិ (សម្រាក១ថ្ងៃ) អង្គារ

ថ្ងៃទី១៤-១៥-១៦ ខែមេសា 

បុណ្យចូលឆ្នាំខ្មែរ (សម្រាក៣ថ្ងៃ) ព្រហស្បតិ៍-សុក្រ-សៅរ៍

ថ្ងៃទី០១ ខែឧសភា

ទិវាពលកម្មអន្តរជាតិ(សម្រាក១ថ្ងៃ) អាទិត្យ

ថ្ងៃទី១៤ ខែឧសភា 

ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី (សម្រាក១ថ្ងៃ) សៅរ៍

ថ្ងៃទី១៥ ខែឧសភា

ពិធីបុណ្យវិសាខបូជា (សម្រាក១ថ្ងៃ) អាទិត្យ

ថ្ងៃទី១៩ ខែឧសភា

ព្រះរាជពិធីច្រត់ព្រះនង្គ័ល (សម្រាក១ថ្ងៃ) ព្រហស្បតិ៍

ថ្ងៃទី១៨ ខែមិថុនា

ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល (សម្រាក១ថ្ងៃ) សៅរ៍

ថ្ងៃទី២៤ ខែកញ្ញា

ទិវាប្រកាសរដ្ឋធម្មនុញ្ញ (សម្រាក១ថ្ងៃ) សៅរ៍

ថ្ងៃទី២៤-២៥-២៦ ខែកញ្ញា

ពិធីបុណ្យភ្ជុំបិណ្ឌ (សម្រាក៣ថ្ងៃ) សៅរ៍-អាទិត្យ-ចន្ទ

ថ្ងៃទី១៥ ខែតុលា

ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ (សម្រាក១ថ្ងៃ) សៅរ៍

ថ្ងៃទី២៩ ខែតុលា

ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា (សម្រាក១ថ្ងៃ) សៅរ៍

ថ្ងៃទី០៧-០៨-០៩ ខែវិច្ឆិកា

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ (សម្រាក៣ថ្ងៃ) ចន្ទ-អង្គារ-ពុធ

ថ្ងៃទី០៩ ខែវិច្ឆិកា

ពិធីបុណ្យឯករាជ្យជាតិ (សម្រាក១ថ្ងៃ)

ពុធ

ក្នុងករណីមានការព្រមព្រៀងគ្នារវាងកម្មករនិយោជិត និងនិយោជក ឬដូចមានចែងក្នុងបទប្បញ្ញត្តិផ្ទៃក្នុងរបស់រោងចក្រ សហគ្រាស ឬកិច្ចព្រមព្រាងសមូហភាព ការឈប់សម្រាករបស់កម្មករអាចត្រូវបានអនុវត្តនៅពេលណាក៏បានក្រៅពីថ្ងៃបុណ្យជាតិដូចដែលបានកំណត់ក្នុងសេចក្តីប្រកាសនេះ ។

ម្ចាស់ ឬនាយករោងចក្រត្រូវរៀបចំបញ្ជីឈ្មោះកម្មករដែលត្រូវវេនគ្នាក្នុងថ្ងៃបុណ្យនីមួយៗ ហើយរក្សាទុកជាប្រចាំដើម្បីត្រួតពិនិត្យដោយអធិការការងារ ។ ក្នុងអំឡុងពេលឈប់សម្រាកនេះម្ចាស់ ឬនាយកគ្រប់គ្រងសហគ្រាសអាចជួលកម្មករម្នាក់ទៀតជាបណ្តោះអាសន្នដើម្បីជំនួសកម្មករដែលឈប់សម្រាក ។

គួរបញ្ជាក់ផងដែរថា ក្នុងប្រតិទិនឈប់សម្រាករបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ឆ្នាំ២០២២ ត្រូវបានដកចេញនូវថ្ងៃឈប់សម្រាកមួយចំនួនដូចជា ៖ ពិធីបុណ្យមាឃបូជា (ត្រូវនឹងថ្ងៃពុធ ទី១៦ ខែកុម្ភៈ), ទិវាសន្តិភាពអន្តរជាតិ (ត្រូវនឹងថ្ងៃពុធ ទី២១ ខែកញ្ញា), ទិវារំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (ត្រូវនឹងថ្ងៃអាទិត្យ ទី២៣ ខែតុលា) និងថ្ងៃឈប់សម្រាកមួយចំនួនទៀតដោយសរុបថ្ងៃឈប់សម្រាកនៅត្រឹម២១ថ្ងៃប៉ុណ្ណោះ ៕

ប្រសិនបើលោកអ្នកមានបំណងព្រឹក្សាយោបល់ ឬទិញ លក់ និងជួលអចលនទ្រព្យនានាអាចទំនាក់ទំនងមកកាន់យើងខ្ញុំឥឡូវនេះបាន !!!

ចំនូលចិត្ត

សូមបំពេញព័ត៌មានផ្ទាល់ខ្លួនមុនពេលរក្សាទុកអ្វីដែលអ្នកពេញចិត្ត។ បើកនៅលើការកំណត់ប្រូហ្វាល់.

ដើម្បីទទួលបានភាពងាយស្រួលក្នុងការស្វែងរកអចលនទ្រព្យ សូមទាញយក​ App លើទូរស័ព្ទដៃ: